ខេត្តសៀមរាប ៖ អង្គសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និង កីឡាខេត្ត ឆ្នាំសិក្សា២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា២០១៦-២០១៧ ដែលបានដំណើរការទៅអស់រយៈពេលពីរថ្ងៃ នៅសាលាគរុកោសល្យ និង វិក្រឹតការ ខេត្តសៀមរាប ដែលប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ត្រូវបានធ្វើពិធីបិទក្រោមអធិបតីភាពរបស់លោក ពៅ ពិសិដ្ឋ អភិបានរងនៃគណៈអភិបាលខេត្ត និង លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត កាលពីរសៀលថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០១៧ ។
ឆ្លងតាមរបាយការណ៍បូកសរុប លទ្ធផលនៃអង្គសន្និបាតរយៈពេល២ថ្ងៃ ដែលអានដោយលោក ហុង ឧប្បុសវណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តរួចមក មានប្រសាសន៍សំណេះសំណាលក្នុងឱកាស បិទអង្គសន្និបាតនោះលោក ពៅ ពិសិដ្ឋ ក៏បានធ្វើការអបអរសាទរ នូវភាពជោគជ័យធំៗក្នុងខេត្តសៀមរាប ក៏ដូច ទូទាំងប្រទេស ព្រមទាំងបានធ្វើការវាយតម្លៃលទ្ធផលលើវិស័យអប់រំក្នុងឆ្នាំសិក្សា២០១៥-២០១៦ ដែលបានធ្វើ ឲ្យវឌ្ឍនភាព ក្នុងវិស័យអប់រំនៅខេត្តសៀមរាប ធានាបានការសិក្សារៀនសូត្ររបស់កុមារ យុវជន បានទទួលនូវ សេវាអប់រំ ធ្វើឲ្យអត្រាកុមារតូចៗ មានការកើនឡើង ៩៨,៣២% និង អត្រាឡើងថ្នាក់មានរហូត ៩០% ហើយ ចំនួនមធ្យមសិក្សាក៏បានកើនឡើងយ៉ាងឆាប់រហ័ស ដោយផ្អែកលើអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ហើយ អត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សា ត្រូវបានកាត់បន្ថយ ។ លោកក៏បានបញ្ជាក់ផងដែរថា សាលារៀនភាគ ច្រើនបានកំពុង ក្លាយជាសួបសិក្សាជាទីមេត្រីរបស់កុមារ និង ជាគំរូដល់សហគមន៍ ក្នុងការផ្សាភ្ជាប់រវាងសាលា រៀន និង សហគមន៍ តាមរយៈការធ្វើសមាហរណកម្មជាបណ្តើរៗ ការងារអប់រំ ទៅនឹងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ធ្វើឲ្យសាលាក្លាយជារបស់សហគមន៍ ដោយសហគមន៍ ដើមី្បសហគមន៍ ។ លោក ពៅ ពិសិដ្ឋ បានបន្តទៀតថា សមទ្ធិផលទាំងអស់នេះជារបស់វិស័យអប់រំ ក្នុងការរួមចំណែកដើមី្បជោគជ័យនៃការអនុវត្ត គោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការស្តារ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និង ការកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋ ដូចជាការធ្វើសមាហរណកម្មខ្លួនចូលក្នុងតំបន់ និង ពិភពលោក ហើយបានកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុឋានៈជាសមាជិកស្មើភាព ស្មើសិទ្ធគ្នាទៀតផង ។ ឯកឧត្តមក៏បានលើកឡើងថា លទ្ធផលអង្គសន្និ បាតនាពេលនេះ ក្នុងស្មារតីសហការ និង ចែករំលែកនូវបទពិសោធន៍ពីសាលាមួយទៅសាលាមួយ ពីស្រុកមួយ ទៅស្រុកមួយ ពីការងារអប់រំឆ្នាំចាស់ និង ការកំណត់បាននូវទិសដៅ ភារកិច្ចសម្រាប់អនុវត្តឆ្នាំសិក្សាថ្មី សំដៅដោះ ស្រាយនូវរាល់បណ្តាបញ្ហាទាំងឡាយ ដើមី្បធានានូវការអភិវឌ្ឍបន្ត ទៅតាមស្តង់ដាមួយ ដែលមានកម្រិតខ្ពស់ ក្នុង ការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និង យុវជន ។ ក្នុងនោះដែរឯ.ឧ ពៅ ពិសិដ្ឋ ក៏បានលើកនូវសំណូមពរ ព្រមទាំងធ្វើការផ្តាំផ្ញើដល់សមាជិកអង្គសន្និបាតទាំងមូល ត្រូវធ្វើការពង្រឹង និង លើកកម្ពស់ការអប់រំកុមារតូច និង ពង្រឹងគុណភាពអប់រំ ប្រសិទ្ធភាពការបង្រៀន និង ការគ្រប់គ្រង ព្រមទាំងធ្វើការកែលម្អបរិស្ថាន អនាម័យសាលា រៀន រួមទាំងបង្កើនការផ្សព្វផ្សាយ អប់រំនៅតាមសាលា ក៏ដូចសហគមន៍ អំពីបញ្ហាគ្រឿងញៀន , ការគោរពច្បាប់ ចរាចរណ៍ ដល់កុមារ និង យុវជន ដែលជាទំពាំងស្នងប្ញសី្ស នៃធនធានមនុស្សក្នុងការអភិវឌ្ឍន៍សង្គមជាតិ ។ ដើមី្ប ធានាឲ្យទៅលើបញ្ហានេះ គ្រប់សាលារៀន អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និង មាតាបិតាអាណាព្យាបាលទាំងអស់ ចូលរួមសហការគ្នា ដើមី្បកសាងនូវធនធានមនុស្សពិត ក៏ដូចជាអនាគតដ៏ភ្លឺស្វាងរបស់កុលបុត្រកុលធីតារបស់ខ្លួនផងដែរ ។
ក្នុងនោះដែរក៏មានធ្វើការប្រគល់ជ័យលាភី និង ប័ណ្ណសរសើរ ដល់បណ្តាអង្គភាពមានស្នាដៃ ព្រមទាំងបាន ធ្វើការប្រគល់នូវកុំព្យូទ័រ និង ព្រឺនធ័រ ដល់ការិយាល័យអប់រំក្រុង ស្រុកទាំង១២ ដោយក្រុងស្រុកនិមួយៗ នូវកុំព្យូទ័រ មួយកប្លេរ ព្រឺនធ័រ១ ដើមី្បប្រើប្រាស់ការងារនៅក្នុងការិយាល័យផងដែរ ៕ ម៉ី សុខារិទ្ធ