ឯកឧត្តមអភិបាលខេត្តជួបពិភាក្សាជាមួយក្រុងណានជីង


ខេត្តសៀមរាប ៖ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារមួយចំនួន ជាមួយគណៈប្រតិភូក្រុងណានជីង ខេត្តជាំងស៊ូ ដឹកនាំដោយ លោក ម៉ៅ វៃហ័រ  អនុប្រធានប្រតិបត្តិទទួលបន្ទុកការងារឧស្សាហកម្ម និង ពាណិជ្ជកម្មក្រុងណានជីង ខេត្ត ជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន និង សហការី នៅរដ្ឋបាលសាលាខេត្តសៀមរាប   ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម  ប៊ុនសុង  ក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់ គណៈប្រតិភូនាពេលនេះ  ក្នុងគោលបំណងជម្រុញលើកកម្ពស់ ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការឲ្យកាន់ទ្វេរឡើង រវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ  ។  ម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុង ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ក៏បានធ្វើការជម្រាប់ជូនគណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោ បាយ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប   ដោយពឹងផែ្អកទៅលើសក្តានុពលនៃវិស័យសេដ្ឋកិច្ច  កសិកម្ម និង ទេសចរណ៍ ។  ចំពោះវិស័យកសិកម្មរបស់ប្រជាកសិករនៅមានកម្រិត សំខាន់រាល់កសិផល កសិកម្ម នៅមានកង្វះខាងបច្ចេកទេសខ្ចប់វិច និង វិស័យទេសចរណ៍នៅមានកង្វះខាតនៅឡើយ លើហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យខេត្ត ទាមទារគ្រប់អ្នកវិនិយោគទុនទាំងក្នុង និង ក្រៅប្រទេស  ជាសំខាន់អ្នកវិនិយោគទុន នៃខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព  ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា នៅពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ ធ្វើការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាបបានរួចរាល់ហើយនោះ កំណើននៃភ្ញៀវទេសចរណ៍ កើនទ្វេរឡើង ក៏ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រជាជនខេត្តសៀមរាប  កាន់តែមានភាពល្អប្រសើរថែមទៀត ។   ឯកឧត្តមបណ្ឌិតក៏មានការព្រួយបារម្ភថា  បើសិនកំណើនភ្ញៀវនឹងមានការកើនឡើងទ្វេរដង  ដូច្នេះហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរ ក៏ត្រូវទាមទារឲ្យមានការទ្វេរឡើងផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកនូវសំណូមពរមួយចំនួន  ចំពោះក្រុងខេត្តសម្ព័ន្ធមេត្រី ដែលកន្លងមកមានការទំនាក់ទំនងរីកចម្រើននឹងគ្នា  ដោយកត្តានេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការជម្រុញគ្រប់បណ្តាខេត្ត ក្រុង ស្រុក ចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុង ស្រុក ប្រទេសចិនផងដែរ ។

មានប្រសាសន៍នោះដែរលោក ម៉ៅ វៃហ័រ  ក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាល  កម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាល  សក្ត័សមជាខេត្តទេសចរ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ  ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនា កម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា ។  លោកក៏បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប  ដើមី្បធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរក៏ដូចក្រុងខេត្តទាំងពីរកាន់ តែមានភាពរឹងមាំទ្វេរឡើង ។  លោកក៏បានលើកឡើងពីវិស័យសេដ្ឋកិច្ចរបស់ក្រុងណានជីង ខេត្ត ជាំងស៊ូ ដែលមានសក្តានុពលលើវិស័យឧស្សាហកម្ម និងកសិកម្ម ។ ម៉្យាងទៀតការទំនាក់ទំនងរវាងខេត្តសៀមរាប និង ក្រុងណានជីង  ក្នុងដំណើរទេចរណ៍ ដើមី្បសិក្សាស្វែងយល់ពីវិស័យទេសចរណ៍របស់ខេត្តសៀមរាប  ព្រមទាំង លើកការទំនាក់ទំនងវិស័យពាណិជ្ជកម្ម សំខាន់លើវិស័យទេសចរណ៍ដែលរធ្វើឲ្យក្រុងទាំងពីរ មានកិច្ចសហការគ្នាឲ្យកាន់តែល្អប្រសើរ ។  លោកក៏បានសំណូមពរលើការបណ្តុះបណ្តាលធនធានមនុស្សរវាងខេត្តក្រុង ខេត្តទាំង ពីរ ។ លោកបានផ្តោតយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនឹងគ្នា រវាងក្រុងខេត្តសម្ព័ន្ធមេត្រីភាពល្អ លើវិស័យ ទេសចរណ៍  ម៉្យាងទៀតលោកនឹងធ្វើការជម្រុញដល់អ្នកវិនិយោគនិងសហគ្រិន ដើម្បីចូលមកធ្វើការសិក្សាស្វែងយល់អំពីសក្ដានុពលរបស់ខេត្ត ដើម្បីមកធ្វើការវិនិយោគនៅខេត្តសៀមរាប សំខាន់លើទីផ្សារទំនើប នៅក្រុងប្រវត្តិសាស្រ្តមួយនេះ ។  លោកសង្ឃឹមថា ទៅថ្ងៃអនាគតខាងមុខ ខេត្តសៀមរាប នឹងមានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើនថែមទៀត ក្រោមកិច្ចទំនាក់ទំនងសហប្រតិបត្តិការនេះ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប

2116 2117 2118 2119 2120 2121 2122 2123 2124 2125 2126 2127