ខេត្តសៀមរា ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ បានអញ្ជើញចុះជួបក្រុមគ្រួសារ នៃសពលោក អ៊ឹម សំ នៅភូមិកំពង់ក្តី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីចូករួមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងរំលែកទុក្ខ ចំពោះការបាត់បង់អាយុជីវិតរបស់ ទាហានមួកខៀវកម្ពុជា ក្រោយមានការវាយប្រហារលើក្បួនកម្លាំងរបស់អង្គការសហប្រជាជាតិ នៅសាធារណ:រដ្ឋអាហ្រ្វិកកណ្តាល ។ ការពលីជីវិតរបស់លោក និងកងកម្លាំង៣រូបទៀត គឺក្នុងកិត្តិយស និងជាកុលបុត្រខ្មែរដ៏ឆ្នើម ដើម្បីបុព្វហេតុការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព និងមនុស្សធម៌ នេះគឺជាគំរូវីរភាពដ៏ថ្លៃថ្លាសម្រាប់កងកម្លាំងប្រដាប់អាវុធ និងសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ហើយឯកឧត្តម សូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ អ៊ឹម សំ និងនាយទាហាន ពលទាហានពលីទាំងបីរូបទៀត សូមបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ ។ ជាមួយគ្នានោះដែរ ឯកឧត្តម បណ្ឌិត និងលោកជំទាវ បានផ្តល់ថវិកាចំនួន ៤លានរៀល ជូនភរិយា និងគ្រួសារនៃសព ។