ខេត្តសៀមរាប​ ៖ ក្នុងការអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល នៃនយោបាយចាស់សកម្មភាពថ្មី ដើម្បីចែកបណ្ណ័កម្មសិទ្ឋដីធ្លីជូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ និង ដាំដុះជាក់ស្តែងឲ្យទៅជាស្របច្បាប់តាមរយៈការចុះបញ្ជីដីធ្លី ក្នុងការ ធានាបាននូវសុវត្ថិភាព  ការកាន់កាប់ដីធ្លីនិង មានសិទ្ឋពេញលេញក្លាយខ្លួនជាម្ចាស់ដីពិតប្រាកដ លែងមានការព្រួយបារម្ភខ្លាចនរណាដកហូតវិញ។ ជាក់ស្តែងប័ណ្ណកម្មសិទ្ធដីធ្លីចំនួន ៦៥៤បណ្ណ័ ដែលមានផ្ទៃដីសរុប២ពាន់១៧៩ហិចតាត្រូវបានឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវចែកជូនដល់ប្រជាពលរដ្ឋចំនួន៣៨៨គ្រួសារ​ដែលជាម្ចាស់អចលនវត្ថុ កាលពីថ្ងៃទី ១២ខែឧសភាឆ្នាំ២០១៧ដែលប្រព្រឹត្តធ្វើទៅ ក្នុងទីវត្តកំបោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត និង អាជ្ញាធរស្រុក ឃុំផងដែរ។

តាមសេចក្តីរាយការរបស់លោកពៅ ប៊ុនធឿនអភិបាលនៃគណៈអភិបាលស្រុកជីក្រែងបានគូសបញ្ជាក់ថា ឃុំខ្វាវ មាន១០ភូមិ ស្ថិតនៅតំបន់ដាច់ស្រយាលក្នុងតំបន់ព្រៃភ្នំ ដែលមានប្រជាពលរដ្ឋសរុប១៣ពាន់៧៧២នាក់ ជា កសិករ ហើយកន្លងមកបងប្អូនប្រជាពលរដ្ឋ​ចំនួន៣ឃុំ ដែលមាន៤ភូមិ​ បានទទួលវិញ្ញបនបត្រសម្គាល់អចលនវត្ថុ​សរុប៨១៦ប័ណ្ណ ​ហើយថ្ងៃនេះបងប្អូនប្រជាពលរដ្ឋនៅភូមិចុងស្ពាន ចំនួន៣៨៨គ្រួសារ ដែលពួកគាត់ទន្ទឹងជាយូរមកហើយនោះ ត្រូវបានទទួលវិញ្ញបនបត្រសម្គាល់អចលនវត្ថុ ឲ្យស្របទៅតាមច្បាប់ ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិតឃឹមប៊ុនសុងក៏បានមានប្រសាសន៍​សំណេះសំណាល​ជាមួយប្រជា​ពលរដ្ឋ ​នៅក្នុង​ឱកាស​ចែក​ប័ណ្ណកម្មសិទ្ធិ និង បាន​​កោតសរសើរ​ចំពោះ​ការ​ខិត​ខំ​ ប្រឹងប្រែង​របស់​​យុវ​​និស្សិត​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​និង​មន្ត្រី​ក្រុមបច្ចេកទេស ​រួម​ទាំង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ដែនដី​ប្រជាពលរដ្ឋ ដែលបាន​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ធ្វើ​ឲ្យ ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទទួល​បាន ជោគ​ជ័យ​ជា​ប្រវត្តិសាស្ត្រ​ឈាន​ដល់​ការចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋបាន ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិត​ក៏បាន​បន្តទៀត​ថា បងប្អូនប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់​នៅក្នុង​សម័យ​តេ​ជោ​  គឺ​មិន​មាន​ចំណាយ​ថវិកា ថែមទាំង​បាន​ទទួល​នូវ​អំណោយ​លើកទឹកចិត្ត​បន្ថែម​ទៀត ជាពិសេស​រាជរដ្ឋាភិបាល ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​មិន​យក​ពន្ធ​លើ​ដី​ធ្លី​កសិកម្ម​របស់​ប្រជាជន​ជា​រៀង​រហូត ។ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង  ក៏បានគូសបញ្ជាក់ថា បណ្ណ័កម្មសិទ្ឋទាំងនេះ គឺជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់បងប្អូនចៀសវាងនូវការរំលោភបំពាន ពីសំណាក់ជនមានអំណាច ឬ ជនខិលខួចហើយក៏ជាការផ្តល់លទ្ឋភាពដល់បងប្អូនប្រជាពលរដ្ឋយើង មានសិទ្ធិយកទៅដាក់នៅធនាគារ ក្នុងការខ្ចីប្រាក់សម្រាប់យកមកប្រកបមុខរបរ និង ធ្វើអាជីវកម្មផ្សេងៗ ។ ឯកឧត្តមបណ្ឌិតក៍បានមានប្រសាសន៍បន្ថែមទៀតថា ដោយបានជម្រុញឲ្យបងប្អូនទាំងអស់ ក្រោយពីទទួលបានកម្មសិទ្ឋស្របច្បាប់ លើការគ្រប់គ្រងដីរបស់បងប្អូនហើយនោះ ត្រូវខិតខំបង្កបង្កើនផលដើម្បីឆ្លើយតបទៅនឹងភាពខ្វះខាតក្នុងជីវភាពរស់នៅ ។ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ក៏បានធ្វើការ​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ នា​ឱកាស​នោះ ​ សូម​ថែរក្សា ការ​ពារ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​បាន​គង់វង្ស កុំ​មាន​ការ​លក់​ដោះដូរ ឬ ក៏​បាត់បង់​ដោយ​ប្រការ​ណាមួយនោះ ព្រោះ​វា​ជា​របស់​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់ក្រោយ និងសហគមន៍ព្រមទាំងត្រូវបញ្ឈប់ការកាប់ឆ្ការរានដីព្រៃរបស់រដ្ឋ ឬ ដីកម្មសិទ្ឋអ្នកដទៃយកមកធ្វើជាកម្មសិទ្ឋរបស់ខ្លួន និង សុំចេញបណ្ណ័កម្មសិទ្ឋជាបន្តទៀត អាជ្ញាធរគឺមិនចេញបណ្ណ័កម្មសិទ្ឋជូនទៀតឡើយ។ ឯកឧត្តមបណ្ឌិតក៏មានការសង្ឃឹមជឿជាក់ថា ក្នុងផ្ទៃដី ២ពាន់១៧៩ហិចតា នេះ ដែលបងប្អូនបានទទួលបានជាកម្មសិទ្ធិនឹងធ្វើឲ្យផ្ទៃដីនៃតំបន់នេះក្លាយជាតំបន់ប្រកបទៅ ដោយដំណាំគ្រប់ប្រភេទ ក្នុងការទ្រទ្រង់ជីវភាពរបស់បងប្អូនព្រមទាំងត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧នេះ ដើមី្បជ្រើសរើសតំណាងរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍភូមិឃុំ របស់ខ្លួនផងដែរ ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏បានចែកនូវវត្ថុអនុស្សាវរីយ៍ដល់បងប្អូនប្រជាពលរដ្ឋដែលបាន ចូលរួម ក្នុងម្នាក់ៗសារុង១ ប្រាក់២ម៉ឺនរៀល និង ឧបត្ថម្ភថវិកា ចំនួន១៥លានរៀល ដើមី្បដឹកដីចាក់បំពេញទីធ្លា សាលារៀនកំបោអរនេះផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធភ្នាក់ងារសៀមរាប

1744 1745 1746 1747 1748 1749 1750 1751 1752 1753 1754 1755 1756 1757 1758 1759 1760 1761 1762 1763 1764 1765 1766