ពិធីប្រគល់សេចក្ដីសម្រេច ស្ដីពីការកែសម្រួល និងតែងតាំងបន្ថែម សមាជិកក្រុមការងារចុះមូលដ្ឋាន ស្រុកជីក្រែង


ខេត្តសៀមរាប ៖ នៅស្នាក់ការគណបក្សប្រជាជនស្រុកជីក្រែង ខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧  មានធ្វើពិធីប្រគល់សេចក្ដីសម្រេច ស្ដីពីការកែសម្រួល និងតែងតាំងបន្ថែម សមាជិកក្រុមការងារចុះមូលដ្ឋាន និង សំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមការងារចុះស្រុកជីក្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។

សម្ដេចពិជ័យសេនា ទៀ បាញ់  បានសំណេះសំណាលនឹងពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជូនដល់បងប្អូនជាសមាជិកសមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជានៅស្រុកជីក្រែងក្នុងឱកាសប្រគល់សេចក្ដីសម្រេច ស្ដីពីការកែសម្រួល និងតែងតាំងបន្ថែម សមាជិកក្រុមការងារចុះមូលដ្ឋាន ស្រុកជីក្រែងនេះ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានធនធានមនុស្ស ធនធានហិរញ្ញវត្ថុមានបទពិសោធន៍ក្នុង ការដឹកនាំប្រទេសគ្រប់ដំណាក់កាល ហើយគណបក្សប្រជាជនកម្ពុជា គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុង ការសម្រេចទិសដៅជម្រុញការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យរីកចម្រើនបាន។  សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា សមាជិកសមាជិកាបក្សទូទាំងស្រុកជីក្រែង គឺត្រូវគោរពគោលនយោបាយដែលគណបក្សបានដាក់ចេញនោះ គឺ វាជាកិច្ចការដែលគណប្រជាជនកម្ពុជាបានធ្វើកន្លងមកនឹងកំពុងធ្វើផងដែរ។ ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជាបាននិងកំពុងបង្កើនការអភិវឌ្ឍន៍ឃុំសង្កាត់ជាបន្តបន្ទាប់តាមគោលនយោបាយវិមជ្ឈការនិងសហវិមជ្ឈការហើយឃុំសង្កាត់ក៏ទទួលបានថវិកាសម្រាប់ការអភិវឌ្ឍន៍ភូមិ ឃុំ កើនឡើងជាលំដាប់ ទៅតាមដំណាក់កាលដែល ចែងក្នុងគោលនយោបាយឃុំសង្កាត់។ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការផ្តាំផ្ញើដល់សមាជិកសមាជិកាក្រុមការងារបក្សទូទាំងស្រុកជីក្រែង ដោយបានបញ្ជាក់ថា យើងត្រូវបន្តនូវប្រពៃណីរបស់គណបក្ស និង ពង្រឹងការងាររដ្ឋបាលនៅក្នុងមូលដ្ឋានឲ្យបានល្អ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ និង ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន សំខាន់សុខសន្តិភាព  ដើមី្បបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលមានសេរីភាព និង លទ្ធិប្រជាធិបតេយ្យ៕ អត្ថបទ ម៉ី សុខារិទ្ធ សៀមរាប

68 69 70 71 72 73 75 76 77 78