អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៧ ថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា


 

 

ខេត្តសៀមរាប ៖  ខេត្តសៀមរាបបានរៀបចំមីទ្ទិញអបអរសាទរខួបទី៣៧ ថ្ងៃ កំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០១៥) នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមអធិបតីភាពឯកឧត្តម នូ ផល្លា អនុប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលសៀមរាប លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបចំនួន ៣៥០០នាក់។ ជាមួយគ្នានេះដែរ យើងក៏ចាំបានដែលថារណសិរ្យ២ធ្នូ គឺជាបុព្វការីដ៏មានមហាគុណូបការ:ចំពោះជាតិ និងប្រជាជនកម្ពុជា ជាសច្ចធម៌ប្រវត្តិសាស្រ្ត ដូចពាក្យស្លោកមួយលើកឡើងថា ” មាន ២ ធ្នូ ទើបមានថ្ងៃ ៧ មករា មាន៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ” ។

imageimageimageimageimageimageimageimage