សម្ពោធបើកឲ្យធ្វើអាជីវកម្មរបស់ក្រុមហ៊ុន វីថឹហ្គេឌើរ ខមមើសល ខូអិលធីឌី


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃ១៧ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យធ្វើអាជីវកម្ម របស់សាខាក្រុមហ៊ុន វីថឹហ្គេឌើរ ខមមើសល ខូអិលធីឌី (We Together Commercial Co., Ltd) គឺជាមូលដ្ឋានសំខាន់ សម្រាប់វាយតម្លៃឲ្យឃើញពីការរីកចម្រើនថ្មីៗថែមទៀត ក្នុងខេត្តសៀមរាបក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ ដែលមានប្រភពពីការចូលរួមចាំបាច់ពីវិស័យឯកជន ។

មានប្រសាន៍នោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ផងដែរថា សមិទ្ធផលនានា ដែលអាជ្ញាធរខេត្តសម្រេចបាន ក្រោយការបោះឆ្នោតសកលឆ្នាំ ២០១៣ កន្លងមកបានរួមចំណែកជាសារវ័ន្ត ជម្រុញឲ្យខេត្តសៀមរាប បានបោះជំហានយ៉ាងលឿនប្រកបដោយសក្តានុពលស្របតាមក្របខ័ណ្ឌគោលនយោបាយ និងនីតិវិធីជាធរមាន ដែលរាជរដ្ឋា-ភិបាលកម្ពុជា នីតិកាលទី៥ បានដាក់ចេញ ។ ឯកឧត្តមបណ្ឌិត ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម បានពុះពារជំនះលើឧបសគ្គធំៗ ដឹកនាំជោគវាសនាកម្ពុជា ឈានទៅសម្រេចបានសមិទ្ធផលដ៏ធំធេង និងជោគជ័យដ៏ត្រចះត្រចង់ ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សំដៅការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋ រយៈពេលប្រមាណបីទស្សវត្សចុងក្រោយនេះ  សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រកបដោយចីរភាពដោយសម្រេចបានជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ បើទោះបីជាកម្ពុជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជា និងហានិភ័យជាច្រើនទាំងក្នុង និងក្រៅប្រទេសក្តី ។ នាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតនៅ ក្នុងចរន្តនៃចលនា បីសំខាន់ៗគឺ ទី១ កម្ពុជាស្ថិតក្នុងតំបន់អាស៊ី និងអាស៊ានដែលមានជីវភាពខ្ពស់  ទី២ កម្ពុជាជាប្រទេសមួយដែលមានសក្តានុពលនៃប្រជាពលរដ្ឋ និងទី៣ កម្ពុជាកំពុងតែឆ្លងកាត់ឋានៈនៃប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ។  រាជរដ្ឋាភិបាលពិតជាមានការប្តេជ្ញាខ្ពស់ ក្នុងការក្តាប់យកកាលានុវត្តន៍ថ្មីដ៏កម្រនេះ មកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ឲ្យបាននៅត្រឹមឆ្នាំ២០៣០ ។ ឆ្លៀតក្នុងឳកាសនេះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានថ្លែងអរគុណចំពោះវិនិយោគិនជាតិ និងអន្តរជាតិទាំងអស់ ដែលបានមកបណ្តាក់ទុននៅកម្ពុជាក៏ដូចជាក្នុងខេត្តសៀមរាប ហើយតាមរយៈការវិនិយោគ នេះ ឯកឧត្តមបណ្ឌិតសង្ឃឹមថានឹងចូលរួមប្រកួតប្រជែងតម្លៃនៅលើទីផ្សារប្រកបដោយសមធម៌ និង ផ្តល់នូវសេវាកម្មជាច្រើនទៀត ដែលមានគុណភាព និងសីលធម៌ ទៅតាមសំណូមពររបស់ អ្នកប្រើប្រាស់ ព្រមទាំងបានផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្ត  ទោះបីជាមានចំនួនតិចតួចក៏ដោយ ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះលោកអគ្គនាយកក្រុមហ៊ុន វីថឹហ្គេឌើរ ខមមើសល ខូអិលធីឌី (We Together Commercial Co., Ltd) ដែលបានជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅវិនិយោគរបស់ខ្លួន និងសូមឲ្យដំណើរការអាជីវកម្ម មានការគាំទ្រពីសំណាក់អតិថិជនកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕ អត្ថបទ ម៉ី សុខារិទ្ធ

1127 1128 1129 1130 1131 1132 1133 1134 1135 1136 1137 1139 1140 1141 1142 1143 1144 1145