ខេត្តសៀមរាប ៖ មួកសុវត្ថិភាពចំនួន ៥៦១មួក ដែលជាអំណោយរបស់ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចំានៅកម្ពុជាដោយមានកិច្ចសហការជាមួយក្រុមហ៊ុនអេ.អ.អ.បីគ្រុបត្រូវបាននាំយកមកចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាអនុវត្តគរុកោសល្យនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី០៩ មីនាឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសង់ រីហាអភិបាលរងនៃគណៈអភិបាលខេត្ត ។
តាមការបញ្ជាក់របស់លោកនាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចំានៅកម្ពុជា បានឲ្យដឹងថា ចាប់តំាងពីឆ្នំា២០០៤មក គ្រោះថ្នាក់ចរាចរណ៍បានជះឥទិ្ធពលយ៉ាងធ្ងន់ធ្ងរដល់កុមារដោយក្នុងមួយឆ្នំាៗមានកុមារជាច្រើនបានស្លាប់បាត់បង់ជីវិត និងទទួលរងរបួសធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឲ្យសង្វេក ដោយក្នុងករណីមួយចំនួន កុមារជាជនរងគ្រោះបានទទួលពិការភាពទំាងវ័យក្មេង ហើយខ្លះទៀតដែលស្ថិតនៅក្នុងវ័យសិក្សាបានបាត់បង់ឱកាសរៀនសូត្រទទួលបានចំណេះដឹង។
មានប្រសាសន៍នោះដែរឯកឧត្តមសង់ រីហាក៏បានគូសបញ្ជាក់ថាបច្ចុប្បន្ននេះកុមារដែលធ្វើដំណើរតាមម៉ូតូមានប្រមានណ២២ភាគរយប៉ុណ្ណោះដែលពាក់មួកសុវត្ថិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារអាយុជីវិតកុមារដោយសារគ្រោះថ្នាក់ចរាចរណ៍ទើបថ្ងៃនេះអង្គការមូលនិធិកបង្ការរបួសអាស៊ីប្រចំានៅកម្ពុជា បានបង្កើតឲ្យមានគម្រោងមួយ គឺគម្រោងមួកសុវត្ថិភាពសម្រាប់គ្រួសារ ដែលគម្រោងនេះ បានផ្តល់ការអប់រំ និងការអនុវត្តសកម្មភាពបង្កើនការយល់ដឹងមួយចំនួនសម្រាប់កុមារ ដូចជាបណ្តុះបណ្តាល បង្ហាញពីសុវត្ថិភាពចរាចរណ៍ របៀបធ្វើដំណើរតាមដងផ្លូវ និងការចែកមួកសុវត្តិភាពជាដើម។ ឯកឧត្តមបានបន្តទៀតថា” ដើម្បីឲ្យកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា ជាសំខាន់គណៈកម្មាធិការជាតិសុវត្ថិភាពចរចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាពកំណត់ការពាក់មួកសុវត្ថិភាពទំាងមនុស្សពេញវ័យ និងកុមារ ទៅជាបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ស្ថាប័ន អង្គភាព និងជម្រុញឲ្យក្រុមហ៊ុនលក់ម៉ូតូឲ្យផ្តល់មួកសុវត្ថិភាពដល់អ្នកទិញ ជាសំខាន់ចំពោះកុមារឲ្យបានច្រើន”។ ឯកឧត្តម សង់ រីហា ក៏បានលើកឡើងផងដែរ អំពីការគ្រោះថ្នាក់ចរាចរណ៍ មាន អត្រាកើនខ្ពស់ ដែលកើតឡើងដោយកត្តាយានយន្ត និង មនុស្ស ដោយមិនបានយល់អំពីច្បាប់ចរាចរណ៍ និង ភាព យោគយល់ និង ការអព្យាស្រ័យគ្នា ។ ម៉្យាងទៀតបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត និង ពិការភាពចំពោះកុមារតូច ដែលធ្វើដំណើរជាមួយឪពុក ម្តាយ ។ ឯកឧត្តមបានបញ្ជាក់ថា” នេះជាពេលវេលាដ៍សមស្របសម្រាប់លើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងប្រទេសរបស់យើង ពីព្រោះឆ្នំានេះយើងបានចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍នៅទូទំាងប្រទេស ដែលកំណត់ឲ្យអ្នករួមដំណើរតាមម៉ូតូពាក់មួកសុវត្ថិភាពទាំងអ្នកឌុបនឹងអ្នកជឹះ”។ឯកឧត្តមក៏បានឲ្យដឹងផងដែរអំពីអត្រារងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នាឆ្នាំ២០១៦ មានមនុស្សស្លាប់សរុប២ពាន់ ២៣១នាក់ អ្នករងរបួសមានចំនួន ៥ពាន់៤៥០នាក់ នឹងខូចខាតទ្រព្យសម្បត្តិសម្ភារៈមធ្យោបាយធ្វើដំណើរជាច្រើនទៀតផងដែរ ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះកិច្ចសហការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចំានៅកម្ពុជា នៅពេលនេះ នឹងចូលរួមចំណែកឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសំដៅកាត់បន្ថយបានចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបានពាក់កណ្តាលនាឆ្នំា២០២០ និងសង្គ្រោះជីវិតមនុស្សឲ្យបាន នៅក្នុងប្រទេសកម្ពុជា” ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ សូមចូលរួមធ្វើការផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចរណ៍ ដល់កូនៗរបស់ខ្លួននិងអ្នកជិតខាងឲ្យបានស្គាល់ច្បាស់ពីច្បាប់ ចរាចរណ៍ផ្លូវគោកដើមី្បចូលរួមចំណែកកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាពីព្រោះថាគ្រោះថ្នាក់ចរាចរណ៍ គ្មានថ្មាំពន្យាជីវិតឡើយដូច្នេះចូលអ្នកគ្រប់គ្នានៅពេលបើកបរយានយន្តត្រូវពាក់មួកសុវត្ថិភាពនិងដាក់ខ្សែក្រវ៉ាត់ សុវត្ថិភាពពីព្រោះថាជីវិតរបស់អស់លោកអ្នកមិនមានដាក់លក់នៅតាមទីផ្សារឡើយ ៕ អត្ថបទ ម៉ី សុខារិទ្ធភ្នាក់ងារខេត្តសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)