សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវអញ្ជើញចូលរួមកម្មវិធីនានាក្នុងខេត្តសៀមរាប


ខេត្តសៀមរាប :ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ រកម្ពុជា គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមកម្មវិធីនានានៅខេត្តសៀមរាប ជាមួយនឹងការអញ្ជើញរបស់សម្តេច និងលោកជំទាវ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈឹម ម៉ា តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវពៅ សាវឿន តំណាងរាស្រ្តមណ្ឌលសៀមរាបបានទទួលបដិសណ្ឋារកិច្ចសម្តេច និងលោកជំទាវ នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប។ ទន្ទឹមនេះនាពេលរសៀល សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ អញ្ជើញទស្សនាប្រាសាទបុរាណ និងជួបសំណះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅ ជិតប្រាង្គប្រាសាទ ដោយអមដំណើរ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម និងលោកជំទាវ តំណាងរាស្រ្តមណ្ឌលសៀមរាប។

            ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងប្រទេសដែលជាសមាជិកនិយាយភាសារបារាំងអញ្ជើញចូលរួមពិធីបើកកិច្ចប្រជំុគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភានិយាយភាសាបារាំង ( APF ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភានិយាយភាសារបាំងរួច សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អមដំណើរដោយ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ឯកឧត្តម ឈឹម ម៉ា តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវពៅ សាវឿន តំណាងរាស្រ្តមណ្ឌលសៀមរាប មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន បានចូលរួមពិធីដាំដើមក្រញូង ស្ថិតនៅភូមិកន្ទួតខ្នារក្រៅ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ជាមួយនឹងកិច្ចប្រជុំ ទស្សនកិច្ចប្រាសាទបុរាណ និងដាំកូនឈើ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សា និងមន្ទីរ-អង្គភាពជុំវិញខេត្តបានឆ្លៀតឱកាសចុះត្រួតពិនិត្យការសាងសង់មណ្ឌលរដ្ឋបាលខេត្តសៀមដែលស្ថិតនៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕

image image image image image image image image image image image image image image image