កិច្ចប្រជុំពិភាក្សាជាមួយអ្នកវិនិយោគខ្សែកាប ឬទោងទេសចរណ៍


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានអនុញ្ញាតឲ្យលោក បេនដូ តាដាសាប៊ូរូ នាយកក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ជួបធ្វើកិច្ច ពិភាក្សាជាមួយ ដើមី្បវិនិយោគលើខ្សែកាប ឬ ទោងទេសចរណ៍ នៅរមណីយដ្ឋានធម្មជាតិភ្នំគូលេន  នៅសាលា ខេត្តសៀមរាប ។

មានប្រសាសន៍នោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង អំពីស្ថានភាពភូមិសាស្ត្ររបស់ ខេត្ត ដែលមានសក្តានុពលលើវិស័យទេសចរណ៍ និង កសិកម្ម ។ ខេត្តសៀមរាបជាខេត្ត សម្បូរទៅដោយសម្បត្តិ វប្បធម៌បុរាណ និង រមណីយដ្ឋានធម្មជាតិ ដែលបានកំពុងក្លាយជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់លើវិស័យសេដ្ឋកិច្ចរបស់ខេត្ត ដែលបានពឹងផ្អែក លើ វិស័យទេសចរណ៍ និង កសិកម្ម ដោយមានប្រជាពលរដ្ឋប្រមាណ ៨០%ជាប្រជាកសិករ ។ ម៉្យាងទៀតពីមួយឆ្នាំ ទៅមួយឆ្នាំកំណើននៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកម្សាន្តនៅខេត្តសៀមរាបមានការកើនឡើង ។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានលើកផងដែរ ពីកង្វះលើហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ ក្រោយពីភ្ញៀវធ្វើការ ទស្សនាកម្សាន្តនៅតាមប្រាង្គប្រាសាទ និង រមណីដ្ឋានធម្មជាតិ គឺខេត្តយើងនៅពុំទាន់មានផ្សារទំនើប និងទីកម្សាន្ត នៅពេលរាត្រី ដោយបច្ចុប្បន្នមានទីតូចចង្អៀត នៅក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ  ។  ឯកឧត្តមបណ្ឌិត  ឃឹម ប៊ុន សុង ក៏បានធ្វើការស្វាគមន៍ផងដែរ ចំពោះគម្រោងរបស់ក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ដែលមានគម្រោង វិនិយោគ សម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប  នៅរមណីយដ្ឋានភ្នំគូលេន ក្នុងការទាក់ទាញដល់ភ្ញៀវបាន ស្នាក់នៅបានយូថ្ងៃទៀតផង ។  ឯកឧត្តមបណ្ឌិតក៏បានជម្រាប់ដល់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់លើការសិក្សាឲ្យ ហ្មត់ចត់នឹងស៊ីជម្រៅ ទៅលើផលប៉ះពាល់បរិស្ថាន និង ការងារទេសចរណ៍ រួមទាំងកសិកម្មមុននឹងកិច្ចដំណើរការ វិនិយោគ លើខ្សែកាប ឬ ទោងទេសចរណ៍ ។  ម៉្យាងទៀតក្រុមហ៊ុន ក៏ត្រូវធ្វើការទំនាក់ទំនង ជាមួយក្រសួង បរិស្ថាន  ទេសចរណ៍ និង កសិកម្ម ដើមី្បទទួលបានការអនុញ្ញាតច្បាប់ ក្នុងការធ្វើអាជីវកម្មទោងទេសចរណ៍ នៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលេន រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ។

តាមការបង្ហាញលើគម្រោងរបស់ លោក តាកេសស៊ី កាវ៉ាម៉ូតូ ប្រធានផ្នែករដ្ឋបាលក្រុមហ៊ុន ប៊ូគេន បានបញ្ជាក់ថា គម្រោងនេះ​ជាការបង្កើននូវការងារដល់ប្រជាពលរដ្ឋមានភាពញញឹម ដោយផ្សាភ្ជាប់ទៅនឹងរុក្ខជាតិ និង បរិស្ថាន ។ លោកក៏បានលើកអំពីទស្សនៈរបស់គម្រោង ដែលមានកត្តា៤យ៉ាង ដោយផ្តោតលើ ការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្តប្រកបដោយភាពញញឹម និង បង្កើតទេសចរណ៍ធម្មជាតិ ព្រមទាំងធ្វើឲ្យ  ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានភាពញញឹម ដើមី្បទទួលស្វាគមន៍ភ្ញៀវ ក្នុងភាពញញឹមដែលបានការងារធ្វើ និង បង្កើតការងារឲ្យបានច្រើនជូនដល់បងប្អូននៅក្នុងតំបន់នោះផងដែរ ។  គម្រោងនេះបានធ្វើឲ្យភ្ញៀវទទួលបានការ សិក្សាស្វែងយល់តាមរយៈទេចរណ៍បែបធម្មជាតិ  ដោយប្រើប្រាស់ធនធានព្រៃឈើ ក្នុងតំបន់ភ្នំគូលេន ដើមី្បឲ្យទៅ ជាតំបន់ទេសចរណ៍ធម្មជាតិនៅខេត្តសៀមរាប ។  លោកក៏បានលើកផងដែរ អំពីបេសកកម្មនេះ ក៏បានធ្វើការអប់រំ ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ  ដោយយើងបង្កើតជាទោង ខែ្សកាមទេសចរណ៍ និង សកម្មភាពបែបទេសចរ ដើមី្បឲ្យគេចូលរួម តាមរយៈទេសចរណ៍ធម្មជាតិ ។ លោក តាកេសស៊ី កាវ៉ាម៉ូតូ ក៏គូសបញ្ជាក់ថា គម្រោងនេះ ជាការចាប់ផ្តើមដំបូងនៅកម្ពុជា ចូលទៅក្នុងប្រព័ន្ធនៃតំបន់អាស៊ាន ហើយក៏មិនត្រឹមបង្កើនការងារដល់ប្រជាពលរដ្ឋ នៅកម្ពុជាមួយប៉ណ្ណោះទេ គឺនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងមូល ។ ក្នុងនោះដែរលោកក៏បានលើកនូវ គោលដៅសំខាន់ៗ ក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់ភ្នំគូលេន ទាំងការអភិវឌ្ឍន៍ និង អភិរក្សនៅក្នុងតំបន់នោះ ។ ម៉្យាងទៀតក៏ធ្វើឲ្យបងប្អូនក្នុងតំបន់នោះ ទទួលបានផលប្រយោជន៍ ពីការបម្រើសេវាកម្មទេសចរណ៍ ក្នុងការផលិត ផលកសិកម្មឲ្យបានច្រើន ប្រកបដោយគ្មានជាតិគីមី  និង ដើមី្បរៀបចំទំនាក់ទំនងពីប្រព័ន្ធកសិកម្ម ទៅជាភូមិ ដែលទាញផ្តល់សេវាកម្ម ផ្នែកឧបត្ថម្ភផលផេ្សងៗ នៅក្នុងតំបន់នោះ  ។  ដូច្នេះគោលដៅរបស់ក្រុមហ៊ុន និងរៀបចំ តំបន់ភ្នំគូលេន ឲ្យទៅជាតំបន់មួយ ដែលប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ ក្នុងការដើរកម្សាន្ត និង មកដោះជំរុំ ស្នាក់នៅ និង ធ្វើឲ្យភ្នំគូលេន ទៅជាប្រព័ន្ធដែនទេសចរណ៍ធម្មជាតិ ៕ អត្ថបទ ម៉ី សុខារិទ្ធ

1955 1956 1957 1958 1959 1960 1961 1962 1963 1964 1965