ការចូលរួមមូលនិធិទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា


ខេត្តសៀមរាប ៖ ដើមី្បអបអរសាទរខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធាន បទ (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា) នារាត្រីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារស៊ីធីអង្គរខេត្តសៀមរាប មានធ្វើការជួបជុំពិសារបាយសាមគ្គី ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ដែលជាមន្ត្រីរាជការ ក្រុមហ៊ុន សមាគម ពាណិជ្ជករ អាជីវករ សាសនិកជន បានអញ្ជើញចូលរួមក្នុងការបរិច្ចាក នូវថវិកា ស្បៀង អាហារ និង សម្ភារៈ ដើមី្បទ្រទ្រង់សកម្ម ភាពកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមចែករំលែក ជួយដល់បងប្អូនប្រជាពលរដ្ឋ គ្រួសារជនរងគ្រោះ និង ងាយរងគ្រោះ ដោយឧបទ្ទវហេតុផ្សេងៗ ។  ក្នុងពិធីនេះបាន ប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង ជាអ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប  ។

មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តម ឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានធ្វើកិច្ចស្វាគមន៍ចំពោះ បងប្អូនដែលជាសប្បុរសជន ដែលបានចំណាយ ពេលវេលា និង ថ្លែងអំណរគុណ ក្នុងការចូលរួមធ្វើការបរិច្ចាកនូវធនធានផ្ទាល់ខ្លួន ដើមី្បរួមចំណែកទ្រទ្រង់នូវរាល់ សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋ គ្រួសាររងគ្រោះនិងងាយរងគ្រោះ ដោយមិនបានប្រកាន់នូវនិន្នាការនយោបាយណាឡើយ ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ការជួបជុំគ្នានាពេលរាត្រី នេះ គឺក្នុងស្មារតីនៃមហាគ្រួសារខ្មែរយើងតែមួយ  ប្រកបទៅដោយប្រពៃណីវប្បធម៌ចែករំលែកដ៏ប្រសើរថ្លៃថ្លា ក្នុង ការលើកកម្ពស់តម្លៃមនុស្សធម៌របស់ជនរងគ្រោះ ដែលកើតឡើងដោយបញ្ហាប្រធានស័ក្ត  ដែលបណ្តាលមកពីកត្តាមនុស្ស និង ធម្មជាតិ  ហើយនេះក៏ដោយការបម្រែបម្រួលអាកាសធាតុ ក៏បានធ្វើឲ្យកំណើនកំដៅនៃភពផែនដី មានការកើនឡើងនូវរលកកំដៅ ដែលធ្វើឲ្យប្រទេសមួយចំនួនលើពិភពលោក ជួបនូវបញ្ហាគ្រោះធម្មជាតិ ។ ឯកឧត្តម បណ្ឌិតបានលើកផងដែរថា  ទឹកចិត្តនឹងកាយវិការដ៏សប្បុរសធម៌របស់បងប្អូននាពេលនេះ  សំដៅលើកស្ទួយដល់ ការងារមនុស្សធម៌ ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា) និង សំដៅជួយដល់បងប្អូនប្រជាពល រដ្ឋរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការ អ្នកជម្ងឺអេដស៍ ស្ត្រី និងកុមារជាដើម ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការថ្លែងអំណរគុណ និង សង្ឃឹមជឿជាក់ថា នូវគ្រប់សណ្តានចិត្តដ៏សប្បុរសធម៌របស់បងប្អូន ដែលបានចូលរួមបរិច្ចាកនូវទ្រព្យធនរបស់ខ្លួន ក្នុងបុព្វហេតុជួយដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋរងគ្រោះនៅក្នុង ខេត្តសៀមរាប ក៏ដូចនៅទូទាំងប្រទេសផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការប្រសិទ្ធពរជ័យ សិរីសួស្តីជ័យមង្គល ដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ដែលបានចូលរួមក្នុងអង្គពិធីនេះ សូមឲ្យទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វសក័ ព.ស២៥៦១ តាមជួយថែរក្សា និង ឲ្យជួបនូវសេចក្តីសុខចំរើន ក្នុងក្រុមគ្រួសារតទៅអនាគត  ៕ អត្ថបទ ម៉ី សុខារិទ្ធភា្នក់ងារសារព័ត៌មានសៀមរាប

1642 1643 1644 1645 1646 1647 1648 1649 1650 1651 1652