កិច្ចប្រជុំសាមញ្ញលើកទី២៧របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


កាលព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៦នេះ នៅសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២  ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត  និង លោក លី សំរឹទ្ធ  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យពិភាក្សា អនុម័តលើសេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦និង ការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដាឆ្នាំ២០១៦  ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត  ការពិនិត្យអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការរៀបចដែនដី ​និងនគរូបនីយកម្មខេត្តនិង ពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចដែនដី ​និងនគរូបនីយកម្មខេត្តនិង ការកែសម្រួលសមាស ភាព ក្នុងសេចក្តីសម្រេចគណៈកម្មាធិការលទ្ធកម្មខេត្តព្រមទាំងអនុម័តលើសំណើសុំតែងតាំង និង ផ្លាស់ប្តូរកន្លែង បម្រើការងារ ជូនមន្ត្រីរាជការស៊ីវិល​ចំនួន០៥រូបមកពីរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុកនិងមន្ទីរ អង្គភាព ក្នុងខេត្ត។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ចូលរួមផងដែរ  ។

បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន១៧រូប លើ១៩រូប​ រួចមក ឯ.ឧ នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក សមា- ជិកកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក ក្នុងនោះសមាជិក ក្រុមប្រឹក្សាខេត្ត បានផ្តោតយ៉ាងសំខាន់ទៅលើចំណុច ដែលបានកើតមានឡើងនៅតាមបណ្តាមូលដ្ឋាន ។ ក្នុងនោះដែរក៏ មានធ្វើការប្រកាសទទួលស្គាល់ ឯកឧត្តម លី ហុងគីម ជាសមាជិកក្រុម​ប្រឹក្សាខេត្ត ជំនួសឯកឧតុ្តម ជៀវ សុរិយាដែលបានទទួលមរណភាព ។

បន្ទាប់ពីការអាននូវសេចក្តីព្រាងសេចក្តីសម្រេចគណៈកម្មាធិការរៀបចដែនដី​និងនគរូបនីយកម្មខេត្តនិង ការ បង្កើតលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចដែនដីនិង ការកែសម្រួលសមាសភាព ក្នុងសេចក្តីសម្រេចគណៈ កម្មាធិការលទ្ធកម្មខេត្ត ដោយមន្ត្រីថ្នាក់ដឹកនាំមួយចំនួនត្រូវបានផ្តាស់ប្តូរភារកិច្ច ទទួលតួនាទីថ្មី និង បានចូលនិវត្តន៍ រួចមកឯ.ឧ លី សំរឹទ្ធ ក៏បានធ្វើការបញ្ជាក់ជូនអង្គប្រជុំផងដែរ អំពីបញ្ហាការកែតម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរសម្រាប់ភ្ញៀវទេសចរណ៍បរទេស ដោយបូករួមនឹងថវិកាទ្រទ្រង់មន្ទីរពេទ្យគុន្ធបុប្ផាផងដែរ ។

ឆ្លងទៅតាមរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៧របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២អង្គប្រជុំទាំងមូលក៏បានបញ្ជាក់អំពីលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ។  ឯកឧត្តក៏បានធ្វើការថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា និង អាជ្ញាធរក្រុង ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី២៧នេះដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការសំណូមពរប្រជាពលរដ្ឋ និង រួមចំណែកកាត់បន្ថយភាពក្រីក្រ ។ក្នុងនោះដែរក៏មានធ្វើការប្រជុំសម្ងាត់ ស្តីពីការអនុម័តលើសំណើរសុំតែងតាំងមន្ត្រីរាជការស៊ីវិល ក្នុងរចនាសម្ព័ន្ធមន្ទីរ អង្គភាព ក្រុង ស្រុកចំនួន០៥រូបផងដែរ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ

DSC_0713 DSC_0715 01 04 05 06