សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចែកជូនគ្រួសាររងគ្រោះរលំផ្ទះ ដោយខ្យល់កន្ត្រាក់


ខេត្តសោមរាប ៖ ប្រជាពលរដ្ឋរងគ្រោះ រលំផ្ទះ របើកដំបូល ចំនួន ១៨គ្រួសារ ត្រូវបានសាខាកាកបាទក្រហមខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ទៅចែកជូនបងប្អូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី ២៣ ខែ   កុម្ភះ ឆ្នាំ២០១៧ ចំនួន ១៨គ្រួសារ  មកពីសង្កាត់ស្លក្រាម ចំនួន៣ភូមិ ចំនួន ១៧គ្រួសារនិង សង្កាត់សាលាកំរើក០១គ្រួសារ ក្នុងក្រុងសៀមរាប  ត្រូវបានលោកជំទាវ គួយ ណាលីនឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្ត និងសហការី រួមទាំង អង្គការ Angkor Rotary Club នាំយកអំណោយសង្រ្គោះបន្ទាន់ទៅចែកជូនបងប្អូនកាលពីចុងសប្តាហ៍ព្រឹកថ្ងៃទី ២៥ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាសង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមការបញ្ជាក់របស់លោក ខៀវ សតចៅសង្កាត់ស្លក្រាម និង សេចក្តីរាយការណ៍របស់លោកស៊ុំ សំអននាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា នៅវេលាម៉ោង១៣ និង៤៥នាទីកាលពីរសៀល ថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ២០១៧ មានភ្ញៀងកក់ខែមួយមេយ៉ាងធំ ដែលលាឡំទៅដោយផ្គររន្ទះ និង ខ្យល់កន្ត្រាក់ បានបកបោកឆ្លងកាត់លើភូមិសាស្ត្រសង្កាត់ស្លក្រាម និង សាលាកំរើកបានធ្វើឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ​ចំនួនបួនភូមិធ្វើឲ្យដួលរលំផ្ទះ ០៣ខ្នង របើកដំបូលជញ្ជាំង ចំនួន ១៥ខ្នង មិនបង្កឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ ព្រមទាំងធ្វើឲ្យដើមឈើធំៗតាមដងស្ទឹងបានបាក់រលំជាច្រើនដើមផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ឃឹម  ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត សំខាន់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលតែងតែព្រួយបារម្ភ និង យកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវ ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួច មិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែនក្ដី  តែនេះជាការជួយគ្នាក្នុងគ្រាអាសន្ន  ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុងក៏បានធ្វើណែនាំដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលដែលអាកាសធាតុមានការប្រែប្រួលនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមុខនូវគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ ផ្គររន្ទះ សំខាន់បញ្ហាសុខភាព អនាម័យក្នុងការរស់នៅក្នុងក្រុមគ្រួសារ សំខាន់កុមារតូចៗ ដែលងាយរងទទួលនូវជម្ងឺផ្សេងៗ កើតឡើង ។ លោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូន ជនរងគ្រោះទាំងអស់ ត្រូវធ្វើការជួសជុលលំនៅដ្ឋានរបស់ខ្លួនឡើងវិញ ដើមី្បឲ្យរស់នៅបានសមរម្យ ព្រមទាំងត្ធ្វើការដាំដុះដំណាំរួមផំ្ស និង ប្រកបមុខរបរដោយសច្ចធម៌ ដើមី្បក្នុងការផ្គត់ផ្គង់ក្នុងក្រុមគ្រួសាររបស់ខ្លួន ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ដល់បងប្អូនគ្រួសាររងគ្រោះ  ចំពោះគ្រួសាររលំផ្ទះទទួលបាននូវស័ង្គសី១០សន្លឹក, អង្ករ២៥គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល និង គ្រួសារប៉ះពាល់ធ្ងន់ទទួលបាននូវ តង់១ អង្ករ២៥គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល  ។ ក្នុងនោះដែរលោកស្រី អា ណា ប្រធាក្រុម Angkor Rotary Club ក៏បានឧបត្ថម្ភថវិកាដល់គ្រួសាររលំផ្ទះ មួយគ្រួសារចំនួន ៣ម៉ឺនរៀល និង គ្រួសារប៉ះពាល់ធ្ងន់ ២ម៉ឺនរៀលក្នុង១គ្រួសារផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ

53 54 55 56 57 58 59 60 61 62 63 64 65 66