សម្តេចក្រឡាហោម ស ខេង លើកឡើងអំពីបញ្ហា ការតែងតាំងមន្ត្រី និង ការងារសន្តិសុខ គ្រឿងញៀន និង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសនេសាទ ការគ្រប់គ្រងផ្សាររដ្ឋ នៅក្នុងឱកាសបិទអង្គសន្និបាតរដ្ឋបាលខេត្តសៀមរាប


ខេត្តសៀមរាប ៖ កិច្ចដំណើរការសន្និបាតបូកសារុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានឆ្លងកាត់នៃកិច្ចពិភាគ្សា ការធ្វើបទអន្តរាគមន៍នៃតំណាងអង្គសន្និបាត ផ្លាស់ប្តូរបទពិសោធន៍ ពិនិត្យលើបញ្ហាប្រឈមនានានៅតាមបណ្តាមូលដ្ឋាន  ដែលលេចចេញពីការអនុវត្តមុខងាររបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពជុំវិញខេត្ត ។ អង្គសន្និបាតត្រូវបានធ្វើពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបង្ហាញរបាយការណ៍លទ្ធផល ដែលសម្រេចដោយអង្គសន្និបាតនោះថា   បញ្ហាប្រឈមនានា ត្រូវបានធ្វើវិចារណកម្ម និងសុក្រឹតកម្ម រវាងលទ្ធផលនៃវេទិកាផ្សព្វផ្សាយ និងការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត  ។  វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងអង្គសន្និបាត ត្រូវបានចងក្រងជាទស្សនវិស័យរួម ទុកជាមូលដ្ឋានដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត យកទៅអនុវត្តបន្តក្នុងឆ្នាំ​២០១៧ ឲ្យមានការឆ្លើយតប និងមានប្រសិទ្ធិភាព  ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ  និង សំដៅជម្រុញ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋ    បាលសាធារណៈ តាមបែបវិមជ្ឈការ និង សហវិមជ្ឈការ ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍  ក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារ រដ្ឋបាលខេត្តសៀមរាបប្រចាំឆ្នាំ២០១៦នោះ ដោយផ្តោតទៅលើបញ្ហា៣ជាសំខាន់ ក្នុងនោះរួមមាន អំពីបញ្ហាការតែងតាំងមន្ត្រីរាជការ និងការងារសន្តិសុ​ខ ការជួញដូរប្រើប្រាស់គ្រឿងញៀន និង បទល្មើសនេសាទ ព្រមទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍និង ការគ្រប់គ្រងផ្សាររដ្ឋជាដើម។ សម្តេចក្រឡាហោម ក៏បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចការថែរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈនៃខេត្តទេសចរណ៍សៀមរាប-អង្គរ។ សម្តេចបានសង្កត់ធ្ងន់ថា  ថ្វីត្បិតតែសន្តិសុខ សណ្តាប់ធ្នាប់ រួមទាំងអំពើចោរកម្ម បញ្ហាគ្រឿង​ញៀនបានកំពុងដុតកម្តៅនៅខេត្តតាមបណ្តា ខេត្ត ក្រុង  ក៏ប៉ុន្តែកម្លាំងសមត្ថកិច្ច រដ្ឋអំណាចមូលដ្ឋាន នៅមិនទាំន់គ្រប់គ្រាន់បាននូវស្ថានភាពនេះនៅឡើយទេ គឺត្រូវបង្កើតការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្ថែមទៀត  រួមទាំងបំផុសការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ ។ សម្តេចក្រឡាហោមបានបញ្ជាក់ថា បើសិនជាករណីអសន្តិសុខ វាកើតឡើងនៅសៀមរាប គឺ​ធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យទេសចរណ៍ ។ សម្តេចក្រឡាហោម ស ខេង បានក៏បានលើកនូវគោល ការណ៍សំខាន់ៗចំនួនបី ដើមី្បសំដៅការធ្វើកំណែទម្រង់បាលសាធារណៈ តាមបែបវិមជ្ឈការ និង សហវិមជ្ឈការ នៅថ្នាកក្រោមជាតិ ព្រមទាំងលើកនូវអនុសាសន៍ចំនួន៥ចំណុច ដើមី្បជាទុនក្នុងការអនុវត្តនយោបាយវិមជ្ឈការ​និង សហវិមជ្ឈការ ហើយត្រូវបាគាំទ្រពីសហគមអ៊ឺរ៉ុបទៅលើនយោបាយនេះផងដែរ ។ សម្តេចបានបន្តថា ករណីនេះទាំងអាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ចអង្គភាពពាក់ព័ន្ធ ត្រូវតែមានវិធានការគ្រប់គ្រងដោះស្រាយ ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវមានវិធានការពិសេសរបស់ខ្លួន ក្នុងការធ្វើយុទ្ធនាការរយៈពេល៦ខែម្តងផងដែរ  ។

សម្តេចក្រឡាហោម បានបន្តឲ្យដឹងទៀតថា ចាប់តាំងពីការអនុវត្តច្បាប់ចរាចរណ៍ចូលជាធរមាន នាដើមឆ្នាំ២០១៦នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ តែជីវិតប្រជាពលរដ្ឋដែលត្រូវបាត់បង់ និងរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ គឺមានការកើនឡើង ។ ស្ថានភាពបែបនេះ គឺបង្ហាញឲ្យដឹងថា គ្រោះថ្នាក់ទាំងនោះត្រូវបានកើតឡើងដោយអ្នកបើកបររថយន្តដឹកអ្នកដំណើរ និងរថយន្ត​ដឹកកម្មករ ។ សម្តេចក្រឡាហោម ក៏បានធ្វើការផ្តាំផ្ញើដល់ អង្គសន្តិបាតទាំងមូល ត្រូវខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ ការផ្តល់ផលប្រយោជន៍ នានា ពីការអភិវឌ្ឍន៍ ការផ្តល់នូវកិច្ចគាំពារផ្នែកសង្គម ប្រកបដោយសមធម៌ និង ការខិតខំដោះស្រាយសំណើរ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ សំដៅធានាលើកកម្ពស់ការចូលរួម និង ភាពជាម្ចាស់របស់ប្រជាពលរដ្ឋ ក្នុង ការងារគ្រប់វិស័យក្នុងសង្គម ។ ដើមី្បអនុវត្តសម្រេចទិសដៅយុទ្ធសាស្ត្រទាំងបីខាងលើ ក៏ដូចទិសដៅការងារឆ្នាំ ២០១៧ ដែលដាក់ចេញដោយសន្និបាតនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តសៀមរាប មន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ នូវភារកិច្ចសំខាន់ៗជាអាទិភាពនេះ ។  ចំពោះបញ្ហាសំខាន់ៗសម្រាប់ទាញយកការចាប់អារម្មណ៍ និង មានវិធានការគ្រប់គ្រងដោះស្រាយបន្តក្នុងឆ្នាំខាងមុខ សម្តេចក្រឡាហោម ស ខេង បានបង្កត់ធ្ងន់លើការតែងតាំងមន្ត្រីរាជការ និង ការងារសន្តិសុខ  ការជួញដូរប្រើប្រាស់គ្រឿងញៀន និង បទល្មើសនេសាទ ព្រមទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍  គឺអនុវត្តទៅតាមទិដ្ឋភាពច្បាប់ និង មានយុត្តិធម៌ ៕ អត្ថបទ ម៉ី សុខារិទ្ធ

650 651 652 653 654 655 656 657 658 659 660 661 662 663 664 665 666 667 668 669 670 671 672 673 674 675