កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍


ខេត្តសៀមរាប ៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ២០១៧នេះ មានធ្វើកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោលឆ្នាំ២០១៦ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ ក្រោមអធិបតីភាព របស់ឯ.ឧ  ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ សមត្ថកិច្ចជំនាញ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ អធិការក្រុង ស្រុក និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហមផងដែរ ។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងការត្រួតពិនិត្យពីចំណុចខ្លាំង និង បញ្ហាប្រឈម លើការអនុវត្តការងារកន្លងមក ដើមី្បលើកយកមកពិភាក្សាយោបល់ ទស្សនៈ សម្រាប់ការអនុវត្តឆ្នាំបន្ត ឲ្យកាន់តែល្អទ្វេរឡើង លើការងារចំបង នៃ សុវត្ថិភាពចរាចរណ៍ ហើយក៏មិនមែនជាបញ្ហាបុគ្គលនោះឡើយ គឺជាបញ្ហាសង្គមយើងទាំងអស់គ្នា ដែលត្រូវចូលរួម ដើមី្បសុខសុវត្ថិភាពសម្រាប់យើង គ្រួសារយើង និង សង្គមជាតិទាំងមូល ។

តាមសេចក្តីរាយការណ៍របស់លោក គឹម ប៉ុណ្ណាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និង ជា លេខាធិការដ្ឋានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦នេះ ដោយសារការឹតបន្តឹងច្បាប់ចរាចរណ៍របស់កម្លាំង នគរបាលចរាចរណ៍ផ្លូវគោក និងការចុះអប់រំផ្សព្វផ្សាយច្បាប់របស់ក្រុមការងារលេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្តសៀមរាប ធ្វើអោយចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ គួរអោយកត់សំគាល់ គឺចំនួនករណីមានការចយចុះ ១២ % អ្នកស្លាប់ថយចុះ ២៨% ,របួសធ្ងន់ថយចុះ​ ២៣ % និង របួសស្រាលថយចុះ ៥១ % ។ ក្នុងនោះបញ្ហាប្រឈម បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ម៉ូតូ) នៅមិនទាន់បានរៀនច្បាប់ចរាចរណ៍ផ្លូវគោកមានច្រើន ធៀបនឹងមធ្យោបាយ។ មិនសូវចូលចិត្តយោគយល់អធ្យាស្រ័យគ្នា ពេលកំពុងបើកបរ  ពេលស្រវឹង បើកបរផងនិយាយទូរស័ព្ទផង និង បើកបរលឿនហួសកម្រិត បើកបរក្នុងភាពងងុយងោកនាំឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ។ អ្នកប្រើប្រាស់ម៉ូតូលែងពាក់មួកសុវត្ថិភាព អ្នកបើកបរឡានលែងពាក់ខ្សែ ក្រវ៉ាត់សុវត្ថិភាព ។

ក្នុងនោះដែរសមាជិកនៃអង្គសិក្ខាសាលា ក៏បានលើកឡើង អំពីបញ្ហាការងារសណ្តាប់ធ្នាប់ ចរាចរណ៍ក្នុងក្រុង សំខាន់ដោយផ្តោតទៅលើទីចំណតរថយន្ត តាក់ស៊ី រថយន្តក្រុង នៅចុងកៅស៊ូ និង ផ្លូវចូលបុរីសៀង ណាំ រួមទាំង រង្វង់មូលនាគ ផ្សារចាស់ ការយកចិញ្ចើមផ្លូវធ្វើចំណត់ និង លក់ដូរ ការមិនគោរពច្បាប់ចរាចរណ៍ជាដើម ។

បន្ទាប់ពីបានធ្វើការបកស្រាយបំភ្លឺ របស់វាគ្មិន នៃអង្គភាពមានការពាក់ព័ន្ធ ទៅនឹងច្បាប់ចរាចរណ៍រួចមក មាន ប្រសាសន៍បិទកិច្ចប្រជុំនោះ ឯ.ឧ ពិន ប្រាកដ ក៏បានធ្វើការកោតសរសើរ ចំពោះលទ្ធផលដែលអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត អនុវត្តបានកន្លងមក ព្រមទាំងបានធ្វើការណែនាំមួយចំនួន នូវរាល់កង្វះខាត មួយចំនួន ដែលនៅមានភាពអសកម្មនៅឡើយ  ចំពោះការរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈ ដែលនៅ ធ្វើឲ្យមានចំណោទបញ្ហាការស្ទះចរាចរណ៍នៅឡើយ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែមានការគំរាមកំហែងដល់ជីវិតប្រជាពលរដ្ឋយើងជារៀងរាល់ថ្ងៃ ដែលបង្កឡើងដោយកត្តាមនុស្ស​​  ដោយមិន បានគោរពច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ការស្រេពគ្រឿស្រវឹង ការបើកបរលើសល្បឿនកំណត់  ដឹកលើស ទម្ងន់ និង បញ្ហាលក្ខណៈបច្ចេកទេសយានយន្ត ដែលជាបញ្ហាបង្កឲ្យមានគ្រោះថ្នាក់ផងដែរ ។ ដើមី្បឆ្លើយតបនូវបញ្ហា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះឯ.ឧ ពិន ប្រាកដ ក៏បានធ្វើការណែនាំមួយចំនួន ដល់គ្រប់ស្ថាប័នសមត្ថកិច្ចមាន ការពាក់ព័ន្ធ ត្រូវបន្តជម្រុញការផ្សព្វផ្សាយ និង អនុវត្តសីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ និង ធ្វើការ រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព និង បន្តបំពាក់ភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និង គំនូសចរាចរណ៍បន្តទៀត ។ ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកផងដែរ ដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមបង្ការ ទប់ ស្កាត់ ដើមី្បកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទាំងស្លាប់ របួស ឲ្យនៅកម្រិតទាប ឲ្យស្របតាមអនុសាសន៍របស់ប្រមុខ រាជរដ្ឋាភិបាល ថៃ្ងនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍  ៕ អត្ថបទ ម៉ី សុខារិទ្ធ

22 23  25 24

23 26 27 28