ខេត្តសៀមរាប ៖ នាវេលាម៉ោង ១៥ និង ៣៥នាទី ដំណើរអញ្ជើញមកដល់ប្រកបដោយសុវត្ថិភាពខ្ពស់របស់ឯកឧត្តម តូនីតាន់ កេង​យ៉ាន់ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរី


ខេត្តសៀមរាប ៖ ក្នុងឱកាសការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៧នេះ  ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ទៀ បាញ់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណៈបក្សប្រជាជន កម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប  បានជួបធ្វើការសំណេះសំណាលជាមួយ មន្ត្រីចូលនិវត្តន៍ ចំនួន ៦១៨នាក់ ដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នាថ្ងៃទី ០៧ មករា ឆ្នាំ២០១៧  ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តម ទៀ បាញ់ ក៏បានធ្វើការរំលឹកផងដែរ អំពីស្មារតីថ្ងៃ ២ធ្នូ ១៩៧៨ និង ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ដែលបាននាំមកនូវសមទ្ធិផលជាច្រើន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស និង ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក្នុងរយៈពេល ៣៨ ឆ្នាំមកនេះ បើគ្មានស្មារតីថ្ងៃជ័យជំនះ៧មករា ១៩៧៩ ក៏យើងគ្មានថ្ងៃទី២៣តុលានៅទីក្រុងប៉ារីស និងគ្មានការបង្រួបបង្រួមជាតិ និងគ្មានសុខសន្តិភាព ស្ថេរភាពនយោបាយ និង ការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ហើយក៏វាមិនអាចមានកងកម្លាំងណាមកបំផ្លិចបំផ្លាញនូវសមទ្ធិផល សន្តិភាពនេះបានឡើយ ។  ម៉្យាងទៀតសមទ្ធិផលទាំងនេះ ក៏ដោយមានការចូលរួមយ៉ាងសកម្មមុះមុតពីសំណាក់អ៊ុំ ពូមីង បងប្អូនជានិវត្តន៍ជន ទាំងអស់ក្នុងខេត្តសៀមរាប  ក៏ដូចទូទាំងប្រទេស ។  ឯកឧត្តមក៏បាន សម្តែងនូវគុណូបការៈដ៏ថ្លៃថ្លា ចំពោះបងប្អូននិវត្តន៍ជន បានកសាងឡើងជូនដល់សង្គមជាតិ  ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និង កសាងសមទ្ធផលនានា  ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យគណបក្សប្រជាជន ដឹកនាំ និង កសាងអភិវឌ្ឍន៍ ប្រទេស និតិកាលទី៥ នៃរដ្ឋសភា ។ ឯកឧត្តម ទៀ បាញ់ ក៍បានលើកឡើងផងដែរថា ការជួបជុំសំណេះសំណាលជាមួយបងប្អូននិវត្តន៍ជននាថ្ងៃនេះ ស្របពេលដែលនៅ ប្រទេសកម្ពុជាយើង រៀបចំការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់ នីតិកាលទី៤ នាថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ និង បន្តការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ក្នុងឆ្នាំ២០១៨ផងដែរ ។ ក្នុងនោះដែរឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់    សសម្តេចតេជោ​ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះបងប្អូននិវត្តន៍ជនទាំងពីរភេទ ហើយការជួបជុំនេះ គឺជាប្រពៃណី ទំនៀមទម្លាប់ របស់គណបក្សប្រជាជនកម្ពុជា នៅរៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យជាតិ បុណ្យប្រពៃណីជាតិ តែងតែបានយកចិត្តទុកដាក់ ចំពោះបងប្អូនមន្ត្រីចូលនិវត្តន៍ទាំង មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ  ក្នុងការតបស្នងសងគុណបំណាច់ និង រំលឹកនូវវីរៈភាព ក្នុងការចូលរួមកិច្ចអភិវឌ្ឍន៍ប្រទេស ឲ្យមានភាពសុខសាន្ត និង រីកចម្រើនលើគ្រប់វិស័យក្នុងខេត្តសៀមរាប ។  ឯកឧត្តមក៏បានផ្តាំផ្ញើផងដែរ សូមឲ្យបងប្អូននិវត្តន៍ជនទាំងអស់ ទៅត្រួត ពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើមី្បគាំទ្រដល់គណបក្សប្រជាជនកម្ពុជាយើង ក្នុងការដណ្តើមប្រៀប ឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី ០៤​មិថុនា ឆ្នាំ២០១៧ខាងមុខ និង ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅឆ្នាំ២០១៨ទៀតផង ។ ក្នុងឱកាសនោះដែរឯកឧត្តមឧបនាយរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់បងប្អូនមន្ត្រីនិវត្តជន ម្នាក់ៗថវិកា ៨ម៉ឺនរៀល ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

2017-01-10 20-00-59 284 2017-01-10 20-01-02 856 2017-01-10 20-01-06 642 2017-01-10 20-01-10 211 2017-01-10 20-01-13 978 2017-01-10 20-01-17 906 2017-01-10 20-01-21 899 2017-01-10 20-01-25 534 2017-01-10 20-01-29 173 2017-01-10 20-01-32 793 2017-01-10 20-01-36 335 2017-01-10 20-01-39 747 2017-01-10 20-01-43 402 2017-01-10 20-01-46 918 2017-01-10 20-01-50 413 2017-01-10 20-01-53 833 2017-01-10 20-01-57 546 2017-01-10 20-02-01 124 2017-01-10 20-02-04 646