បេសកកម្មរបស់គណៈប្រតិភូថ្នាក់ជាតិ


ខេត្តសៀមរាប ៖ គណៈប្រតិភូថ្នាក់ជាតិ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត  ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប  រួមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការក្រសួង     បរិស្ថាន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរជំនាញ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អាជ្ញាធរស្រុក កម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និង ប្រធានសហគមន៍ព្រៃឈើចង្រ្កានរយ កាលពីចុងសប្តាហ៍ព្រឹកថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ២០១៧ ដើម្បីត្រួតពិនិត្យសហគមព្រៃ ឈើចង្រ្កានរយ ដែលមានផ្ទៃដីព្រៃ ៩ពាន់១០៤ហិចតា និង ធ្វើការស្រាវជ្រាវនូវបទល្មើស  ព្រមទាំងពិនិត្យពី សក្តានុពលទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានធម្មជាតិ ចង្រ្កានរយ ។

ក្នុងការចុះធ្វើការត្រួតពិនិត្យសហគមព្រៃ ឈើចង្រ្កានរយ និងការស្រាវជ្រាវនូវបទល្មើស  ព្រមទាំងពិនិត្យ ពីសក្តានុពលទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានធម្មជាតិចង្រ្កានរយនេះ គណៈប្រតិភូបានអញ្ជើញទៅពិនិត្យនៅ តាមទីតាំង ដែលគេបានរាយការណ៍ ពីការកាប់បំផ្លាញ ឈួសឆាយព្រៃឈើ និង ការបាចថ្នាំគីមីធ្វើឲ្យដើមឈើ ងាប់ នៅចំណុចពើងច័ន្ទក្រហម  ​, ចំណុចដារហាល និង ដារអិល ,ទីកន្លែងដាក់ចំណីសត្វ និង ទឹកធ្លាក់ចង្រ្កាន​រយផងដែរ ។

តាមការបញ្ជាក់របស់បងស្រីប្រធានសហគមព្រៃឈើចង្រ្កានរយ បានឲ្យដឹងថា សមាគមព្រៃឈើចង្រ្កាន រយនេះ បានកកើតឡើងនៅឆ្នាំ២០០០ ។ តែសកម្មភាពក្នុងការអភិរក្សព្រៃឈើ និង សត្វព្រៃនៅលើភ្នំចង្ក្រានរយ នេះ មានភាពផុលផុសចាប់ពីឆ្នាំ២០១៥ និង ២០១៦ ។ តែនៅពេលដែលមានបាតុភាពកើតឡើង នៅតំបន់ព្រៃ ចង្រ្កានរយ ដោយបានក្រុមជនខិលខូចដែលតែងតែចូលទៅលបលួចកាប់បំផ្លាញ និង បរបាញ់សត្វព្រៃ នៅទីនោះ ហើយត្រូវបានកម្លាំងសហគមន៍ចង្រ្កានរយ បានធ្វើការចុះល្បាតជាប្រចាំ ដែលធ្វើឲ្យក្រុមជនខិលខូចទាំងនោះ បានខឹងជាមួយសហគមន៍ ។ បងស្រីបានឲ្យដឹងទៀតថា ការអភិរក្សព្រៃឈើ និង សត្វព្រៃនៅទីនេះ ជាគោលដៅ របស់សហគមន៍ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត  ហើយក៏ជាការ ថែរក្សាព្រៃឈើ និង សត្វនៅទីនេះឲ្យបានគង់វង្សផងដែរ ។ បច្ចុប្បន្ននេះសហគមន៍បានសហការជាមួយអាជ្ញាធរ ស្រុក ឃុំ នឹង​មន្ទីរជំនាញ បានធ្វើការរៀបចំ ផ្លូវឡើងភ្នំ​ចូលទៅទស្សនាទឹកធ្លាក់ និង សត្វព្រៃទៀតផង ។

មានប្រសាសន៍ណែនាំនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការគាំទ្រនូវគ្របស់សកម្មភាព របស់លោកស្រីប្រធានសហគមន៍ព្រៃឈើចង្រ្កានរយ និង អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញ និង អង្គការតំបន់បៃតង ដែលបានរួមសហការគ្នាបានល្អ ក្នុងការអភិរក្ស ថែរក្សានូវធនធានធម្មជាតិ នៅក្នុងមូលដ្ឋានខ្លួន ។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានជម្រុញដល់សហគមន៍ និង អាជ្ញាធរមូលដ្ឋាន បណ្តាអង្គការ មន្ត្រីជំនាញ បន្តរួម សហការគ្នា ដើមី្បធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកែលម្អរអេកូទេសចរណ៍តំបន់ធម្មជាតិមួយនេះឲ្យកាន់តែស្រស់ត្រកាលក្នុងការទាក់ទាញដល់ភ្ញៀវជាតិអន្តរជាតិចូលមកទស្សនាកម្សាន្តក្នុងការបង្កើននូវការងារដល់ ប្រជាពលរដ្ឋក្នុងសហគមន៍ បង្កើនប្រាក់ចំណូលប្រចាំថ្ងៃក៏ដូចជាការកាត់បន្ថយការធ្វើចំណាកស្រុករបស់បងប្អូននៅក្នុងមូលដ្ឋានផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តមសាយសំអាល់ក៏បានធ្វើការណែនាំមួយចំនួនដល់អាជ្ញាធរខេត្តមន្ទីរជំនាញពាក់ព័ន្ធអាជ្ញាធរស្រុកត្រូវធ្វើការទំនាក់ទំនងជាមួយអង្គការតំបន់បៃតងដើមី្បរៀបចំធ្វើសិក្ខាសាលាក្នុងគោលបំណងធ្វើការបកស្រាយបំភ្លឺពីករណីបណ្តឹង , ការគាំទ្រសកម្មភាពរបស់សហគមន៍កន្លងមកព្រមទាំងស្វែងរកថវិកាគាំទ្របន្តទៀតផង ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថាកត្តាដ៏សំខាន់នោះគឺត្រូវធ្វើការផ្សព្វផ្សាយនូវអនុក្រិត្ររបស់រាជរដ្ឋាភិបាលស្តីពីសហគមន៍ព្រៃឈើនិងគាំទ្ររៀបចំហេដ្ឋារចនាសម្ព័ន្ធកែលម្អរអេកូទេសចរណ៍តំបន់ធម្មជាតិរួមទាំងធ្វើការរៀបចំនូវប្រព័ន្ធទឹកដើមី្បធ្វើការរក្សាតំកល់ទឹកទុកនៅសម្រាប់ប្រើប្រាស់នៅសហគមន៍ និងការពារព្រៃឈើនៅពេលមានភ្លើងព្រៃកើតមានឡើង ។ ឯកឧត្តមសាយសំអាល់ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលរបស់សហគមន៍ព្រៃឈើចង្ក្រានរយដែលបានខិតខំពុះពារនូវគ្រប់ ឧបស័គ្គក្នុងការការពារព្រៃឈើនិងសត្វដើមី្បសំដៅទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត  ក៏ដូចជាការបង្កើននូវចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទៀតផង ។ ឯកឧត្តមក៏បានលើកផងដែរថាក្រសួងនឹងធ្វើការពិនិត្យនូវលទ្ធភាពកញ្ចប់ថវិការបស់ក្រសួងក្នុងការគាំទ្រសហគមន៍ព្រៃឈើចង្រ្កានរយព្រមទាំងសូមឲ្យសហគមន៍ត្រូវធ្វើកិច្ចសហការនិងទំនាក់ទំនងជាមួយអង្គភាពជំនាញសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានក្នុងការធានាបាននូវសុវត្ថិភាពសន្តិសុខជូនដល់ភ្ញៀវដែលបានចូលមកស្នាក់នៅនិងទស្សនាកម្សាន្តនៅរមនីយដ្ឋានធម្មជាតិចង្រ្កានរយនេះផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ

1100 1101 1102 1103 1104 1105 1106 1107 1108 1109 1110 1111 1112 1113 1114 1115 1116 1117 1118 1119 1120 1121 1122 1123 1124 1125 1126