ដំណើរចុះបំពេញបេសកកម្មត្រួតពិនិត្យពីវឌ្ឍនភាពលើវិស័យអប់រំនៅថ្នាក់មូលដ្ឋាន


ខេត្តសៀមរាប ៖ នាចុងសប្តាហ៍ថ្ងៃ សៅរិ៍ ទី១២ ខែ សីហា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប បានចុះបំពេញបេសកកម្មក្នុងការត្រួតពិនិត្យពីវឌ្ឍនភាព លើវិស័យអប់រំសិក្សា នៅ ក្នុងមូលដ្ឋានឃុំ ខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប អមដំណើរដោយអស់លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ ក្រុមប្រឹក្សាស្រុកផងដែរ ។

មានប្រសាសន៍សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាសំរោងខ្នារ ពោធិ៍ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការរំលឹកផងដែរថា នាសម័យសង្រ្គាមរវាង កម្លាំង ទាហានរាជរដ្ឋាភិបាល និង ក្រុមឧទាមខ្មែរក្រហម ភូមិសាស្ត្រឃុំខ្នារពោធិ៍នេះ ជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុក ។  តែ ក្រោមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន ធ្វើ ឲ្យតំបន់សមរភូមិនេះប្រែក្លាយជាតំបន់អភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច និង បណ្តុះបណ្តាលធនធានមនុស្ស ។ ឯកឧត្តម បណ្ឌិតក៏បានបញ្ជាក់ទៀតថា ដោយកត្តាសន្តិភាពនេះហើយ ទើបធ្វើឲ្យយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់ ស្តែង ដូចជាអគារដែលបានកុះពុងសាងសង់ នៅក្នុងសាលាបឋមសិក្សាសំរោងខ្នារពោធិ៍នេះ ក៏កើតចេញពីការខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត និង  គណបក្សប្រជាជនកម្ពុជា ដែលបានស្វែងរកនូវដៃគូ និង ម្ចាស់ជំនួយ ក្នុងការកសាងអគារសិក្សានេះឡើង ។  ម៉្យាងទៀតអគារសិក្សាមួយខ្នងនេះ ក៏ជាអំណោយដ៏សប្បុរស ធម៌របស់សមាគមពាណិជ្ជកម្មចិន ប្រចាំនៅកម្ពុជា ដែលបានផ្តល់តាមរយៈលោកជំទាវ គួយ ណាលីន ឃឹម ប៊ុន សុង ដើមី្បធ្វើការសាងសង់ជូនដល់កូនចៅប្រជាពលរដ្ឋនៅក្នុងភូមិសំរាងខ្នារពិធិ៍នេះ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍន៍នៅថ្នាក់ មូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។  ម៉្យាងទៀតក៏ជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយនូវអត្រាបោះបង់ចោលការសិក្សារបស់សិស្សដែលមានជីវភាពក្រីក្រ ក្នុងការបង្កើននូវ ចំណេះដឹងដល់ពួក គេនៅថ្នាក់មូលដ្ឋាន សំខាន់ចំពោះសិស្សស្រី ហើយក៏ជាការបង្ខិតនៃការសិក្សាឲ្យកាន់តែនៅ ជិតប្រជាពលរដ្ឋ ក្នុង ការងាយស្រួល និង មិនមានការបារម្ភរបស់ឪពុកម្តាយ ពេលកូនធ្វើដំណើរមកសិក្សាទៀតផង ។  ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋក្នុងមូល ដ្ឋាន ត្រូវចូលរួមក្នុងការថែ រក្សាសមទ្ធិផលនេះ ព្រមទាំងជម្រុញដល់កូន​ ចៅ របស់ខ្លួនឲ្យបានចូលសិក្សារៀនសូត្រ ពេលនេះយើងមានអគារ សិក្សាដ៏ល្អស្រស់ ក៏ប៉ុន្តែនៅពុំទាន់បានបំពេញទៅតាមតម្រូវការរបស់កូនៗ ចៅៗនៅឡើយ គឺទីធ្លាសម្រាប់លេង កីឡា និង សួនច្បារដំណាំជាដើម ។ ក្នុងនោះឯកឧត្តមបណ្ឌិត នឹងបន្តធ្វើការស្វែងរកសប្បុរស ជនក្នុង និង ក្រៅ ស្រុក ដើមី្បឧបត្ថម្ភដល់សាលារៀនមួយនេះផងដែរ ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវសម្ភារៈសិក្សា ចែកជូនសិស្សានុសិស្ស នូវសៀវភៅសរសេរ ប៊ិច បន្ទាត់ ខ្មៅដៃ និង ថវិកាម្នាក់ៗ ៥ពាន់រៀល ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ និង ប្រជាពលរដ្ឋចូលរួម ប្រមានជាង ១០០នាក់ ម្នាក់ៗ ២ម៉ឺនរៀលផងដែរ  ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

2133 2134 2135 2136 2137 2138 2139 2140 2141 2142 2143