កិច្ចប្រជុំកែសម្រួល និង តែងតាំងបន្ថែមសមាជិកក្រុមការងារចុះជួយ ភូមិ សង្កាត់ ដើមី្បឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍នារសៀលថ្ងៃសៅរ៍ទី ៣០ ខែ កញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តសៀមរាប  មានធ្វើពិធីប្រកាសនិងប្រគល់សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាស និង តែងតាំងបន្ថែមសមាជិកក្រុមការងារចុះជួយតាមបណ្តាភូមិ សង្កាត់ ក្នុងក្រុងសៀមរាប ឆ្ពោះទៅកាន់ការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦  ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិក គណៈ    កម្មាធិការកណ្តាល  និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា អស់លោក លោកស្រីជាប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ភូមិ សង្កាត់ ផងដែរ  ។

ក្នុងកិច្ចស្វាគមន៍នោះដែរ លោក ទេព ប៊ុនឆាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនក្រុង សៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីស្ថានភាពការងារសន្តិសុខ សណ្តាប់ធ្នាប់ និង ការងារកសាង និង គ្រប់ គ្រង ព្រមទាំងការធ្វើបច្ចុប្បន្នភាព ក្នុងការជំរឿនសមាជិកក្រុមបក្ស និង  ការអានប្រកាសកែសម្រួល បំពេញបន្ថែមសមាសភាពក្រុមការងារដើមី្បដឹកនាំចុះជួយមូលដ្ឋានភូមិ សង្កាត់ ក្នុងក្រុងសៀមរាបផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ថា គណបក្សប្រជាជនជាគណបក្សធំមានធនធានមនុស្សមាន ធនធានហិរញ្ញវត្ថុ មានបទពិសោធន៍ ក្នុងការដឹកនាំ ប្រទេសគ្រប់ដំណាក់កាល ដូចនេះ គណបក្សប្រជាជនកម្ពុជាពិតជាមាន សមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចទិសដៅជម្រុញការអភិវឌ្ឍន៍ ប្រទេសកម្ពុជាឲ្យមានការរីកចម្រើនខ្ពស់នៅឆ្នាំ២០៣០ ។ ឯកឧត្តមបណ្ឌិតបានបន្ថែមថា នៅពេលខាងមុខនេះ យើងនឹងមានការបោះឆ្នោតអសកលពីរទៀតគឺការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុង ស្រុក ខេត្ត និង ការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភា ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានពន្យល់ដល់សមាជិកក្រុមការងារបក្ស  អំពីគោលនយោបាយដែលគណបក្សចូលរួមបោះឆ្នោត  និង ការដាក់ចេញនោះវាជាកិច្ចការដែលគណបក្សប្រជាជនយើងបានធ្វើនឹងកំពុងធ្វើនាពេលបច្ចុប្បន្ននេះ  ។    ម៉្យាងទៀតការកែសម្រួល និង បំពេញបន្ថែមសមាជិកក្រុមការងារចុះជួយមូលដ្ឋានភូមិនាពេលនេះ គឺជាការពង្រឹង និង ជម្រុញការ ព្រមទាំងក្តាប់ឲ្យបានការធ្វើបញ្ជីបច្ចុប្បន្នភាពលើបញ្ជីគ្រួសារបក្ស និង ធ្វើការជម្រុញដល់សមាជិកបក្សទាំងអស់ ដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និង ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា ក្រុមការងារទាំងអស់ ត្រូវបង្កើននូវកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងសមាជិករបស់ខ្លួន ព្រមទាំងផ្តល់នូវជំនឿទុកចិត្តដល់ប្រជាជន ​ដែលជាកត្តាស្នូលដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ។  ក្នុងនោះដែលឯកឧត្តមបណ្ឌិតក៏បានធ្វើការក្រើនរំលឹក ដល់ក្រុមការងារ និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវក្តាប់ឲ្យបានអំពី សកម្មភាណ និង សតិអារម្មណ៍របស់ប្រជាជន និង ក្រុមជនអកតិមួយចំនួន ដែលតែងបង្កនូវ ភាពអសន្តិសុខក្នុងសង្គម ។  ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា ដើមី្បប្រទេសជាតិយើងឆ្ពោះឈានទៅមុខ តម្រូវការជាមុននោះ គឺការរក្សាសន្តិភាពឲ្យខាងតែបាន ទោះដោយតម្លៃណាក៏ដោយ  ក៏យើងមិនឲ្យបរទេសមកប្រើប្រាស់ជនជាតិខ្មែរ   ដើមី្បសម្លាប់ខ្មែរតទៅទៀតឡើយ  ហើយយើងក៏មិនឲ្យនណាមកបំផ្លាញសេចក្តីសុខរបស់ជាតិ និង ប្រជាជនយើងឡើយ  ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកនូវវិធានការ និង អនុសាសន៍សំខាន់ៗរបស់ គណបក្សប្រជាជន ដែលជាគោលមាគ៌ា ក្នុងការឆ្ពោះទៅភាពជោគជ័យពេលខាងមុខ  ព្រមទាំងបានផ្ដាំផ្ញើ និង ណែនាំក្រុមការងារទាំងអស់ ត្រូវបន្តនូវប្រពៃណី វប្បធម៌​របស់គណបក្សប្រជាជនកម្ពុជា ដែលមានប្រជាប្រីយ៍ភាពជាយូលុងមកហើយនោះ  គឺឲ្យស្ថិតនៅជាប់ជាមួយប្រជាជន គ្រប់ កាលៈទេសៈ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសមាជិកខ្លួន ដែលជួបនូវការលំបាកក្នុងជីវភាពគ្រួសារ ហើយកត្តាសំខាន់នោះគឺជម្រុញដល់យុវជននៅតាមមូលដ្ឋាន ឲ្យបានទៅចុះឈ្មោះបោះឆ្នោតថ្មីប្រចាំឆ្នាំ២០១៧ នៅតាមសាលាឃុំ សង្កាត់ ​  ព្រមទាំងត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋដែលប្រឈម នឹងជីវភាពរស់នៅ ផ្តល់សេវាតម្រូវការ និង សេវាបម្រើដោយសមធម៌ និង រួមដឹកនាំការពារសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង  ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

2682 2683 2684 2685 2686 2687 2688 2689 2690 2691 2692 2693 2694 2695 2696 2697