អបអរសារពិធីរំលឹកខួបលើកទី៣៧ ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០១៦


គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានបើកអង្គមិទ្ទិញរំលឹកអនុស្សាវរីយ៍ខួបលើកទី ៣៧ឆ្នាំថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ឆ្នាំ១៩៧៩-៧ មករា ឆ្នាំ២០១៦) ដែលជាថ្ងៃបានរំដោះជីវិតប្រជាជន និងប្រទេសកម្ពុជា ឲ្យចាក់ផុតពីក្រញាំមច្ចុរាជក្នុងរបបប្រ ល័យពូជសាសន៍ ប៉ុល ពត។
ពិធីរំលឹកខួបអនុស្សាវរីយ៍ខួបលើកទី ៣៧ឆ្នាំនាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ ត្រូវបានប្រារព្ធឡើងយើងមហោឡារិក ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមមន្រ្តីជាន់ខ្ពស់ សមាជិក សមាជិកា គណបក្ស ព្រមទាំង មហាជនរាប់ពាន់នាក់។

មុនចាប់ផ្តើមពិធីគណៈអធិបតី និងអ្នកចូលរួមទាំងអស់ បាននាំគ្នាបិទភ្នែកសង្រួមកាយចិត្តស្មិងស្មាធិ៍មួយរយៈពេលខ្លី ដើម្បីគោរពវិញ្ញា ណក្ខន្ធពលរដ្ឋកម្ពុជា ដែលបានស្លាប់ក្នុងរបប ប៉ុល ពត និង រលឹកនឹកដល់គុណូបការរបស់វីរយុទ្ធជន វីរនារីអ្នកសេ្នហាជាតិខ្មែរទាំងអស់ ដែលបូជាសាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិដ៏លំបាកវេទនា នាំមកនូវសុខសន្តិភាពជូនប្រជាជន និង សង្គមកម្ពុជាទាំងមូល។
ឯកឧត្តម ឃឹម ប៊ុនសុង ប្រធានគណបក្សខេត្តបានអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំមួយរូបក្នុងចំណោមប្រមុខដឹកនាំជាច្រើនរូបទៀត ដែលបានដឹកនាំចលនាតស៊ូរំដោះជាតិបានគូសបញ្ជាក់នៅក្នុងសុន្ទរកថា ដែលត្រូវបានផ្សព្វផ្សាយនាពេលនោះថា ក្រោយរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ ដឹកនាំដោយលោក លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បានធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមយ៉ាងសន្ធោសន្ធៅបំផុត ដែលបាន បង្កមហាវិនាសកម្ម ពុំអាចនឹងពណ៌នាបានឡើយ។ ក្នុងសុន្ទរកថានេះ បានរំលឹកទៀតថា ក្រោយថ្ងៃជ័យជម្នះលើពួក លន់ នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ប្រជាជនកម្ពុជា ដែលសង្ឃឹម បានរស់នៅក្នុងសន្តិភាពវិញនោះ ត្រូវរលាយបង់តែមួយប៉ព្រិចភ្នែក ក្រោមអំពើផ្តាច់ការ នៃបនក្បត់ ប៉ុល ពត ដែលបានអនុវត្តនយោបាយប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងបំផុត ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងរៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃនេះ ពួកបនប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លាញសង្គមជាតិទាំងមូល ដែលទទួលរងការវិនាសដោយសារសង្រ្គាម ៥ឆ្នាំរួចមកហើយ នោះ ឲ្យរលាយខ្ទេចខ្ទីទាំងស្រុងដល់ ឬសគល់។ ប្រជាជនកម្ពុជា ត្រូវពួកឃាតករបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាងទាំងស្រុង ក្លាយជា ទាសករ បាត់បង់អស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយរង់ចាំតែពេលពួក ប៉ុល ពត សម្លាប់តែប៉ុណ្ណោះ។ បន្ថែមពីនេះទៀត ក្នុងរបប ប៉ុល ពត បានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតគួរឲ្យរន្ធត់បំផុត ប្រជាជាតិទាំងមូលត្រូវ ជ្រមុជយ៉ាងជ្រៅទៅក្នុងសមុទ្រឈាម និងទឹកភ្នែក ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ប្រជាជន ដែលពុំទាន់ត្រូវបាន សម្លាប់ មានតែការលើកដៃបួងសួងបន់ស្រន់ សូមឲ្យទេវតា និងវត្ថុស័ក្តិសិទ្ធទាំងឡាយមកជួយសង្រ្គោះឲ្យរួចផុតពីឋាននរកអវចី។ ក្នុងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅក្នុងសុន្ទរកថា កម្រាស ៦ទំព័រនោះថា ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជន កម្ពុជា ដែលជាសច្ចធម៌ប្រវត្តិសាស្រ្ត គប់យល់ដឹងច្បាស់លាស់ និងចងចាំជារៀងរហូត។ «យើងមិនមែនត្រូវរស់នៅក្នុងស្រមោល នៃ អតីតកាលឡើយ ប៉ុន្តែក្នុងជំហានទៅមុខឆ្ពោះទៅរកអនាគត ដ៏រុងរឿង យើងចាំបាច់ ត្រូវតែយល់ពីប្រវត្តិសាស្រ្ត ឲ្យបានត្រឹមត្រូវ ត្រូវរៀនសូត្រអំពីមេរៀនជាប្រវត្តិសាស្រ្តទាំងឡាយ ដើម្បីបន្តកសាង និងការពារជាតិយើងតទៅមុខទៀត ឲ្យរុងរឿង ស្ថិតសេ្ថរគង់វង្ស ដោយជៀសឲ្យផុតពីការកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយ ដូចដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់ ហើយមិនធ្លាក់ ទៅក្នុងឧបាយកលរបស់សមាសភាពអាក្រក់ និងមជ្ឈដ្ឋានអគតិណា ដែលចង់សម្រេចនូវមហិច្ឆតារបស់ខ្លួននោះ»។
ជាមួយនេះសុន្ទរកថារបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានគូសបញ្ជាក់ទៀតថា រយៈពេល ៣៧ឆ្នាំ ក្រោយការផ្តួលរំលំរបប ប៉ុល ពត ស្មារតី ៧ មករា នៅតែស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាប្រទីបបំភ្លឺផ្លូវ ដែលបាននាំកម្ពុជា ឈានពីជ័យជម្នះមួយ ទៅជ័យជម្នះមួយ ទៀត ឥតឈប់ឈរ។ ៧ មករា គឺជាមោទនភាព ដ៏ថ្លៃថ្លាបំផុត របស់ប្រជាជនកម្ពុជាទាំងអស់គ្នា។ សម្តេចតេជោ បានរំលេចនៅក្នុងសុន្ទរកថាទៀតថា មានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលប្រឆាំងនឹង ថ្ងៃ ៧ មករា។
សម្តេចប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន កំពុងរស់នៅប្រកបដោយសុទិដ្ឋិនិយមជា មួយក្តីសោមនស្សរីករាយក្រៃលែង ចំពោះសមិទ្ធផល ដែលបានកើតឡើងជាបន្តបន្ទាប់ក្រោយថ្ងៃរំដោះ ៧ មករា។ ខឿនឯករាជ្យអធិប តេយ្យ បូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារគត់មត់ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរ ទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះក្តី៕ Post By Thla

imageimage

 

imageimage

 

imageimage

 

imageimage

 

imageimage