កិច្ចប្រជុំសាមញ្ញលើកទី៣៤របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


ខេត្តសៀមរាប ៖ កាលព្រឹកថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០១៧នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ លី សំរឹទ្ធ  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៣៤នេះ ដែលមានចំនួន០៣ចំណុច ។  ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ  ។

បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តរួចមក ឯ.ឧ នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក  សមាជិកកិច្ចប្រជុំក៏បានធ្វើការ ត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក  ដោយក្នុងនោះអង្គប្រជុំក៏បានធ្វើការកែសម្រួលនូវពាក្យពេជ្រ ខ្លឹមសារលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៣ ព្រមទាំងបានផ្តោតយ៉ាងសំខាន់ទៅលើរាល់ ចំណុចសេសសល់ដែលមិនរដ្ឋបាលខេត្ត នៅមិនទាន់បានធ្វើការបកស្រាយនិង ឆ្លើយតបឲ្យបានទាន់ពេលវេលា នូវគ្រប់សំណូមពរ និង បញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើងកន្លង ព្រមទាំងបញ្ហា ការរំលោភដីផ្លូវធ្វើជា កម្មសិទ្ធផ្ទាល់ខ្លួនជាដើម។

តាមការបញ្ជាក់របស់ឯ.ឧ លី សំរឺទ្ធ ក៏បានឲ្យដឹងផងដែរថា គ្រប់រាល់បញ្ហា និង សំណូមពរដែលកិច្ច ប្រជុំក្រុមប្រឹក្សាខេត្តបានលើកឡើងក្នុងកិច្ចប្រជុំកន្លងមកអាជ្ញាធររដ្ឋបាលខេត្ត បានធ្វើការកែប្រែនូវរបបធ្វើ ការងាររបស់មន្ត្រីរាជការ ដោយអនុវត្តទៅតាមអនុក្របទាំង០៤របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយរាល់បញ្ហាដែលអនុវត្តទៅដោយខុសពីឋានុក្រមនៃច្បាប់ក៏ត្រូវអនុវត្តធ្វើទៅតាមច្បាប់ផងដែរ។

ឆ្លងតាមការបកស្រាយរបស់អស់លោកជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពរួចមក មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ។   ក្នុងនោះឯកឧត្តមបណ្ឌិតប្រធានក៏បានសង្កត់ធ្ងន់ចំពោះ អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះរាល់សំណួរដែលសមាជិកអង្គប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកឡើងត្រូវតែធ្វើការឆ្លើយតបដោយលាយ ល័ក្ខជាអក្សរ​​ ដើមី្បធ្វើសេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តនៅខែបន្តទៀត ។  ក្នុងនោះ ឯកឧត្តមក៏បានលើកនូវបញ្ហាផ្សេងៗមួយចំនួន សម្រាប់អង្គប្រជុំយកទៅធ្វើការពិចារណា និង អនុវត្តឲ្យខាងតែ បាន ក្នុងការបង្រ្កាបបទល្មើសនេសាទព្រៃឈើ និង គ្រឿងញៀន តាមអនុសាសន៍របស់រាជរដ្ឋាភិបាល (គឺរួមគ្នា​ពន្លត់ភ្លើង ប្រសើរជាងអង្គុយបក់ផ្សែងភ្លើង )  ។ ឯកឧត្តមបណ្ឌិតក៏បានកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំងបី ក្នុងការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនដល់ដល់ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ ដែលបានចូលមកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ សំខាន់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិផងដែរ ។  ឯកឧត្តមបណ្ឌិត  នូ ផល្លា ក៏បានសូមឲ្យគ្រប់បណ្តា មន្ទីរ អង្គភាព ត្រូវធ្វើការពង្រឹងនូវការងាររបស់ខ្លួនឲ្យមានភាពរលូន ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាត់របស់ ប្រជាពលរដ្ឋ ដែលពួកគាត់បានលើកឡើងនៅតាមវេទិកាសាធារណៈ។ កត្តាសំខាន់នោះចំពោះមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម និង សំណង់ខេត្ត ក៏ដូចគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីខេត្តត្រូវធ្វើការដោះស្រាយ អំពីបញ្ហាវិវាទដីធ្លីដែលកំពុងកើតមានឡើង ដើមី្បដាក់ជូនដល់កិច្ចប្រជុំសាមញ្ញលើកទី៣៥របស់ក្រុមប្រឹក្សាខេត្ត តើអនុវត្តបានដល់កម្រិតណា ?  ឯកឧត្តមបណ្ឌិតក៏បានធ្វើថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរអប្សរា ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៣៤នេះដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនិងរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ព្រមទាំងបានដាក់នូវកាលវិភាគនៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្តទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

120 121 122 125