ការងារបោះឆ្នោតជ្រើសរើសតំណាងយុវជនគណបក្សតាមភូមិប្រឡាយ


កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារចុះជួយភូមិប្រឡាយ សង្កាត់សៀមរាប ដឹកនាំដោយ លោក នួន សុខុម ប្រធានក្រុមការងារចុះ​ជួយសង្កាត់​សៀមរាបបានអញ្ជើញចូលរួមក្នុងការរៀបចំការបោះឆ្នោត​ជ្រើសរើសតំណាងយុវជនក្នុងភូមិដែលមានសមាសភាពចូលរួមពីក្រុម​ការងារខេត្ត ក្រុង ចុះជួយសង្កាត់សៀមរាបសរុបចំនួន ១៨នាក់ ស្រី ៣​នាក់ យុវជន​គណបក្សប្រជាជនកម្ពុជាភូមិសរុបចំនួន ៩៤នាក់ ស្រី ៤៤​នាក់ បេក្ខជន​ឈរឈ្មោះបោះឆ្នោតមានចំនួន ៩នាក់ ចំនួនសន្លឹកឆ្នោត​ដែលបានបោះ​សរុបចំនួន ៩១សន្លឹក។ ក្រោយពីគណៈកម្មការបូកសរុប និង ប្រកាស​លទ្ធផលរួចមក ជាលទ្ធផល​យើងទទួលបានបេក្ខជនចំនួន ៣រូប ដែល​មានសំឡេងគាំទ្រលើសគេ រួមមាន ៖

១-លោកស្រី គឹម ចន្ថា បានសំឡេងគាំទ្រចំនួន ៣១សំឡេង

២-លោក មឿន សាវ៉ែន បានសំឡេងគាំទ្រចំនួន ២៩សំឡេង

៣-លោក ហាង ហឿងបានសំឡេងគាំទ្រចំនួន ១៦ សំឡេង

20150903_235218 20150904_001500 20150904_001528 20150904_001602 20150904_004046 20150904_005137

20150905_070549

By Thla