ពិធីបុណ្យបញ្ចុះធាតុ ឆ្លងចេតិយ និងឡពិឃាតភ្នំទ្រង់បាត


ស្រុកក្រឡាញ់ ខេត្តសៀមរាបបានរៀចំពិធីបុណ្យបញ្ចុះធាតុ ឆ្លងចេតិយ និងឡពិឃាតភ្នំទ្រង់បាត ដែលស្តិតនៅក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ក្រោមអធិបតីភាពឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក ប្រធានក្រុមប្រឹក្សា អភិបាលស្រុក និងមានការចូលរួមពីព្រះសង្ឃ យាយជី តាជី លោក លោកស្រី សមាជិកក្រុមប្រឹក្សា អភិបាលរង នាយក នាយករងរដ្ឋបាល មន្ត្រីចំណុះសាលាស្រុក ប្រធានការិយាល័យជំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មេឃុំ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៣០០នាក់។ ក្នុងសុន្ទរកថាស្វាគមន៍របស់លោក ជឿន ជាន អភិបាលស្រុកបានលើកឡើងពិធីបុណ្យបញ្ចុះធាតុ ឆ្លងចេតិយ និងឡពិឃាតនេះធ្វើឡើងដើម្បីគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរសខ្មែរដែលបានលះបង់ជីវិតក្នុងការការពារជាតិមាតុភូមិ ក៏ដូចជាបងប្អូនស្លូតត្រង់ដែលត្រូវបានប៉ុលពតយកមកកាប់សម្លាប់ និងកប់ទាំងរស់នៅទីកន្លែងនេះក្នុងរបបប៉ុលពតដ៏យ៉ុងឃ្នងនេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តមានមតិថា នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់រដ្ឋបាលស្រុក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ហើយក៏ត្រូវចងចាំថា ទីនេះជាវាលពិឃាតមួយដែលបានកាប់ សម្លាប់មនុស្សដោយគ្មានញញើតដៃរបស់ពួកសាហាវយ៉ង់ឃ្នងទាំងនោះ តែក្រោយពីការរំដោះថ្ងៃ៧ មករា ១៩៧៩ និងនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើអោយប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម អភិបាលខេត្ត បានចូលជាបច្ច័យចំនួន ១.០០០.០០០ រៀល និង សប្បុរសជនខេត្តសៀមរាបសរុបចំនួន ៧៥០ ដុល្លា បច្ច័យចូលរួមសរុបចំនួន ១ ០០០ ០០០រៀល និង៧៥០ដុល្លារ។

imageimage

 

imageimage

 

imageimage