កិច្ចជួបពិភាក្សាជាមួយប្រតិភូខេត្តយូណាន់ប្រទេសចិន


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាបបានជួបធ្វើកិច្ចពិភាក្សា សំណេះសំណាលជាមួយប្រតិភូខេត្តយូណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម  លី សៀវសានសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត យូណាន់ និង ជារដ្ឋមន្ត្រីទទួលបន្ទុកគណៈចាត់តាំងនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនរួមនឹងសហការី នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់ គណៈប្រតិភូនាពេលនេះ ក្នុងគោលបំណងជម្រុញលើកកម្ពស់ ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការឲ្យកាន់ទ្វេឡើង រវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ ។  ម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និង ចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត  ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ  ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុង ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង ថា បើគ្មានការគាំទ្រដោយសប្បុរស គ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃ កិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ  ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលបាន ផ្តល់ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំថែមទៀត ។  ឯកឧត្តមបណ្ឌិត ក៏បានធ្វើការជម្រាប់ជូនគណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោ បាយ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើ  សក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និង ទេសចរណ៍ ។ ម៉្យាងទៀតខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថានអនាម័យ និង សន្តិសុខទេសចរណ៍ហើយចំពោះវិស័យកសិកម្មរបស់ប្រជាកសិករនៅមានកម្រិត សំខាន់រាល់កសិផលកសិកម្ម ​នៅមានកង្វះខាងបច្ចេកទេសខ្ចប់វិចនិង វិស័យទេសចរណ៍នៅមានកង្វះខាតនៅឡើយ លើហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យខេត្ត ទាមទារគ្រប់អ្នកវិនិយោគទុនទាំងក្នុងនិង ក្រៅប្រទេសជាសំខាន់អ្នកវិនិយោគទុន នៃខេត្តចងសម្ព័ន្ធមេត្រីភាព ។ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា បញ្ហាដែលអាជ្ញាធរមានការព្រួយបារម្ភ នោះ នៅពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាបបានរួច រាល់ហើយនោះ កំណើនភ្ញៀវនឹងមានការកើនឡើងទ្វេរដងដូច្នេះហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ ក៏ត្រូវទាម ទារឲ្យមានការទ្វេរឡើងផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានលើកនូវសំណូមពរមួយចំនួន ចំពោះខេត្តសម្ព័ន្ធមេត្រី ដែលកន្លងមកមានការទំនាក់ទំនងរីកចម្រើននឹងគ្នាផងដែរ។ ដោយកត្តានេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បាន ធ្វើការជម្រុញគ្រប់បណ្តាខេត្ត ក្រុងស្រុក ចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុង ស្រុង នៃប្រទេសចិនផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តម  លី សៀវសានក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត  មានភាពស្រស់ត្រកាល សក្ត័សមជាខេត្តទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ  ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនា កម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប  ដើមី្បធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរក៏ដូចខេត្តទាំងពីរកាន់តែមានភាពរឹងមាំ សំខាន់លើកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ខេត្តយូណាន់ ឲ្យកាន់តែមានទំនាក់ទំនងទ្វេរឡើងថែមទៀត ។  ឯកឧត្តមក៏បានលើកឡើងពីវិស័យសេដ្ឋកិច្ចរបស់ខេត្តយូណាន់ មានការប្រហាក់ប្រហែលទៅនឹងអន្តរជាតិផងដែរ ដោយអនុវត្តលើគោលការណ៍(ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលជាគោលដៅដ៏សំខាន់របស់ចិន ដើមី្បធ្វើឲ្យវិស័យ សេដ្ឋកិច្ចព្រមគ្នា ។ ម៉្យាងទៀតខេត្តយូណាន់ ដែលជាខេត្តសម្ព័ន្ធ មេត្រីភាពជាមួយខេត្តសៀមរាបដោយខេត្តយូណាន់នូវមានសក្តានុពលដ៏ធំទូលាយជាច្រើនដែលត្រូវធ្វើការ ទំនាក់ទងគ្នានឹងខេត្តសៀមរាប ។ ដោយកន្លងមកក៏មានអ្នកវិនិយោគទុននៃខេត្តយូណាន់ចូលមកបណ្តាក់ទុននៅ ខេត្តសៀមរាប ដែលមានក្រុមហ៊ុន​ស្មាញនីញហើយខេត្តទាំងពីរក៏បន្តដោយឥតឈប់ឡើយ ។ ឯកឧត្តមក៏បានឲ្យដឹងផងដែរថា ក្រុមហ៊ុនដែលចូលមកធ្វើការកសាងស្ថាបនាព្រលានយន្តហោះនៅខេត្តសៀមរាប មានចំនួន៣ក្រុម ហ៊ុន មកពីខេត្តយូណាន់ ។ ឯកឧត្តមក៏សង្ឃឹមផងដែរថា នៅពេលគម្រោងព្រលានយន្តហោះនៅខេត្តសៀមរាបបានសាងសង់រួច និង ចាប់ដំណើរការហើយនោះ កំណើនភ្ញៀវនឹងមានការកើនទ្វេរឡើង ដូចប្រសាសន៍របស់អភិបាលខេត្តសៀមរាបបានលើកឡើង ហើយក៏បានធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ខេត្តសៀមរាប មានការកើនឡើងផងដែរ ។ ឯកឧត្តមក៏បានបញ្ជាក់ថា គម្រោងនេះ គឺទាមទារឲ្យអាជ្ញាធរខេត្ត មានការគាំទ្រ និងដោះស្រាយរាល់ បញ្ហាផ្សេងៗក្នុងមូលដ្ឋាន ក្នុងការជម្រុញគម្រោងសាងសង់នេះទទួលបានជោគជ័យ។ ឯកឧត្តម លី សៀវសានក៏ បានបញ្ជាក់ថាខេត្តយូណាន់ ជាខេត្តទេសចរណ៍ដូចខេត្តសៀមរាប ដែលសម្បូរទៅទីកន្លែងអេកូទេសចរណ៍ ហើយនឹងទទួលធ្វើការបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់ខេត្តសម្ព័ន្ធមេត្រីភាពសៀមរាប ក្នុងការដោះស្រាយ បញ្ហាប្រឈមនៅពេលការសាងសង់ព្រលានយន្តហោះហើយនិង បម្រើការចុះចតយន្តហោះមកពីគ្រប់មជ្ឈដ្ឋាន លើពិភពលោកយើងនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

1206 1207 1208 1209 1210 1211 1212 1213 1214 1215 1216 1217