បិទប្រកាស លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៧ នៅខេត្តសៀមរាប


ខេត្តសៀមរាប ៖ លទ្ឋផលសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នៅខេត្តសៀមរាប ត្រូវបានបិទប្រកាសជាសាធារណៈនៅតាមមណ្ឌលប្រឡងទាំង១១កន្លែងក្នុងខេត្តសៀមរាប   ក្រោមពីការចូលរួមកាត់បើកកញ្ចប់ប្រកាសលទ្ឋផលប្រឡងពីសំណាក់លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត  រួមជាមួយប្រធានមណ្ឌលនីមួយៗ  នាព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧នេះ ។

ក្នុងនាមអាជ្ញាធរខេត្ត លោក ពៅ ពិសិដ្ឋ បានសម្តែងការសាទរ និង កោតសរសើរ ចំពោះលទ្ឋផលប្រឡងមធ្យមសិក្សាទុតិយភូមិរបស់សិស្សក្នុងខេត្តសៀមរាប ។ លោកក៏បានធ្វើការបញ្ជាក់ផងដែរថា  តាម គោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងអប់រំ លើការកំណែទម្រង់លើវិស័យអប់រំ ដើមី្បធានាឲ្យបាន នូវគុណភាពអប់រំនៅកម្ពុជា  ដោយកំណត់សម្រាប់សិស្សានុសិស្សទាំងអស់ បើចេះគឺជាប់ ដូច្នេះក្នុងមួយជីវិត យើងគ្រប់គ្នាត្រូវតែធ្វើការសិក្សារៀនសូត្រជារៀនរហូត គឺរៀនហើយរៀនទៀតរៀនមិនចេះចប់  ។​

ក្នុងរបាយការណ៍របស់ លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ឱ្យដឹងថា៖ ដំណើរការនៃការប្រឡងកន្លងមកថ្មីៗនេះ គឺបានប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ និង យុត្តិធម៌ពុំមានកើតឡើងនូវបញ្ហាអ្វីឡើយ ជារួម ក្រោយពីក្រសួងអប់រំយុវជននិងកីឡាធ្វើកំណែទម្រង់លើវិស័យអប់រំ មក ការប្រឡងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាបានល្អច្រើនមែនទែន។

ខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១១មណ្ឌលស្នើរនិង២៨៦បន្ទប់ក្នុងនោះចែកចេញ ជា២ ផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យសាស្ត្រសង្គម បេក្ខជនមកដាក់ពាក្សប្រលងមានចំនួន ៧១១៣នាក់ ស្រី ៣៩៦៤នាក់ និងបេក្ខជនមកប្រលងមានចំនួន ៧០២៦ នាក់ ស្រី ៣៩១៥ នាក់ ។

ជាលទ្ធផលទទួលបានសម្រាប់មណ្ឌលខេត្តសៀមរាបរួមមាន បេក្ខជនប្រលងជាប់មានចំនួន ៥១២២ នាក់ ស្រី ២៨៨០ នាក់ ស្មើនិង ៧២.៩២% ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសដូចខាងក្រោម ៖

-និទ្ទេសA មានចំនួន ៤៧ នាក់ ស្រី ២២ នាក់

-និទ្ទេសB មានចំនួន ១៨២ នាក់ ស្រី ១០១ នាក់

-និទ្ទេសC មានចំនួន ៣៥៥ នាក់ ស្រី ១៩២ នាក់

-និទ្ទេសD មានចំនួន ៧៤១ នាក់ ស្រី ៤៣៧ នាក់

-និទ្ទេសE មានចំនួន ៣៧៩៧ នាក់ ស្រី ២១២៨ នាក់

អត្ថបទ ម៉ី សុខារិទ្ធ សៀមរាប

127 128 129 130 131 132 133 134