ទទួលបដិសណ្ឋាកិច្ចគណៈប្រតិភូជាន់ខ្ពស់ សិង្ហបូរី


ខេត្តសៀមរាប ៖ នាវេលាម៉ោង ១៥ និង ៣៥នាទី ដំណើរអញ្ជើញមកដល់ប្រកបដោយសុវត្ថិភាពខ្ពស់របស់ឯកឧត្តម តូនីតាន់ កេង​យ៉ាន់ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរី  នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប  តាមជើងហោះហើរ ក្នុងស្រុក  អមដំណើរដោយសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី   រដ្ឋមន្តី្រក្រសួងបរមរាជវាំង  ។  ក្នុងការអញ្ជើញទទួលបដិសណ្ឋាកិច្ចនៅអាកាស យានដ្ឋានសៀមរាប នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៧នេះ មានវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត​និង លោកជំទាវ  រួមទាំងឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត  សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត មេបញ្ជាការ បញ្ជាការរងយោធភូមិភាគទី៤  កងពលធំអន្តរាគមន៍លេខ២ តំបន់ប្រតិបត្តិការសឹករងសៀមរាប ស្នងការ ស្នងការងនគរបាលខេត្ត  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង មន្ត្រីរាជការ គរុសិស្ស ​សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ។

ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម តូនីតាន់ កេងយ៉ាន់ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរី  នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប  និង អញ្ជើញទៅទស្សនា នៅតាមប្រាសាទដ៏ល្បីល្បាយរបស់ កម្ពុជា ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ័ពិភពលោក ហើយបានកំពុងក្លាយជាគោលដៅនៃភ្ញៀវទេសចរ លើពិភពលោកចូលមកទស្សនាកម្សាន្តទៀតផង  ។  ម៉្យាងទៀតដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប របស់គណៈប្រតិភូជាន់ខ្ពស់សិង្ហបុរី  ក៏បានបញ្ជាក់ឲ្យឃើញនូវសុខសន្តិភាពពេញលេញ និង កិច្ចអភិវឌ្ឍន៍ ភាពរិកចម្រើននៅ  កម្ពុជាទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ

2017-01-10 19-48-15 351 2017-01-10 19-48-18 747 2017-01-10 19-48-21 974 2017-01-10 19-48-25 200 2017-01-10 19-48-28 471 2017-01-10 19-48-31 870 2017-01-10 19-48-35 209 2017-01-10 19-48-38 450 2017-01-10 19-48-41 669 2017-01-10 19-48-44 894 2017-01-10 19-48-48 382 2017-01-10 19-48-51 548 2017-01-10 19-48-54 814 2017-01-10 19-48-58 157 2017-01-10 19-49-01 960 2017-01-10 19-49-05 532 2017-01-10 19-49-08 992 2017-01-10 19-49-12 360 2017-01-10 19-49-15 571 2017-01-10 19-49-19 038 2017-01-10 19-49-22 524 2017-01-10 19-49-25 792 2017-01-10 19-49-29 104