កិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការរវាងខេត្តសៀមរាប និងខេត្តអូដឺសែន


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ០៧​ខែ​ មីនា ឆ្នាំ​២០១៧​នេះ​ នៅរដ្ឋបាលសាលាខេត្តសៀមរាបមានធ្វើពិធីសំណេះសំណាល នឹងពិភាក្សារ ពិគ្រោះយោបលនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ​  វិមជ្ឍការ​រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាជាមួខេត្តអូដឺសែននៃសារធារណរដ្ឋបារាំងក្រោមអធិបតីភាពរបស់ ឯកឧត្ដម​ បណ្ឌិត​ ឃឹម ​ប៊ុនសុង អភិបាល នៃគណ អភិបាលខេត្តសៀមរាបភាគីកម្ពុជា និងលោក ជំទាវ កូឡឺរី អ៊ីសាបែល​ សមាជិកក្រុមប្រឹក្សាខេត្តអូដឹសែនទទួលបន្ទុកទំនាក់ទំនង​និង​សហប្រតិបត្តិការអន្តជាតិ​និងកិច្ចការអ៊ឹរ៉ុប ។ក្នុងនោះដែលក៏មានវត្តមានចូលរួមរបស់ឯកឧត្ដមអគ្គរដ្ឋដទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងអស់លោក លោកស្រីជាសហការរី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ ក្រុង​ ស្រុក គោលដៅចូលរួមផងដែរ។

ក្នុងកិច្ចសា្វគមន៏របស់ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង បានមានប្រសាសន៏ថាក្នុងដំណើរទស្សនកិច្ចជាផ្លូវការក្នុងនាមមិត្តភាពនៅលើទឹកដីប្រវត្តសាស្រ្តខេត្តសៀមរាបនាពេលនេះដែលកាន់ធ្វើឲ្យប្រទេស និងខេត្ត​យើងទាំងពីរ កាន់តែមានការទនាក់ទំនងសហប្រតិបត្តិការល្អនឹងគ្នា ។ឯកឧត្ដមបណ្ឌិត​ ក៏បានធ្វើការថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ដែលតែងជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍលើគ្របវិស័យនៅកម្ពុជា តាមរយៈនៃកិច្ចព្រមព្រៀង សហប្រតិបត្តិការវិមជ្ឈការឆ្នាំ ២០១៣-២០១៧ លើការអភិវឌ្ឍវិស័យកសិកម្មជនបទជូនប្រជាពលរដ្ឋ ក្នុងក្រុង ស្រុក គោលដៅទាំង៥ របស់ខេត្ត។​ ឯកឧត្ដមបណ្ឌិតបានលើកឡើងថាតាមរយ:អនុស្សរណនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេរភាគីនេះ ។ ឯកឧត្ដមបណ្ឌិតឃឹម ប៊ុនសុង ក៏បានលើកផងដែរអំពីការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណ សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានពឹង ផ្អែកលើវិស័យទេសចរណ៍ និង កសិកម្មរួមទាំងលើកនូវហេដ្ឋារចនាសម្ព័ន្ធលើវិស័យទេសចរណ៏របស់ខេត្ត ដោយខេត្តសៀមរាប មានវិស័យស្នូលពីរដ៏សំខាន់គឺ ទេសចរណ៍ និងកសិកម្មដោយមានប្រជាពលរដ្ឋប្រមាណ៨០%ជាប្រជាកសិករ និង នេសាទ ។  ឯកឧត្ដមបណ្ឌិតក៏បានលើកឡើងពីសក្ដានុពលរបស់ខេត្ត  ដែលសំបូរទៅដោយរមណីយដ្ឋានវប្បធម៍ និង ធម្មជាតិ ។ ម៉្យាងទៀតកិច្ចសហប្រតិបត្តិការនេះក៏ជាការលើកកម្ពស់ផ្នែកសន្តិសុខ ស្បៀងអាហារ និង លក្ខខណ្ឌរស់នៅរបស់ប្រជាកសិករក្នុងខេត្តសៀមរាប។

មានប្រសាសនោះដែល លោកជំទាវ កូឡឺរី អ៊ីសាបែល បានបញ្ជាក់ថា កិច្ចទនាក់ទំនងសហប្រតិបត្តិការរវាងខេត្តយើងទាំងពីរមានការរីកចម្រើនទ្វេរឡើង លើវិស័យកិសិកម្ម​  សំខាន់ដោយមានការចូលរួមដោយអង្គការចំនួនពីរគឺអង្គការអាគ្រីស៊ុត និង​ អង្គការហ្គ្រេត បានកំពុងធ្វើសកម្មផាពនៅក្រុងស្រុកគោលដៅទាំង៥ របស់ខេត្តសៀមរាប ក្នុងការលើកកំពស់កែលម្អប្រាក់ចំនូលលក្ខខណ្ឌរស់នៅរបស់កសិករតាមរយការបង្កើនផលិតកម្មកសិកម្មចំរុះ និងគាំទ្រការបង្កើន និងពង្រឹងសមត្ថិភាពអ្នកផលិត ដូចជាការដាំដុះដោយលក្ខណធម្មជាតិមិនប្រើប្រាស់ជីឬថ្នាំគីមី គឺប្រើប្រាស់ជីធម្មជាតិ និងថ្នាំសម្លាប់សត្វល្អិតដោយផ្សំពីដើមរុក្ខជាតិ និងលាមកសត្វជាដើមដែលមិនធ្វើអោយប៉ះពាល់ដល់សុខភាព និងបរិស្ថានឡើយ ។ លោកជំទាវក៏បានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការ របស់យើងបានក្លាយជារូបភាពពិតប្រាកដ សម្រាប់រយៈពេល៤ឆ្នាំទៅមុខនិង បានធ្វើការកត់សម្គាល់ឃើញថា វិធីធ្វើកសិកម្មតាមបែបក្សេត្របរិស្ថាននេះ ​បានធ្វើឲ្យមានការកើនឡើងនូវសមត្ថភាព គុណភាព របស់ផលិតផល ព្រមទាំងគោរពនូវបរិស្ថានដើមី្បជាគុណប្រយោជន៍ដល់បងប្អូនប្រជាកសិករ និង អតិថិជនផងដែរ ។លោកជំទាវ កូឡឺរី អ៊ីសាបែល បានលើកពីគោលបំណងនៃកិច្ចសហប្រតិបត្តិការនេះ គឺជាការចែករំលែកនូវចំណេះដឹងនិង ជំនាញបច្ចេកទេសផ្សេងៗ ដើមី្បឲ្យមានការយល់ដឹង និង បណ្តុះបណ្តាលដល់ប្រជាកសិករកម្ពុជាឲ្យយល់អំពី កសិដ្ឋានប្រើដោយក្សេត្រកសិកម្ម និង ក្សេត្របរិស្ថាននៅខេត្តសៀមរាប។ម៉្យាងទៀតដំណើរការនេះក៏ធ្វើឲ្យ យើងលើកតម្លៃខ្លាំងឡើងថែមទៀត អំពីអត្តសញ្ញាណពីទឹកដីខេត្តសៀមរាប ដែលមានស្រាបុមកហើយដើមី្បលើក ស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ជាការពង្រឹងនូវអង្គការចាត់តាំង ជាមួយដៃគូស្ថាប័នពាក់ព័ន្ធនានា ដើមី្បលើកស្ទួយដល់ការគ្រប់គ្រងផ្នែកសេវាកម្ម សម្រាប់ប្រជាកសិករ។ក្នុងនោះលោកជំទាវ ក៏បានធ្វើការរំលឹក នូវប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ស្តីពីការផ្គត់ផ្គង់នូវស្បៀងអាហារ ឬ ផលិតផលកសិកម្ម ប្រកបដោយគុណភាព និង ជាគោលដៅរួមរបស់យើងដើមី្បឲ្យខេត្តសៀមរាបក្លាយជាខេត្តគំរូមួយ នៃព្រះរាជាណា ចក្រកម្ពុជា ​ក្នុងការបង្កើតនូវសញ្ញាសំគាល់បញ្ជាក់មួយ ក្នុងការលើកទឹកចិត្តប្រជាកសិករដែលបានខិតខំប្រឹងប្រែង ដាំដុះផលិតផល ប្រកបដោយសិរីរាង្គ។កិច្ចសហប្រតិបត្តិការនេះក៏ជាទិសដៅរួមគ្នា ដើមី្បគោរពដល់បរិស្ថាន និង ការថែរក្សាសុខមាលភាព សុខភាព របស់ប្រជាពលរដ្ឋព្រមទាំងចងភ្ជាប់ជាមួយបណ្តាដៃគូដទៃទៀត ជាមួយ សមាគមន៍អភិបាលក្រុង និយាយភាសារបារាំង និងធ្វើឲ្យប្រជាកសិករក្នុងខេត្តសៀមរាបកែប្រែពីការប្រើជីគីមីទៅប្រើប្រាស់ជីធម្មជាតិប្រកបដោយភាពជោគជ័យក្នុងកិច្ចប្រឹងប្រែរវាងសៀមរាប និង ខេត្តអូដឺសែន៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

1261 1262 1263 1264 1265 1266 1267 1268 1269 1271 1272