កិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ២០១៧នេះ នៅស្នាក់ការសាខាកាកបាទក្រហមខេត្តសៀមរាប មានបើកកិច្ចប្រជុំលើកទី៥ របស់ខ្លួន ក្រោមកិច្ចដឹកនាំប្រជុំដោយ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខា ឯកឧត្តមបណ្ឌិត នូ ផល្លា អនុប្រធានកិត្តិយសសាខា និង ជាប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីបណ្តាឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង មន្ត្រីប្រតិបត្តិសាខាកាកបាទ ក្រហមកម្ពុជាខេត្តផងដែរ ។

មានប្រសាសន៍បើកកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងអំពីរបៀបវារៈនៃកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយធ្វើការពិនិត្យទៅលើលទ្ធផល និង សកម្ម ភាពរបស់សាខាឆ្នាំ២០១៦ និង ទិសដៅអនុវត្តបន្តឆ្នាំ២០១៧ ព្រមទាំងធ្វើការដាក់ឆ្លង និង អនុម័តរបាយការណ៍ ថវិកាឆ្នាំ២០១៦ និង ផែនការថវិកាសាខាឆ្នាំ២០១៧ និង ការត្រៀមរៀបចំបើកសម្ពោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកជីក្រែង  និង  ត្រៀមសកម្មភាពខួបលើកទី៦២ កំណើតកាកបាទក្រហមកម្ពុជា(១៨កុម្ភះ១៩៥៥.២០១៧) ព្រមទាំងខួបលើកទី ១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមផងដែរ ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានសំណូមពរដល់សមាជិកកិច្ចប្រជុំទាំងមូល ត្រួវធ្វើការត្រួតពិនិត្យឲ្យបានស៊ីជម្រៅ ទៅលើគ្រប់រាល់ផែនការ សកម្មភាព ក្នុងការធានាបាននូវការអនុវត្តបន្តឲ្យ ទទួលជោគ ជ័យ និង ត្រឹមត្រូវតាមគោលដៅនៃយុទ្ធសាស្ត្រ ចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ។  ក្នុងនោះដែរឯកឧត្តមបណ្ឌិតប្រធាន ក៏បានផ្តោតខ្ពស់ទៅលើ ការបណ្តុះបណ្តាលនូវធនធានមនុស្សក្នុងមូលដ្ឋាន ការស្វែងរកនូវដៃគូរ លើការរកនូវចំណូលមូលនិធិ  សំខាន់ក្នុងការផ្តល់ដំណឹង និង ផ្សព្វផ្សាយជូនដល់បងប្អូនសប្បុរសជនឲ្យបានច្បាស់ លាស់ ក្នុងការចូលរួមប្រារព្វពិធី  ព្រមទាំងពង្រីកនូវ សមាជិកភាពសាខាកាកបាទក្រហមកម្ពុជា ដើមី្បការបង្កើនូវថវិកាទ្រទ្រង់សកម្មភាពចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ក្នុងការសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាដើម ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកនូវអនុសាស្ត្រ បទពិសោធន៍ល្អៗ  មួយចំនួន​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើការស្វែងរកនូវមូលនិធិ សម្រាប់ទ្រទ្រង់កាកបាទក្រហម ទៅតាមគ្រប់រូបភាព ដែលធ្វើទៅបាន ជាសម្ខាន់់ចំពោះអង្គការដៃគូរ សប្បុរសជន  និង ការពង្រីកសមាជិកភាពកាកបាទក្រហម ក្នុងការយកទៅប្រើប្រាស់ជួយសង្គ្រោះដល់ជនរងគ្រោះ ចាស់ជរា ពិការ គ្មានទីពឹង។ ក្នុងនោះដែរ​ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា ដោយកំណត់យកថ្ងៃទី៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ដើមី្បធ្វើពិធីសម្ពោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកជីក្រែង  និង ការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើមី្បរៀបចំអបអរសាទរខួបលើកទី៦២ កំណើតកាកបាទក្រហមកម្ពុជា និង ខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយត្រូវធ្វើការផ្សព្វផ្សាយ ជូនដំណឹងដល់ បងប្អូនសប្បុរសជនជាតិ អន្តរជាតិឲ្យបានចូលរួមផងដែរ ។  ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ទៀតថា ក្នុងបេសកកម្មវិស័យមនុស្សធម៌ គឺបានជម្រុញឲ្យគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានធ្វើសកម្មភាពជួយដល់វិស័យកាកបាទក្រហម រកនូវមូលនិធិទ្រទ្រង់ចលនាកាកបាទក្រហម និង ជម្រុញឲ្យដល់អ្នកស្ម័ត្រចិត្ត និង រកដៃគូរថ្មី  ក្នុងការជួយសង្រ្គោះដល់ ប្រជាជនងាយរងគ្រោះ និង រងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ  ព្រមទាំងត្រូវខិតខំប្រឹងប្រែងទៅតាមរូបភាពជាក់ ស្តែង លើការពង្រីកសមាជិកភាពនៅតាមមូលដ្ឋាន និង ស្វែងរកមូលនិធិទ្រទ្រង់កាកបាទក្រហមកម្ពុជា សម្រាប់ទៅថ្ងៃអនាគតផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

997 998 999 1000 1001 1002 1003 1004 1005 1006 1007 1008