កិច្ចប្រជុំលើកទី១៤ របស់គណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)


រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៤ របស់គណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ។

កិច្ចប្រជុំនោះ មានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗ ដែលមានចែងក្នុងរបៀបវារៈនីមួយៗ ដូចខាងក្រោម ៖
១- ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៣ របស់ គ.ជ.អ.ប
២- ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ស្ដីពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់ គ.ជ.អ.ប
៣- ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងឯកសារផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិ
៤- ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការធ្វើប្រតិភូកម្មអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ
៥- ការពិនិត្យពិភាក្សា និងអនុម័តលើការកែសម្រួលសៀវភៅណែនាំស្ដីពីការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
៦- បញ្ហាផ្សេងៗ ៕

2886 2887 2888 2889