បិទការប្រកួតបាល់ទាត់ពានរង្វាន់រដ្ឋបាលខេត្តសៀមរាប League1 រដូវកាលទី២ ឆ្នាំ២០១៦.២០១៧


ខេត្តសៀមរាប ៖ ដើមី្បលើកកម្ពស់នូវវិស័យកីឡានៅកម្ពុជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្តសៀមរាបដែលមានទឹកចិត្ត ស្រឡាញ់ និង ចូលចិត្តវិស័យកីឡាបាល់ទាត់ដោយមានគណៈកម្មការបាល់ទាត់ស្ម័ត្រចិត្តរដ្ឋបាលខេត្តសៀមរាបបានធ្វើការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់រដ្ឋបាលខេត្តសៀមរាប League1 ក្នុងរដូវកាលទី២ ឆ្នាំ២០១៦ ២០១៧ដោយមានការចូលរួមពីក្រុមកីឡាកររបស់មន្ទីរ អង្គភាពចំនួន ១១ក្រុម មានកីឡាករ ២៦៤នាក់ ដែល បានចាប់ដំណើរការប្រកួតចាប់ពីពាក់កណ្តាលខែ វិច្ឆិកាឆ្នាំ២០១៦ មក​ដល់ដើមឆ្នាំ២០១៧នេះ ។សូមបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់រដ្ឋបាលខេត្តសៀមរាប គឺជាលើកទី២ហើយ ក្នុងរដូវកាលទី១ នៅឆ្នាំ២០១៥.២០១៦ ដែលមានក្រុមកីឡាកររបស់មន្ទីរ អង្គភាព ចំនួន ១៨ក្រុម ដែលមានកីឡាករ ចំនួន ២៥២នាក់ចូលរួមប្រកួត ។ការប្រកួតពានរង្វាន់នេះ គឺជាការដកស្រង់នូវបទពិសោធន៍រវាងក្រុមមួយទៅក្រុមមួយ ក្នុងវិស័យកីឡា

ឆ្លងតាមការប្រកួតក្នុងរយៈពេល ១១អាទិត្យកន្លងមកនេះក្រុមកីឡាករដែលបានលេចធ្លោ ហើយបាន ទទួលពិន្ទុខ្ពស់នោះ ទី១ ក្រុមអាជ្ញាធរអប្សរា ទី២ក្រុមសាលាក្រុង ទី៣ ក្រុមមន្ទីរសង្គមកិច្ច ទី៤ ក្រុមហនុមានសាលាខេត្ត

ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ នារសៀលថ្ងៃទី១០ កុម្ភះឆ្នាំ២០១៧នេះ រួមមានពីរប្រកួត ដោយក្រុមហនុមាន ប្រកួតជាមួយក្រុមមន្ទីរសង្គមកិច្ច ដណ្តើមយកចំណាត់ថ្នាក់លេខ៣និង លេខ៤ , ក្រុមអាជ្ញាធរអប្សរា ប្រកួតជា មួយក្រុម សាលាក្រុងសៀមរាប ដណ្តើមយកចំណាត់ថ្នាក់លេខ១និង លេខ២ ។

ឆ្លងតាមការប្រកួតទៅដោយភាពស្វិតស្វាញ ប្រកបដោយលក្ខណៈបច្ចេកទេសរបស់ក្រុមកីឡាករទាំងពីរ ប្រកួតនេះមក លទ្ធផលដែលទទួលបាន ក្នុងគូទី១ ក្រុមមន្ទីរសង្គមកិច្ចយកឈ្នះក្រុមហនុមាន(០៦ទល់នឹង០២ ) គូទី២ ក្រុមអាជ្ញាធរអប្សរា យកឈ្នះ ក្រុមសាលាក្រុងសៀមរាប (០៦ ទល់នឹង ០២ ) ។

ដូច្នេះពានរង្វាន់រដ្ឋបាលខេត្តសៀមរាប League1 ឆ្នាំ២០១៦.២០១៧ ចំណាក់លេខ១ បានទៅលើ ក្រុមអាជ្ញាធរអប្សរា , លេខ២ បានទៅលើក្រុមសាលាក្រុងសៀមរាប , លេខ៣ បានទៅលើក្រុមមន្ទីរសង្គមកិច្ច និងលេខ៤ បានទៅលើក្រុមហនុមាន របស់សាលាខេត្តសៀមរា  ​។

ក្នុងឱកាសបិទការប្រកួតនោះដែរ ក៏មានវត្តមានអញ្ជើញចូលរួមរបស់ ឯ.ឧ លី សំរិទ្ធ អភិបាលរងនៃ  គណៈអភិបាលខេត្ត ឯកឧត្តមអគ្គនាយករងអាជ្ញាធរអប្សរា រួមទាំងថ្នាកដឹកនាំមន្ទីរ អភិបាលក្រុងផងដែរ ។

មានប្រសាសន៍ផ្តាំផ្ញើនោះដែរឯ.ឧ លី សំរិទ្ធ ក៏បានធ្វើការក្រើនរំលឹកដល់ក្រុមកីឡាករទាំងអស់ ទាំងអ្នក ទទួលជ័យលាភី និង អ្នកមិនបានទទួលជ័យលាភី ត្រូវបង្កើននូវសមត្ថភាពបច្ចេកទេសរបស់ខ្លួនបន្តទៀត ដើមី្ប ត្រៀមលក្ខណៈ ក្នុងការប្រកួតដណ្តើមជ័យលាភីនៅឆ្នាំបន្ត ។ ម៉្យាងទៀតចំពោះក្រុមកីឡាករដែលទទួលបាននូវ ជ័យលាភី ក៏មិនត្រូវមានមោទនភាពនូវជ័យជំនះរបស់ខ្លួន គឺត្រូវតែបង្កើនការហឹកហាត់បច្ចេកទេសរបស់ខ្លួនបន្ត ដើមី្បត្រៀមលក្ខណៈក្នុងការចូលរួមប្រកួតនៅថ្នាក់ជាតិផងដែរ  ។  ដូច្នេះយើងគ្រប់គ្នាត្រូវចូលរួមលើកស្ទួយនូវ  វិស័យកីឡានៅកម្ពុជា កីឡានាំមកនូវសុខភាពមាំមួន និង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀត ដោយគ្រឿងញៀន នាំមកសេចក្តីវិនាសដល់អនាគតខ្លួន សហគម និង សង្គមជាតិ ៕ អត្ថបទ ម៉ី សុខារិទ្ធ

2017-02-13 12-18-14 826 2017-02-13 12-18-28 068 2017-02-13 12-18-32 257 2017-02-13 12-18-36 373 2017-02-13 12-18-40 554 2017-02-13 12-18-44 502 2017-02-13 12-18-47 758 2017-02-13 12-18-51 567

2017-02-13 12-18-55 406 2017-02-13 12-18-59 137