ស្មារតីជ័យជម្នះ៧មករា ត្រូវបានចារទុកនៅក្នុងក្រអៅបេះដូងយើងគ្រប់រូប


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារចុះជួយសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប បានធ្វើការជួបជុំគ្នា ធ្វើការសំណេះសំណាល ក្នុងឱកាសអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជម្នះ ៧មករា ១៩៧៩.២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត សៀមរាប  ដែលត្រូវប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋានសមភាពថ្មី ដោយមានការចូលរួមពីអស់លោក លោកស្រីជាក្រុមប្រឹក្សាសង្កាត់ មេភូមិ ជំនួយការភូមិ និង ប្រជា ការពារភូមិទាំង១៤ភូមិចូលរួមផងដែរ  ។

ក្នុងកិច្ចស្វាគមន៍របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត និង ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ស្វាយដង្គំ   បានធ្វើសេចក្តី អំពីលទ្ធផលការងារដែលបានអនុវត្តកម្មវិធីនយោ បាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការកសាងសមិទ្ធផលនានាក្នុងក្រុង ផងដែរ ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានគូសបញ្ជាក់ថា ថ្វីត្បិតតែរយៈពេល ៣៩ឆ្នាំបានកន្លងផុតទៅហើយក្តី  ក៏ប៉ុន្តែយើងគ្រប់រូបនៅតែចងចាំជានិច្ច មិនអាចបំភ្លេចបាន នូវសោទនាដ កម្ម គ្រោះ មហន្តរាយ ដែលបង្កឡើងដោយសង្គ្រាម ជាពិសេសឧក្រិដ្ឋកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុង រយៈ ពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃសោះ របបអាវខ្មៅបានកាប់សម្លាប់យ៉ាងរង្គាលមកលើប្រជាជនកម្ពុជា  ។  ឯកឧត្តមបណ្ឌិត ក៏បានបន្តទៀតថា ការជួបជុំគ្នានៅរសៀលថ្ងៃនេះ ក្រោមការជួយឧបត្ថម្ភរបស់ លោកប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ក្នុងគោលបំណងធ្វើឲ្យយើងគ្រប់រូប កាន់តែយល់ច្បាប់អំពីអត្ថន័យជាប្រវត្តិសាស្ត្រពីស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ដែលបាននាំមកនូវ សមទ្ធិផលជាច្រើន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស និង ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក្នុងរយៈពេល ៣៩ឆ្នាំមកនេះ ព្រមទាំងរំលឹកដឹងគុណរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបូជា សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងការការពារកសាងប្រទេស ។  ម៉្យាងទៀតសមទ្ធិផលទាំងនេះ ក៏ដោយមានការចូលរួមយ៉ាងសកម្មមុះមុតពីសំណាក់បងប្អូនជនរួមជាតិក្នុងខេត្តសៀមរាប  ក៏ដូចទូទាំងប្រទេស ផងដែរ ។  ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវគុណូបការៈដ៏ថ្លៃថ្លា ចំពោះការចូលរួមរបស់បងប្អូន ជាកងកម្លាំងប្រដាប់ អាវុធ ទាំងសមត្ថកិច្ច ប្រជាការពារភូមិ  ដែលបានចូលរួមកសាងឡើងជូនដល់សង្គមជាតិ  ការពារកសាងសមទ្ធផលនានា  ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស  ។   ឯកឧត្តមបណ្ឌិត នូ  ផល្លា ក៏បានលើកឡើងថា ភាពរស់នៅសុខសាន្តរបស់ប្រជាជន គឺកើតចេញមកពីកត្តាសន្តិសុខ និង សន្តិភាព ក្រោម គោលនយោបាយឈ្មះៗរបស់រាជរដ្ឋាភិបាល នៃស្មារតីជ័យជម្នះ ៧មករានេះឯង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានលើកឡើងផងដែរថា ការជួបជុំសំណេះសំណាលជាមួយបងប្អូនថ្ងៃនេះ ស្របពេលដែលនៅប្រទេសកម្ពុជាយើង នឹង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ផងដែរ ។  កម្មវិធីនេះ គឺជាប្រពៃណី ទំនៀមទម្លាប់ របស់គណបក្សប្រជាជនកម្ពុជា នៅរៀងរាល់ឆ្នាំក្នុងឱកាសបុណ្យជាតិ បុណ្យប្រពៃណីជាតិ តែងតែយកចិត្តទុកដាក់ជួបសំណេះ សំណាល ជាមួយបងប្អូនក្រុមការងារទាំងអស់  ក្នុងការតបស្នងសងគុណបំណាច់ និង រំលឹកនូវវីរៈភាព ក្នុងការចូលរួមកិច្ចអភិវឌ្ឍន៍ប្រទេស ឲ្យមានភាពសុខសាន្ត និង រីកចម្រើនលើគ្រប់វិស័យក្នុងខេត្តសៀមរាប  ។  ឯកឧត្តមបណ្ឌិត នូ  ផល្លា ក៏បានលើកផងដែរ អំពីការធ្វើបដិវត្តពណ៌ របស់ក្រុមពួកក្បត់ជាតិមួយចំនួន ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្រប ច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ  ដែលធ្វើឲ្យប្រទេសជាតិ កើតនូវអសន្តិសុខក្នុងសង្គម ។ ម៉្យាងទៀតសមទ្ធិផលដែលបានកើតឡើងទាំងនេះ ក៏ ដោយកត្តានៃសុខសន្តិភាព របស់ប្រជាជនកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចប់ជីវិតនយោបាយដឹកនាំរបស់ខ្មែរក្រហមនៅកម្ពុជា ដោយនាំមកនូវសុខសន្តិភាពពេញ ផ្ទៃប្រទេស  ។  ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានធ្វើការ ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សំខាន់ចំពោះយុវវ័យគ្រប់រូប ដែលជាអ្នកបន្តវេន ត្រូវមានការខិតខំពង្រឹងនូវមហាសាមគ្គីភាព ឯកភាព និង ពង្រីកនូវអំពើល្អ ក្នុងការការពារសន្តិសុខ ស្ថិរភាពនយោបាយ និង ឯកភាព នៅគ្រប់មជ្ឈ ដ្នាន គ្រប់មូលដ្ឋាន ក្រោមម្លប់សន្តិភាពនៃមហាគ្រួសារខ្មែរតែមួយ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានសៀមរាប

353 354 355 356 357 358 359 360 361 362 363 364