ការបញ្ជាក់អំពីអត្ថន័យនៃការតាំងពិព័ណ៌ប្រវត្តិសាស្ត្រ


ខេត្តសៀមរាប ៖ នៅក្នុងឱកាសដែលប្រជាជនកម្ពុជា ប្រារព្ធមិទ្ទិញអបអរសាទរស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ២០១៨ ខួបលើកទី ៣៩ ដែលជាថ្ងៃដែលប្រជាជនយើងគ្រប់រូបមិនអាចបំភ្លេចបាន នូវការរស់រានមានជីវិតឡើងវិញ  ដើមី្ប រំលឹកនូវប្រវត្តិសាស្ត្រនេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមការដឹកនាំរបស់លោក ទៀ  សីហា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត បានធ្វើការរៀបចំ ពិព័រណ៌រូបភាព ក្នុងការបញ្ជាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ សំខាន់ចំពោះយុវវ័យបានសិក្សាស្វែង យល់អំពីអត្ថន័យប្រវត្តិសាស្ត្រដែលបានកើតមានឡើងនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ន ទៅតាមសម័យកាល និមួយៗផងដែរ ។

ក្នុងឱកាសធ្វើសន្និសិទកាសែតជាមួយអ្នកសារព័ត៌មាន លោក ទៀ សីហា ក៏បានធ្វើការបញ្ជាក់អំពី អត្ថន័យ អត្ថប្រយោជន៍ ក្នុងការតាំងពិព័រណ៌រូបភាពនេះ ដើមី្បឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ ដែលបានចូល មកធ្វើទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប សំខាន់យុវវ័យជាសិស្ស និសិ្សត បានសិក្សាស្វែងយល់ អំពី អតីតកាលនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ទៅតាមជំនាន់និមួយៗ ចាប់ពីឆ្នាំ១៩៥៣ មកដល់ឆ្នាំ២០១៨នេះ ។ លោក បានបន្តទៀតថា ក្រោយពីការដណ្តើមឯករាជ្យពីអាណានិគមបារាំងសេស ក្រោមព្រះរាជបូរកិច្ចដឹកនាំរបស់ព្រះបរម​រត នៈកោដ្ឋ ព្រះនរោត្តម សីហនុ ប្រទេសយើងមានការរីកចម្រើន មិនបានប៉ុន្មានផង  ប្រទេសជាតិយើងបានជួបនូវភ្លើង សង្រ្គាមរវាងខ្មែរនឹងខ្មែរ ដោយមានបរទេសបានចូលរួមផងដែរ ។ ឆ្លងកាត់សង្គ្រាមរយៈពេល៥ឆ្នាំ ពីឆ្នាំ១៩៧០ ដល់​ឆ្នាំ១៩៧៥ កម្ពុជាយើងបានរងការខូចខាតយ៉ាងខ្លាំង ដោយការទម្លាក់គ្រាប់ពីយន្តហោះរបស់ចក្រពត្តិអាមេរក បាន ធ្វើឲ្យគ្រួសារខ្មែរយើង និរាសប្រាសព្រាតសាច់ញាតិសណ្តាន ដោយសាសង្រ្គាមនេះ  ។   តែនៅថ្ងៃជ័យជំនះ ១៧ មេសា ១៧៧៥ ប្រទេសជាតិបានរំដោះរួចផុតពីនឹមត្រួតត្រារបស់ចក្រពត្តិអាមេរិក ដែលមានជាសេនាប្រមុខ  លន់ ណុល ជាអាយ៉ងរបស់ចក្រពត្តិអាមេរិក  ដែលជាថ្ងៃជ័យជំនះរបស់ប្រជាជនកម្ពុជា  ស្រាបតែបានប្រែក្លាយទៅជា សមុទ្រនិងទឹកភ្នែក រងទុក្ខខ្លោចផ្សាវិនាសប្រាស់ព្រាត់បងប្អូន កូនចៅ នៃរបបកម្ពុជាប្រជាធិបតេយ្យ  ។ លោក ទៀ សីហា ក៏បានគូសបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនកម្ពុជាយើង បានរស់នៅក្នុងនរកអាវច្ចី មិនសង្ឃឹមថាមានថ្ងៃរស់រានមានជីវិតឡើយ  ដោយយើងរស់នៅក្រោមការភិតខ្លាច រងចាំតែថ្លៃស្លាប់ប៉ុណ្ណោះ ។  លោកបានបន្ត ទៀតថា ដោយគុណស្មារតីថ្ងៃជ័យជម្នះ៧មករា ១៩៧៩ ប្រជាជនកម្ពុជាយើង  ត្រូវបានរួចផុតពីគុកឥតជញ្ជាំង  នៃ សមុទ្រឈាម និងទឹកភ្នែក ក្រោមការជួយឧបត្ថម្ភគាំទ្រពីកងទ័ពស្ម័ត្រចិត្តវៀតណាម ក្នុងការជួយសង្រ្គោះអាយុជីវិត ប្រជាជនកម្ពុជា ព្រមទាំងជួយការពារកសាងប្រទេសកម្ពុជា​ ពីគំនងផេះផង់ ឲ្យមានការអភិវឌ្ឍន៍រីកចម្រើនមកដល់ ពេលនេះលើគ្រប់វិស័យ ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ក្រោមកិច្ចដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែល មានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី  ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទាំងមូលបានទទួលនូវសុខសន្តិភាពពេញផ្ទៃប្រទេស  រួមទាំងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និង អាណាចក្រ ។ ​លោក ទៀ សីហា ក៏បានគួសបញ្ជាក់ថា នេះគឺជា ប្រវត្តិសាស្ត្រពិតនៅកម្ពុជា ដែលបានកើតឡើង ធ្វើឲ្យយើងគ្រប់រូបពុំអាចមានការបំភ្លេចបានឡើយ ។ កត្តាសំខាន់ ជាក់ស្តែងលើការអភិវឌ្ឍន៍ខេត្តសៀមរាប លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធដែលកើតមានឡើងនេះ ក៏ដោយគុណស្មារតីថ្ងៃ ២ធ្នូ និង ជ័យជម្នះ៧ មករា ១៩៧៩ ទើបយើងមានអី្វៗដូចសព្វថ្ងៃនេះ ។  ក្នុងនោះលោកក៏បានលើកផងដែរ  អំពី ល្បិចកលរបស់ក្រុមជ្រុលនិយមអកតិមួយចំនួន ដែលបានធ្វើការបកស្រាយស្មារតីថ្ងៃជ័យជម្នះ ៧មករា គឺជាថ្ងៃដែល កងទ័ពវៀតណាមចូលឈានពានកម្ពុជាទៅវិញ ។  តើក្រុមគ្រួសារជនអកតិទាំងនោះមានជីវិតរស់រានឡើងវិញ ពីរបប ប្រល័យពូជសាសន៍ ដោយសារគុណអ្នកណា ? មកដល់សព្វថ្ងៃនេះ ។  ដូច្នេះដើមី្បឲ្យសង្គមជាតិកម្ពុជាយើង មានការអភិវឌ្ឍន៍រីកចម្រើនឲ្យដូចប្រទេសជិតខាង យើងគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់នៅក្នុងបេះដូង នៃគុណថ្ងៃ ៧មករា ជាជីវិតទី២របស់យើងគ្រប់រូប  ។  លោកក៏បានអំពាវនាដល់ប្រជាជន  យុវជនគ្រប់រូប រួមសាមគ្គីគ្នា ថែរក្សានូវស្មារតីថ្ងែជ័យ ជម្នះ៧ មករាជាអមតះ  ។  ដូច្នេះការតាំងពិព័រណ៌នេះ គឺបញ្ជាក់ពីកត្តាជ័យជម្នះដែលកើតចេញពីស្មារតី ថ្ងៃ ៧មករា  ទើបយើងមានសមទ្ធិផលអ្វីៗដូចសព្វថ្ងៃនេះ ហើយក៏ជាការបង្ហាញដល់យុវជន ប្រជាជនយើងគ្រប់រូបឲ្យនូវចងចាំជា និច្ច ។ លោកក៏បានឲ្យដឹងទៀតថា ការតាំងពិព័រណ៌រូបភាពនេះ មិនត្រឹមតែតាំងនៅក្នុងក្រុងសៀមរាបតែប៉ណ្ណោះទេ គឺ បន្តយកទៅធ្វើការតាំងបង្ហាញ ផ្សព្វផ្សាយនៅតាមបណ្តាស្រុកទាំង១២ នៃខេត្តសៀមរាបផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

76 77 78 79 80 81 82 83 84 85