ជំនួបរវាងអភិបាលខេត្តសៀមរាប និងអនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន


ខេត្តសៀមរាប ៖ យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម លីវ ជីនមីន ( Liu Zhenming ) អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងសមាជិកប្រតិភូ នៅភោជនីដ្ឋានម្លិះ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពឲ្យបានកាន់តែប្រសើរថែមទៀត។

ឯកឧត្តម បណ្ឌិត អភិបាល សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាបនាពេលកន្លងមក ហើយនៅតែបន្តគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានោះ ឯកឧត្តម លីវ ជីនមីន ( Liu Zhenming ) ក៏បានសន្យានឹងបញ្ជូនអ្នកជំនាញមកសិក្សា កសាងប្លង់មេក្រុងសៀមរាប ដើម្បីបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព និងស្របតាមបទដ្ឋាននគរូបនីកម្ម ។ លើសពីនោះថែមទៀត ឯកឧត្តម នឹងជម្រុញអ្នកវិនិយោគ ឲ្យមកបណ្តាក់ទុន និងអ្នកទេសចរណ៍ អោយមកទស្សានា នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ឲ្យកាន់តែច្រើនឡើងថែមទៀត។

1509 1510 1511 1512 1513 1514 1515 1516 1517