ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជា


ខេត្តសៀមរាប ៖ ក្នុងឱកាសដែលប្រជាជនកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាជ័យជម្នះ៧មករា ឯកឧត្តមឧបនាយករដ្ឋ​មន្រ្តី​ ទៀ បាញ់ បានជួបធ្វើការសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលមានគុណ បំណាច់ចំពោះបុព្វហេតុការពារ កសាង និង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ។ ពិធីនេះបានធ្វើឡើងនៅមហោស្រព រ៉ូសូណាប្រូតវ៉េ ខេត្តសៀមរាប ដែលមានបងប្អូនជានិវត្តជនកងកម្លាំងប្រដាប់អាវុធ និង គ្រួសារកម្មាភិបាល យុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ​សរុបចំនួន ១ពាន់នាក់ចូលរួម កាលពីថ្ងៃទី ៧មករា ២០១៧ ។

បន្ទាប់ពីកិច្ចស្វាគមន៍ និង សេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ស៊ិន ភាត់ មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករងសៀមរាប និង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរួចមក មានប្រសាសន៍ នោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់  ក៏បានលើកឡើងថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​តែង​តែ​គិត​គូរ​ ពី​ជីវភាព​របស់​អតីត​យុទ្ធជន​កម្ពុជាជា​និច្ច ហើយឯកឧត្តមក៏បានសម្តែងនូវការដឹងគុណចំពោះបងប្អូនជានិវត្តជនកងកម្លាំងប្រដាប់ អាវុធ និង គ្រួសារកម្មាភិបាល យុទ្ធជន ដែលបានពុះពារលើគ្រប់ឧបសគ្គ័គ្រប់បែបយ៉ាង ដើមី្បការពារ កសាង និង អភិវឌ្ឍន៍សង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា បានលះបង់នូវសាច់ស្រស់ ឈាមស្រស់ ប្តូរផ្តាច់ចំពោះ ខ្លាំងសត្រូវ ដើមី្បសុខសន្តិភាពជូនជាតិ និង ប្រជាជន ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អតីតយុទ្ធជនទាំងអស់ត្រូវបន្តជីវិតរស់នៅដោយភាពល្អប្រសើរទៅទៀត គឺមិនត្រូវអស់ក្តីសង្ឃឹមចំពោះជោគវាសនានៃជីវិតរបស់ខ្លួនឡើយ។ នៅក្នុងពិធីជូបសំណេះសំណាលជាមួយសមាជិកសមាគមអតតីយុទ្ធជនកម្ពុជានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រឹសាសន៍ថាបច្ចុប្បន្ននេះអតីតយុទ្ធជន និងជនពិការរងគ្រោះដោយសង្គ្រាមទាំងអស់ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ជាពិសេសគឺជីវភាពរស់នៅប្រចាំថ្ងៃ។ ម្យ៉ាងទៀតក្នុងពេលកន្លងមកនេះចំពោះអតីតយុទ្ធជនរាជរដ្ឋាភិបាលបានបង្កើតឲ្យមានមជ្ឈមណ្ឌលជាច្រើនសម្រាប់ជាទីកន្លែងបងប្អូនរស់នៅដោយមានការផ្តល់ជាផ្ទះសម្បែង  ដីធ្លីសម្រាប់បង្កបង្កើនផលហើយសម្រាប់នៅខេត្តសៀមរាបនេះ យើងមានមជ្ឈមណ្ឌល៣១៧ គូលែនសៀមរាប ដែលបច្ចុប្បន្នបងប្អូនអតីតយុទ្ធជនរបស់នៅទីនោះបានធ្វើការដាំដុះបង្កបង្កើនក្នុងការផ្គត់ផ្គង់ជីវភាពរបស់ពួកគាងត់បានប្រសើរជាងមុន។ ចំពោះជនពិការវិញរាជរដ្ឋាភិបាលក៏បានផ្តល់ឱកាសជាច្រើនដូចជា ការបង្កើតឲ្យសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមអគាររដ្ឋបាលមួយចំនូនធំហើយបានធ្វើទីជំរាលសម្រាប់ជនពិការផ្តល់សិទ្ធិស្មើរគ្នា និងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ឲ្យជនពិកាបានចូលធ្វើការបានគ្រប់ទីកន្លែង និងការជំរុញឲ្យស្ថាប័ន និងឯកជនទាំងអស់ទទួលយកជនពិកាធ្វើការឲ្យបាន ២% និងកម្មវិធីផ្សេងៗ ជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាជួយឲ្យជីវភាពជនពិការមានភាពល្អប្រសើរ។ ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានលើកទឹកចិត្តអតីតយុទ្ធជន និងជនពិកាដោយសារសង្គ្រាមទាំងអស់មិនត្រូវអស់សង្ឃឹមនោះទេ គឺត្រូវបន្តជីវិតរស់នៅតទៅទៀត ព្រោះនៅពេលនេះអ្វីៗ មិនបាត់បង់ទៅតាមការពិការភាពនោះទេ គឺត្រូវតស៊ូឡើងដើម្បីកសាងជីវភាពក្នុងគ្រួសារឲ្យកាន់តែប្រសើរឡើងដោយមានការគាំទ្រ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ ម៉ី សុខារិទ្ធ

822 823 824 825 826 827 828 829 830 831 832