ពិធីសំណេះសំណាលជាមួយសមាជិកបក្សឃុំកៀនសង្កែ


ខេត្តសៀមរាប ៖ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចុះជួបធ្វើការសួសុខទុក្ខ សំណេះ សំណាលជាមួយបងប្អូននៃសមាជិកគណបក្សប្រជាជនឃុំកៀនសង្កែ ស្រុកសូទ្រនិគម ចំនួន៣៥០នាក់ កាលពីព្រឹក ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៧ ។

មានប្រសាសន៍សំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកសមាជិកាបក្សយើង ក៏ត្រូវតៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើមី្បឈានទៅភាពឈ្នះនៅថ្ងៃខាងមុខ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាឆ្នាំ២០១៨  ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បាន លើកផងដែរថា ទោះបីក្រោយការប្រកាសចូលកាន់តំណែងជាមេឃុំ ចៅសង្កាត់ អាណត្តិទី៤ មកពីបណ្តាគណបក្សនយោបាយផ្សេងក៏ពិតមែន តែថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ក៏នៅតែបន្តធ្វើកិច្ចអភិវឌ្ឍន៍សង្គមជាតិ ដើមី្បបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ  ។    ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំដល់​មន្ត្រី​បង្គោល​ទាំង​អស់​ត្រូវ​ក្តាប់ឲ្យបាន​នូវ​លក្ខន្តិកៈនិង​បទ​បញ្ជា​ ផ្ទៃ​ក្នុងរបស់គណ​បក្ស​ប្រជាជន​កម្ពុជា​​ ភារកិច្ច​របស់​ប្រធាន​ក្រុម​បក្ស​ នូវស្នាដៃ​ធំៗ​ទាំង​៨​យ៉ាង​ និង គោល​ការណ៍​ទាំង​១១​ខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​  ដើម្បី​បន្ត​កសាង​និង​ការពារ​មាតុ​ភូមិ​ ​ឯក​សារ​ជំនួយ​ស្មារតី​ក្នុងការ​ធ្វើ​ផែន​ការឃោសនា​ ទៀតផង ។  ក្នុងនោះឯកឧត្តមបណ្ទិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់អំពី​ភារកិច្ច​ ដែលសាខា អនុសាខា និង ក្រុមបក្ស ទាំងអស់ គឺត្រូវ​គ្រប់​គ្រង​សមាជិក​ក្នុង​ក្រុម​បក្ស​ឲ្យបាន​ល្អ​ និងយក​ចិត្ត​ទុកដាក់​ពង្រីក​សមាជិក​បន្ថែម​ ប្រធាន​ក្រុម​និង​សមាជិក​ត្រូវ​​ស្គាល់​គ្នា​ ស្រឡាញ់​គ្នា​ សាមគ្គីគ្នា​ និង ជួយ​គ្នាទៅ​វិញ​ទៅមក  -ត្រូវចេះ​អប់​រំ​សមាជិក​ក្នុង​ក្រុម​ឲ្យមានការ ស្រឡាញ់​និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​  ព្រមទាំងជម្រុញសមាជិកក្រុមដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត គឺត្រូវ​ដឹក​នាំ​សមាជិក​ក្នុងក្រុម​ ទៅ ចុះ​ឈ្មោះ​និង​ទៅ​បោះ​ឆ្នោត​​ បាន​គ្រប់គ្នា​ និង ដើមី្បឲ្យ​សមាជិក​ទាំងអស់​ទៅ​បោះ​​ឆ្នោត​គាំទ្រជូន គណបក្ស​ប្រជាជន​កម្ពុជា​ ដែលមានបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦ ។ ​ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីភារកិច្ច​របស់សមាជិក​គណបក្ស  ​គឺត្រូវខិត​ខំ​ប្រតិ​បត្តិ​ឲ្យបាន​ត្រឹម​ត្រូវ​តាម​កម្ម​វិធី​នយោបាយ​និងលក្ខន្តិកៈ​របស់​គណបក្ស​​ និង កសាង ទំនាក់​ទំនង​ល្អជាមួយ​ប្រជាជន​ និង​ខិត​ខំ​ឃោសនា​ផ្សព្វ​ផ្សាយ​អំពី​កម្ម​វិធី​នយោបាយ​របស់​គណបក្ស​ ច្បាប់​របស់​រដ្ឋ​ដល់​ប្រជាជន​ និង ត្រូវ​ថែរ​ក្សា​ឆ្លុង​សាមគ្គី​ឯក​ភាព​ ផ្ទៃ​ក្នុង​ រក្សា​ការ​សម្ងាត់​របស់គណបក្ស​ ព្រមទាំងខិត​ខំ​រៀន​សូត្រ​លើក​កម្ពស់​សមត្ថ​ភាព​និងគុណ​ធម៌​ ដើម្បី​សម្រេច​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​  សមាជិក​គណបក្ស​គ្រប់​រូប​​ត្រូវ​ទៅ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​សមាជិក​គណបក្ស​ម្នាក់​ៗ​​ ​​ប្តេជ្ញា​បោះ​ឆ្នោត​ជូ​ន​គណបក្ស​​ និងចេះ​ចលនា​អ្នក​ដែល​ជាសា​ច់​ញាតិ​ និង ​អ្នក​ជិត​ខាងឲ្យទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានឧបត្ថម្ភនូវថវិកា ជូនបងប្អូនសមាជិកសមាជិកាបក្ស ដែលបានចូលរួមទាំង ៣៥០នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

2128 2129 2130 2132