សេចក្តីប្រកាសកែសម្រួល និង តែងតាំងបន្ថែម ក្រុមការងារចុះជួយភូមិ ឃុំ ក្នុងស្រុកអង្គរជុំ


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍នារសៀលថ្ងៃអាទិត្យ ទី ០៧ ខែ តុលា ឆ្នាំ២០១៧  នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអង្គរជុំ ខេត្តសៀមរាប មានធ្វើពិធីប្រកាសកែសម្រួល និង តែងតាំងបន្ថែមសមាជិក ក្រុមការងារចុះជួយ ភូមិ ឃុំ ក្នុងស្រុកអង្គរជុំ ក្នុងគោលដៅឆ្ពោះទៅកាន់ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម លី កុសល សមាជិកគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកអង្គរជុំ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី ជាសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត  ស្រុក ឃុំ និង ភូមិ ចំនួន ៦៧០ នាក់ចូលរួម ។

បន្ទាប់ពីលោក ឈឹម ទុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុក និង សេចក្តីរាយការណ៍ អំពី ស្ថានភាព និង សកម្មភាពក្នុងការគ្រប់គ្រង និង ពង្រឹង ពង្រីកសមាជិក ព្រមទាំងការធ្វើបញ្ជីបច្ចុប្បន្នភាពសមាជិក បក្ស និង ការជម្រុញដល់យុវជនដែលគ្រប់អាយុ ឲ្យទៅចុះឈ្មោះបញ្ជីបោះឆ្នោត ប្រចាំឆ្នាំ២០១៧ផងដែរ ។

បន្ទាប់ពីការអានសេចក្តីសម្រេច ស្តីពីការកែសម្រួល តែងតាំងបន្ថែមសមាសភាពក្រុមការងារចុះជួយស្រុក ឃុំ ភូម និង ការប្រគល់សេចក្តីសម្រេចដល់ក្រុមការងារស្រុក ឃុំទាំង០៧ និង ៨៦ភូមិ ។

មានមតិសំណេះសំណាលនោះឯកឧត្តម លី កុសល ក៏បានធ្វើការកោតសរសើរចំពោះក្រុមការងារគ្រប់ លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំក្នុងការចុះជួយ ដល់បណ្តាឃុំ ភូមិ ក្នុងស្រុកអង្គរជុំ ។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកផងដែរ អំពីជីវប្រវត្តិនៃភាពដ៏ចុកចាប់ដោយសាសង្រ្គាម ដែលបង្កឡើងដោយចក្រពត្តិអាមេរិក ដែល ធ្វើឲ្យប្រជាជនកម្ពុជា រងទុក្ខខ្លោចផ្សារតាមរយៈនៃបដិវត្តព័រណ៌ ធ្វើឲ្យនិរាស្ត្រព្រ័ត្តប្រាស់ក្រុមគ្រួសារ ក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ។ ក្រោមគុណស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និង ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យសង្រ្គាមដ៏រ៉ាំរ៉ៃជាច្រើនទស្សវត្សត្រូវបានបញ្ចប់ ក្រោមគោលនយោបាយឈ្នះៗ  ធ្វើប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ ព្រមទាំងមានការបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ តាំងពីទីប្រជុំជន ទៅដល់ជនបទ ។  ឯកឧត្តម លី កុសល ក៏បានលើកទៀតថា ដោយការ បែកបាត់សាមគ្គីនេះហើយ ក្រោយសម័យអង្គរ ធ្វើឲ្យកម្ពុជាមានការធ្លាក់ចុះនូវភាពល្បីល្បាញ និង ការីកចម្រើន របស់ខ្លួន ។ បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រទេស បានបង្កលក្ខណៈដល់ប្រជា ពលរដ្ឋ ធ្វើការប្រកបការងារ អាជីវកម្ម ចិញ្ចឹមជីវិត ព្រមទាំងបានទាក់ទាញដល់អ្នកវិនិយោគទុន ក្នុង និងក្រៅស្រុក ចូលមកបណ្តាក់ទុនជាច្រើនផងដែរ។ឯកឧត្តមបានឲ្យដឹងផងដែរ អំពីគោលនយោបាយរបស់គណបក្សប្រជាជន ក៏ដូចរាជរដ្ឋាភិបាល  ក្នុងទិសដៅឆ្ពោះទៅកាន់ភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៦ នាឆ្នាំ២០១៨ខាងមុខផងដែរ ។  ម៉្យាងទៀតការកែសម្រួល និង បំពេញបន្ថែមសមាជិកក្រុមការងារចុះជួយមូលដ្ឋានភូមិនាពេលនេះ គឺជាការពង្រឹង និង ជម្រុញការ ព្រមទាំងក្តាប់ឲ្យបានការធ្វើបញ្ជីបច្ចុប្បន្នភាពលើបញ្ជីគ្រួសារបក្ស និង ធ្វើការជម្រុញដល់សមាជិកបក្សទាំងអស់ ដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និង  ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាផងដែរ ។ ឯកឧត្តម លី កុសល ក៏បានគូសបញ្ជាក់ថា ក្រុម ការងារទាំងអស់ គឺជួយដល់គណបក្សមូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ គណបក្សឲ្យទទួលបាន ជោគជ័យ ដែលទាក់ទងទៅនឹងការបោះឆ្នោតគ្រប់កម្រិតទាំងសកល និង អសកល  ព្រម ទាំងពង្រឹងនូវអង្គការ ចាត់តាំងបក្ស ពង្រីកសមាជិកបក្សតាមគោលការណ៍រក្សាចាស់ ពង្រីកថ្មី និង សមាជិកបក្ស ម្នាក់ជាសម្លេងគាំទ្រ គណបក្សប្រជាជនមួយសន្លឹក និង ត្រូវរក្សាឲ្យបាននូវចលនាតាមគ្រប់រូបភាព គ្រប់មធ្យោបាយ ឲ្យបានជាប្រចាំ ដល់សមាជិកបក្ស និងប្រជាជនដែលជួបការលំបាកនៅក្នុងមូលដ្ឋាន ។ ក្រុមការងារទាំងអស់ក៏ ត្រូវអនុវត្តឲ្យបាន នូវរបបការងារទាំង៦របស់គណបក្សឲ្យបានត្រឹមត្រូវ និង ត្រូវចេះកសាងផែនការ កាលវិភាគការងារ ឲ្យបានសមស្របនៅតាមមូលដ្ឋាន ព្រមទាំងកំណត់ និង ប្រគល់ភារកិច្ចឲ្យបានច្បាស់លាស់ដល់សមាជិកក្រុម ការងារម្នាក់ៗ ឲ្យមានការទទួលខុសត្រូវខ្ពស់  ដែលជាគោលដៅរបស់គណបក្ស ឆ្ពោះទៅកាន់ភាពជោគជ័យ របស់ គណបក្ស ប្រជាជន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ  ។

ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការឧបត្ថម្ភ ដល់បងប្អូនជាសមាជិកក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ ក្នុងម្នាក់ៗ ២ម៉ឺនរៀលផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113