ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ អង្គការឧស្សាហកម្មសហប្រជាជាតិ


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេសសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម លី យ៉ុង អគ្គនាយកអង្គការឧស្សាហកម្មសហប្រជាជាតិ  នៅរដ្ឋបាលខេត្តសៀមរាប ដើម្បីស្វែងយល់អំពី សក្ដានុពលសេដ្ឋកិច្ច ក៏ដូចជារមណីយដ្ឋានធម្មជាតិប្រវត្តសាស្រ្តនានា របស់ខេត្តសៀមរាប ។

មានប្រសាសន៍នោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង   ក៏បានលើកឡើងពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជន ខេត្តសៀមរាប ដែលពឹងផ្អែកលើសេដ្ឋកិច្ចស្នូលពីរ គឺវិស័យ ទេសចរណ៍ និងកសិកម្ម ។ ម៉្យាងទៀតខេត្តបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាបរិស្ថាន អនាម័យ និង សន្តិសុខទេសចរណ៍ ហើយចំពោះវិស័យកសិកម្មរបស់ប្រជាកសិករនៅមានកម្រិត សំខាន់រាល់កសិផលកសិកម្ម  នៅមាន កង្វះខាងបច្ចេកទេសខ្ចប់វិច និង វិស័យទេសចរណ៍នៅមានកង្វះខាតនៅឡើយ លើហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យ ខេត្ត ទាមទារគ្រប់អ្នកវិនិយោគទុនទាំងក្នុង និង ក្រៅប្រទេស។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា នៅពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជា និង ប្រទេសចិន សាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាបបានរួចរាល់ហើយនោះ កំណើននៃភ្ញៀវទេសចរណ៍ កើនទ្វេរឡើង ក៏ធ្វើអោយកំណើនសេដ្ឋកិច្ចរបស់ប្រជាជនខេត្តសៀមរាបកាន់តែមានភាពល្អប្រសើរថែមទៀត ។  ឯកឧត្តមបណ្ឌិត ក៏មានការព្រួយបារម្ភថាបើសិន កំណើនភ្ញៀវនឹងមានការកើនឡើងទ្វេរដង ដូច្នេះហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ ក៏ត្រូវទាមទារឲ្យមានការទ្វេរឡើងផងដែរ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម លី យ៉ុង អគ្គនាយក អង្គការឧស្សាហកម្មសហប្រជាជាតិ ក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាល សក្ត័សមជាខេត្តទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ  ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនា កម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា  ។ ឯកឧត្តម អគ្គនាយក បានធ្វើការកោតសរសើចំពោះសគ្រិនវ័យក្មេងរបស់កម្ពុជា  បានចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផង ដែរ ។ ឯកឧត្តម ក៏បានលើកឡើងផងដែរ អំពីគោលការណ៍បួនចំណុចសំខាន់ៗក្នុងវិស័យឧស្សាហកម្ម និងមានសេចក្ដីសប្បាយចិត្តយ៉ាងខ្លាំងចំពោះ ឯកឧត្តម បណ្ឌិត អភិបាលខេត្តសៀមរាប ដែលបានផ្ដល់នូវពត៌មានយ៉ាងដ៏មានសារៈសំខាន់សម្រាប់អង្គការ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ អំពីខេត្តសៀមរាប  ហើយឯកឧត្តម ក៏បានបញ្ជាក់ថា នឹងលើកយកប្លង់មេ សម្រាប់ការអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខេត្ត ទៅដាក់បញ្ចូលក្នុងរបៀបវិរៈក្នុងកិច្ចប្រជុំរបស់អង្គការឧស្សាហកម្មសហប្រជាជាតិទៀតផង។ ឯកឧត្តមក៏បានឲ្យដឹងផងដែរថា នេះជាលើកទីពីរហើយ របស់ឯកឧត្តម ដែលបានអញ្ជើញ មកធ្វើទស្សកិច្ចនៅលើទឹកដីប្រត្តិសាស្ត្រសៀមរាប ដែលសម្បូរទៅដោយបា្រង្គប្រាសាទល្បីៗ ក្នុងការទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរណ៍លើពិភពលោកទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធភា្នក់ងារសារព័ត៌មានសៀមរាប

1612 1613 1614 1615 1616