ជំនួបពិភាក្សាជាមួយប្រតិភូខេត្តជើជាំង នៃសាធារណរដ្ឋប្រជាមានិតចិន


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០១៧នេះ លោក ពៅ ពិសិដ្ឋ  អភិបាលរងនៃគណៈអភិបាលខេត្ត បានជួបធ្វើការពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តជើជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ស្រី GE HUIJUN សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តជើជាំង និង សហការី នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។

មានប្រសាសន៍នោះលោក ពៅ ពិសិដ្ឋ  ក៏បានធ្វើការជម្រាប់ដល់គណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើ សក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និង ទេសចរណ៍ ។ លោកក៏បានស្វាគមន៍ផងដែរ ចំពោះដំណើរទស្សនៈកិច្ចជាផ្លូវការ ក្នុងគោលបំណងជម្រុញ និង លើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តជើជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ លោកក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុង ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ លោក ពៅ ពិសិដ្ឋ  ក៏បានលើកឡើងថា បើគ្មានការគាំទ្រដោយសប្បុរស គ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃ កិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា  ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ  ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលបានផ្តល់ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរ បើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំ ។ និយាយដោយឡែកខេត្តសៀមរាប ក៏បានទទួលបានការឧបត្ថម្ភលើកវិស័យជាច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័អរូបវ័ន្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស  កសិកម្ម និង ការអភិរក្សជួសជុល ប្រាង្គប្រាសាទបុរាណក្នុងតំបន់អង្គរ ។ ម៉្យាងទៀតខេត្តសៀមរាប និង ខេត្តជើជាំង ក៏បានធ្វើ ការចុះហត្ថលេខា ក្នុងការចងសម្ពន្ធ័មេត្រីភាព លើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងនឹងគ្នានាឆ្នាំ២០១៥មក ដែល បានធ្វើឲ្យកិច្ចទំនាក់ទំនងមិត្តភាពកាន់តែមានភាពប្រសើរទ្វេរឡើង ។ ក្នុងនោះលោកអភិបាលរងខេត្ត ក៏បានលើក នូវសំណូមពរមួយចំនួន ដល់គណៈប្រតិភូ សូមជួយធ្វើការផ្សព្វផ្សាយលើវិស័យទេសចរណ៍ ដល់ប្រជាជនចិន សំខាន់ប្រជាជនខេត្តជើជាំង ។

លោកស្រី GE HUIJUN ក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាល សក្ត័សមជាខេត្តទេសចរវប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ  ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនា កម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា ។ លោកស្រីក៏បានគូសបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប  ដើមី្បធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ សំខាន់លើកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប ខេត្តជើជាំងឲ្យកាន់តែមានទំនាក់ទំនងទ្វេរឡើងថែមទៀត ។  លោកស្រី GE HUIJUN ក៏បានលើកឡើងពីវិស័យសេដ្ឋកិច្ចរបស់ខេត្តជើជាំង  មានការប្រហាក់ប្រហែលទៅនឹងអន្តរជាតិផងដែរ ដោយអនុវត្តលើគោលការណ៍(ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលជាគោលដៅដ៏សំខាន់របស់ចិនដើមី្បធ្វើឲ្យវិស័យ សេដ្ឋកិច្ចព្រមគ្នា ។ ម៉្យាងទៀតចំពោះកិច្ចសហការវិស័យទេសចរណ៍ កសិកម្ម តាមរយៈនៃកិច្ចសហការទំនាក់ទំនងនឹងគ្នា  លោកស្រីបានសង្ឃឹមជឿជាក់ថា ខេត្តទាំងពីរនឹងខិតខំប្រឹងប្រែង លើកិច្ចសហប្រតិបត្តិការនឹងគ្នា ឲ្យកាន់តែមានភាពស្អិតរមួតទ្វេរឡើង ។ ម៉្យាងទៀតរាល់សំណូមពររបស់ខេត្តសៀមរាប លោកស្រីនឹង យកទៅធ្វើការផ្សព្វផ្សព្វដល់ប្រជាជនខេត្តជើជាំង ដើមី្បមកធ្វើទេសចរនៅខេត្តសៀមរាប ក្នុងការបង្កើនកិច្ចពង្រឹង សហប្រតិបត្តិការ ទំនាក់ទំនងគ្នាឲ្យតែល្អទ្វេរឡើង ក្នុងការចូលរួមកិច្ចអភិវឌ្ឍន៍ខេត្តសម្ព័ន្ធមេត្រីនឹងគ្នាផងដែរ ។

ដើមី្បឲ្យចំណងមិត្តភាពនៃខេត្តទាំងពីរ កាន់តែមានភាពស្អិតរមួតនឹងគ្នា គណៈប្រតិភូខេត្តជើជាំង ក៏បាន នាំយកនូវ កុំព្យូទ័រយូដៃ ចំនួន ១០គ្រឿង ប្រគល់ជូនដល់រដ្ឋបាលសាលាខេត្តសៀមរាបផងដែរ ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

111 112 113 114 115 116 117 118 119 120 121 122 123 124 125 126