កិច្ចជួបពិភាក្សាជាមួយប្រតិភូគណៈប្រតិភូក្រុងតុងស៊ុន តំបន់ស្វយ័តក្វាងស៊ីឈួន


ខេត្តសៀមរា​ប ៖ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ លោក ឡុង រដ្ឋារក្ស អភិបាល នៃគណៈអភិបាលស្រុកអង្គរធំ និង លោក ប៊ុត ការី ប្រធានក្រុមប្រឹក្សាស្រុកអង្គរធំ ខេត្តសៀមរាប រួមនឹងមន្ត្រីថ្នាក់ដឹកនាំជុំវិញស្រុក បានជួបពិភាក្សាការងារមួយចំនួន ជាមួយគណៈប្រតិភូក្រុងតុងស៊ុន តំបន់ស្វយ័តក្វាងស៊ីឈួន  ដឹកនាំដោយលោក Chen Jianlin អភិបាលក្រុងតុងស៊ុន តំបន់ស្វយ័តក្វាងស៊ីឈួន  នៃសាធារណៈរដ្ឋប្រជាមានិតចិន និង សហការី  នៅរដ្ឋបាល សាលាស្រុកអង្គរធំ  ដើមី្បពង្រឹងនូវចំណងមិត្តភាព នៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិ រវាងក្រុង ស្រុកទាំងពីរ និង ស្វែងយល់ពីស្ថានភាពទូទៅជាក់ស្តែង អំពីការដាំដុះ និង ការលក់ទិញ ផលិតផលកសិកម្ម ក្នុងស្រុកអង្គរធំ។

ក្នុងកិច្ចស្វាគមន៍របស់លោក ឡុង រដ្ឋារក្ស   ក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់គណៈប្រតិភូនាពេលនេះ ក្នុងគោលបំណងជម្រុញលើកកម្ពស់ ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការឲ្យកាន់ទ្វេឡើង រវាងក្រុង ស្រុកសម្ព័ន្ធមេត្រីភាពទាំងពីរ  ។  ម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ ។ លោកបានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និង ចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និង ពង្រឹងយ៉ាងស្អិតរមួត  ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ  ។ លោកក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ លោក ឡុង រដ្ឋារក្ស  ក៏បានលើកឡើងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ  ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលបានផ្តល់ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំថែមទៀត ។ លោកក៏បានជម្រាប់ជូន     គណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្រុក អង្គរធំ ដោយពឹងផែ្អកទៅលើ កសិកម្ម ទេសចរណ៍ និង កម្មករសំណង់  ។ ចំពោះវិស័យកសិកម្មរបស់ប្រជាកសិករមានដំណាំដំឡូងមី ,ស្វាយចន្ទី , ដំណាំស្រូវ និង ដំណាំរួមផំ្ស ហើយនៅមានកម្រិត សំខាន់រាល់កសិផលកសិកម្ម ​ នៅមានកង្វះខាងបច្ចេកទេសខ្ចប់វិច ដែលធ្វើឲ្យស្រុក ទាមទារគ្រប់អ្នកវិនិយោគទុន នៃក្រុងសម្ព័ន្ធមេត្រីភាព  ចូល មកធ្វើវិនិយោគលើវិស័យកសិកម្មក្នុងស្រុកអង្គរធំ ។ លោកក៏បានលើកនូវសំណូមពរមួយចំនួន ចំពោះក្រុងសម្ព័ន្ធមេត្រី ដែលកន្លងមកមានការទំនាក់ទំនងរីកចម្រើននឹងគ្នា  ព្រមទាំងមានការសង្ឃឹមជឿជាក់ថា  បច្ចេកវិទ្យាសាស្ត្រកសិកម្មនេះ និង  មិនកិច្ចសហ ប្រតិបត្តិការល្អនឹងគ្នា នូវជំនាញបច្ចេកទេសដល់ប្រជាកសិករនៅស្រុកអង្គរធំ ។

លោក Chen Jianlin  ក៏បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចសិក្សា នៅ លើទឹកដីស្រុក អង្គរធំ ខេត្តសៀមរាប ក្នុងការជម្រុញនៃកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងក្រុងតុងស៊ិង និង ស្រុកអង្គរធំ ដ៏ដូចជាការជម្រុញក្រុងតុងស៊ុន តំបន់ស្វយ័តក្វាងស៊ីឈួន ប្រទេសចិន  មានកិច្ចសហប្រតិបត្តិការល្អ  នៅក្នុងតំបន់    អាស៊ាន ក្នុងវិស័យ បច្ចេកវិទ្យាសាស្ត្រ ។​ ក្នុងពេលកន្លងមកស្រុកអង្គរធំ និង ក្រុងតុងស៊ិន បានធ្វើការឯកភាពនឹងគ្នា ក្នុងកិច្ចសហប្រតិបត្តិការនឹងគ្នា ទៅលើផលដំណាំស្វាយចន្ទី ដំឡូងមី និង ទេសចរ​ ដែលជាគម្រោងវិនិយោគ របស់ក្រុងតុងស៊ិន ។ លោកក៏បានលើកផងដែរ អំពីវិស័យអប់រំ នៅក្នុងស្រុកអង្គរធំ ព្រមទាំងនឹងធ្វើការផ្លាស់ប្តូរ នូវបទពិសោធន៍នៃការសិក្សារវាងក្រុង ស្រុកទាំងពីរ ព្រមទាំងបញ្ជាក់អំពីសក្តានុពល លើវិស័យសេដ្ឋកិច្ច របស់ ក្រុងតុងស៊ិនផងដែរ  ។  លោក Chen Jianlin  ក៏បានលើកផងដែរថា  តាមរយៈនៃដំណើរនៃគម្រោងនេះ  ក៏បានជួយជម្រុញក្នុងការបង្កើនចំណូលរបស់ប្រជាកសិករ នៅក្នុងតំបន់នេះ  និង ការជម្រុញផលិតកម្មកសិកម្ម នៅក្នុងតំបន់នេះឲ្យកាន់តែមានគុណភាពផងដែរ ។ ដោយឈរលើគោលនយោ បាយ ​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ក្នុងគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នា ទៅលើគ្រប់វិស័យ    រវាងប្រទេសទាំងពីរ កម្ពុជា ចិន  ។ ម៉្យាងទៀត ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យក្រុង ស្រុកទាំងពីរ កាន់តែ មានភាពជិតស្និតនឹងគ្នាទ្វេរឡើង ព្រមទាំងជម្រុញដល់ អ្នកវិនិយោគនៃក្រុងតុងស៊ិន ចូលមកធ្វើការសិក្សា ឬ មកធ្វើ វិនិយោគទុន នៅស្រុកអង្គរធំ ដើមី្បបម្រើដល់ផល ប្រយោជន៍ដល់ប្រជាជនក្រុង ​ស្រុក ក៏ដូចប្រទេសទាំងពីរ កម្ពុជា ចិន ផងដែរ ។

ឆ្លៀតពេលនោះក្រុមប្រតិភូ ក៏បានអញ្ជើញចុះទៅត្រួតពិនិត្យផ្ទាល់ នូវចំការស្វាយចន្ទី និង ដំឡូងមី នៅក្នុង ភូមិសាស្ត្រ ភូមិ ខ្ទីង ឃុំ ពាក់ស្នែង ស្រុកអង្គរធំនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

60 61 62 63 64 65 66 67 68 69 70 71 72 73