ពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូក្រុងជីណាន


ខេត្តសៀមរាប ៖ នារាត្រីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាខេត្ត និងឯកឧត្តម នូ ផល្លា ប្រជានក្រុមប្រឹក្សាខេត្ត រួមទាំងអស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ និង សភា ពាណិជ្ជកម្មខេត្ត បាន​អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈប្រតិភូ ក្រុងជីណាន ខេត្ត សានទុង នៃសាធារណរដ្ឋប្រជាមានិត​ចិន ដឹកនាំដោយ ឯ.ឧ Yin Luqian  ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយប្រជាជនចិន នៅសណ្ឋាគារបុរីអង្គរ ខេត្ត​សៀមរាប ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្រ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង  ជីវភាពរស់នៅរបស់​ប្រជាជនខេត្តសៀមរាប  ម៉្យាងទៀតសក្តានុពលរបស់ខេត្តបានពឹងផ្អែកទៅ  លើវិស័យកសិកម្ម   វិស័យទេសចរណ៍ ។  ​ក្រោមកិច្ច​ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការអភិវឌ្ឍន៍​រីក​ចម្រើនលើគ្រប់វិស័យ និង បានលើស្ទួយនូវជីវភាពរស់នៅរបស់ប្រជាជន កាន់តែមានភាពប្រសើរ ពិសេសនៅខេត្តសៀមរាបធ្វើ​ឲ្យមានការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ទាំងរចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍ និងការអភិវឌ្ឍន៍ក្រុងឲ្យកាន់តែមាន​សោភ័ណ​ស្រស់ត្រកាលឡើង។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ដំណើរទស្សនៈកិច្ចជាផ្លូវការនៅលើទឹកដីប្រវត្តិសាស្រ្ត​សៀមរាប បាន​ធ្វើឲ្យចំណងមិត្ត ភាពរវាងប្រទេសទាំងពីរ កម្ពុជា ចិន ឲ្យកាន់តែមានទំនាក់ទំនងល្អ និង កិច្ចសហប្រតិបត្តិការល្អជា មួយរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលចិន ធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរកាន់តែនៅជិតគ្នាជានិច្ចនិរន្តតរៀងទៅ។ ឯកឧត្តម​បណ្ឌិតក៏បានបញ្ជាក់​ជូនល់គណៈប្រតិភូផងដែរ​ថា គិតមកដល់ខែតុលា ឆ្នាំ២០១៦នេះ ចំណងសម្ព័ន្ធមេត្រីភាព ជា មួយខេត្ត ក្រុង នៃសាធារណរដ្ឋប្រជា​មានិតចិន មានចំនួន១៩ខេត្ត ក្រុង ព្រមទាំងបានធ្វើការជម្រុញវិស័យទេសចរ វិនិយោគិន និង​មានក្រុមហ៊ុន​ចិនដែលបានចុះបញ្ជី​ពាណិជ្ជកម្មក្នុងខេត្តសៀមរាបចំនួន ១០២ ក្នុងនោះក្រុមហ៊ុន៤៤ សាខាក្រុមហ៊ុន ១០ និងសហគ្រាសឯកបុគ្គល ៤៨ផងដែរ ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និង ប្រជាជនចិន ដែលតែងជួយដល់ប្រជាជនកម្ពុជា បើគ្មានការគាំទ្រដោយសប្បុរស ប្រកបដោយគ្មានលក្ខខណ្ឌពីប្រទេសចិន ក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់​កម្ពុជា ហើយរដ្ឋាភិបាលទាំងពីរកម្ពុជា ចិន នឹងធ្វើការសាងសង់អាកាសយានដ្ឋានដ៏ធំនៅខេត្តសៀមរាបផងដែរ។ ​កម្ពុជាបាន​គាំទ្រ​គោលជំហរ របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​គោល​នយោ​បាយ​ចិន​តែមួយ ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានលើក នូវសំណូមពរមួយចំនួន​ដល់គណៈប្រតិភូ សំខាន់ក្នុងការជម្រុញប្រជាជន និង អ្នកវិនិយោគចូលមកធ្វើទេសចរណ៍ និងវិនិយោគ នៅក្នុងខេត្តសៀមរាប អាជ្ញាធរខេត្តទទួលស្វាគមន៍ សហការជានិច្ចចំពោះអ្នកវិនិយោគចិន ។

មានប្រសាសន៍នោះឯកឧត្តម Yin Luqianក៏បានថ្លែងអំណរគុណពីការយកចិត្តទុកដាក់ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ​ក្រុងជីណាន ដែលជាក្រុងសម្ព័ន្ធមេត្រីភាពនឹងខេត្តសៀមរាប បានធ្វើឲ្យចំណងនៃការទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងខេត្ត​ក្រុងទាំងពីរ ដ៏ដូចប្រទេសទាំងពីរកាន់តែមានភាពរឹងមាំទ្វេរឡើង ។ ឯកឧត្តមក៏បាន លើកឡើងផងដែរ អំពីការស្មារតីគាំទ្ររបស់​ប្រជាជនកម្ពុជា នូវគោលនយោបាយចិនតែមួយ  ក្នុងការជម្រុញកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានជីវប្រវត្តិ​នៃ​កិច្ចទំនាក់ទំនងតាំងពីបូរាណកាល តាមរយៈបេសកជន ការទូតលោក ជីតាក្វាន់ ហើយត្រូវបានប្រទេសទាំងពីរធ្វើការថែរក្សានៃ​ទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ននេះ ។ ឯកឧត្តម Yin Luqian  ក៏បានបន្តទៀតថា ឯកឧត្តមនឹងធ្វើការប្តេជ្ញាចិត្ត ក្នុងការជម្រុញ​ឲ្យកិច្ចទំនាក់ទំនងរវាងខេត្ត ក្រុងទាំង ពីរ កាន់តែមានទំនាក់ទំនងល្អបន្ថែមទៀត ក្នុងការជម្រុញអ្នកវិនិយោគលើវិស័យទេសចរណ៍ និង កសិកម្ម ពីព្រោះថា នៅកម្ពុជា មានផ្ទៃដីដែលផ្តល់ផលប្រយោជន៍លើវិស័យកសិកម្ម រួមទាំងសម្បូរទៅដោយប្រាង្គប្រាសាទ​បុរាណ និង តំបន់រមណីយដ្ឋានធម្មជាតិ ។ និយាយដោយឡែកខេត្តសៀមរាបក៏ជាខេត្តគោលដៅរបស់ភ្ញៀវទេសចរណ៍ នៅលើ ពិភពលោកចូលមកទស្សនាកម្សាន្ត ។ ក្នុងនោះឯកឧត្តមនឹងធ្វើការជម្រុញដល់ក្រុមហ៊ុនអាកាសចរណ៍ ធ្វើការហោះ ហើរឆ្ពោះត្រង់​មកកាន់ខេត្តសៀមរាប និង ជម្រុញប្រជាជនក្រុងជីណានចូលមកធ្វើទេសចរណ៍នៅកម្ពុជា សំខាន់នៅ ខេត្តសៀមរាប ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1196 DSC_1197 DSC_1198 DSC_1227