វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៦


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ នៅសាលាក្រុងសៀមរាប មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្ត  ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល​ មាតាបិតាសិស្ស  សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុកក្រឡាញ់ ស្រុកពួក និង ស្រុកស្រីស្នំ  ចំនួន៧៣១ នាក់ ស្រី២៣៦នាក់   ។

វេទិកានេះមានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លង ហើយវេទិកានេះ នឹងផ្តល់ឱកាស ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។

មានប្រសាសន៍បើកអង្គវេទិកានោះឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយបានគូបញ្ជាក់នូវគោលបំណងសំខាន់ៗ ក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋអំពីសមិទ្ធល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក បញ្ហាប្រឈមនិង អំពីបញ្ហាអាទិភាពនៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់និងផ្តល់ឱកាសជូនប្រជាពលរដ្ឋ ក្នុងការផ្តល់យោបល់ ការពិភាក្សាលើខ្លឹមសារ និង របាយការណ៍ ព្រមទាំងទទួលយកនូវអនុសាសន៍ សំណូមពររបស់ ប្រជាពលរដ្ឋ ដើមី្បពិនិត្យ ពិភាក្សាដោះស្រាយ និង ជម្រុញឲ្យមានការចូលរួម និង បង្កើនភាពសិ្នទ្ធ ស្នាលរវាងអ្នក ផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានផាពល្អប្រសើរឡើង ។

បន្ទាប់ពីសមាជិកក្រុមប្រឹក្សាខេត្តធ្វើការអាននូវបទបញ្ជាផ្ទៃក្នុងនិងបង្ហាញពីតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និង ទិដ្ឋាភាពរួមនៃការអភិវឌ្ឃនៅដែនសមត្ថកិច្ចឆ្នាំ២០១៥.២០១៩  និង ការបង្ហាញរបស់លោក គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្ត ស្តីពីសមទ្ធិផល និង បញ្ហាប្រឈមក្នុងឆ្នាំ២០១៦ ។

ក្នុងសំណួរសំណូមពរ និង ចម្លើយ ដែលសមាជិកអង្គវេទិកាបានលើកឡើងពីទុក្ខកង្វល់របស់ពួកគាត់នៅ តាមមូលដ្ឋាន ដោយ​ផ្តោតទៅលើ បញ្ហាផ្លូវថ្នល់  អគ្គិសនី  ធារាសាស្ត្រ  សុខាភិបាល និង សន្តិសុខសណ្តាប់ធ្នាប់ (លើបញ្ហាគ្រឿង ញៀន  ល្បែងស៊ីសង កន្ទុយលេខ និង គ្រោះថ្នាក់ចរាចរណ៍​ ក្មេងទំនើង ) បរិស្ថាន ។ ក្នុងនោះក៏មានលើកនូវសំណួរ និង សំណូមពរ ផ្ទាល់មាត់របស់សមាជិកអង្គវេទិកា ចំនួន ១៦ និង ​សរសេរដាក់ប្រអប់បានលើកឡើង ក្នុងនោះមាន២៣សំណួរ និងសំណូមពរ ពីទីផ្សារដំឡូងមី និងបញ្ហាសម្រាប​នៅតាមដងផ្លូវសាធារណៈ

បន្ទាប់ពីការបកស្រាយបំភ្លឺរបស់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ទៅនឹងរាល់សំណួរដែលអង្គវេទិកាលើកឡើង ទាំង១៦ សំណួររួចមក មានមតិបូកសរុបនិងបិទអង្គវេទិកានេះ ​ឯកឧត្តមបណ្ឌិត នូ ផល្លា ​ក៏បានធ្វើការថ្លែងអំណរគុណ ដល់បង ប្អូនដែលបាន ចំណាយពេលចូលរួម ក្នុងអង្គទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៦ ដែលបានធ្វើឲ្យយើងបានយល់កាន់តែច្បាប់រាល់ការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិ  បាល ក៏ដូចអាជ្ញាធរខេត្ត ក្រុង ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។ អង្គវេទិកានេះ ជាសញ្ញាវិជ្ជមាន ថ្មីបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង កិច្ចពិគ្រោះ យោបល់ ពិភាក្សា ដើម្បីពិនិត្យ ពិចារណា  និង ធ្វើការឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន និង បញ្ហាប្រឈម ក្នុងឆ្នាំ២០១៦ និង គម្រោងសកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត។ ឯ.ឧបណ្ឌិតបានគូសបញ្ជាក់ថា ទាំងនេះជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿន ទៅមុខឥតឈប់ឈរ ហើយក៏ជាកាយវិការដ៏ប្រពៃ សំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅ   នៅតាមសហគមមូលដ្ឋានរបស់យើង ហើយព្រឹត្តិការណ៏នាថ្ងៃនេះ វាក៏ជាយន្តការមួយ ក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន។ ឯកឧត្តមបណ្ឌិត នូ ផល្លា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត ដែលបានធ្វើការបកស្រាយ បំភ្លឺ ឆ្លើយតបទៅនឹងសំណួរ  ទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ។  អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋតាមកាលវេលាសមគួរ តាមរយៈ មេឃុំ ចៅសង្កាត់ដែលនៅមូលដ្ឋានរបស់បងប្អូន៕ អត្ថបទ ម៉ី សុខារិទ្ធ

54 55 56 59 60 61 62 63 64 65 66 67

DSC_0581 DSC_0587 DSC_0595 DSC_0596 DSC_0598 DSC_0602 DSC_0603 DSC_0604 DSC_0611 DSC_0612