ដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់សិង្ហបុរី


ខេត្តសៀមរាប ៖ បន្ទាប់ពីការអញ្ជើញធ្វើការទស្សនៈកិច្ច អស់រយៈពេលមួយថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ  ឯកឧត្តម  តូនីតាន់ កេងយ៉ាន់ (Tony Tan Keng Yam) និង លោកជំទាវ រួមទាំងសហការីអមដំណើរ បានអញ្ជើញ ទៅទស្សនានៅប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិកម្ពុជា និង ទស្សនាប្រាសាទបាយ័ន  និង បានអញ្ជើញទៅទស្សនានៅអាទីហ្សង់អង្គរ  ព្រមទាំងបានធ្វើការកោតសរសើរផងដែរ អំពីស្នាដៃនៃបុព្វបុរសខ្មែរ ដែលបានកសាង និង បន្សល់ទុកនូវមរតកដ៏មានតម្លៃដ៏មហាសាល  រួមទាំងនូវចំណេះដឹងលើផ្នែកវប្បធម៌ចន្លាក់ដល់កូនខ្មែរជំនាន់ក្រោយទៀតផង  ។

លុះនៅវេលាម៉ោង១៦ និង៣០នាទី ដំណើរនិវត្តន៍របស់ឯកឧត្តម តូនីតាន់ កេងយ៉ាន់ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរី  បានចាក់ចេញពីទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប នារសៀលថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៧  តាមជើងយន្តហោះ ក្នុងស្រុក នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប្រកបដោយសុខវត្ថិភាពខ្ពស់ ។

ក្នុងការ ជូនដំណើរនិវត្តន៍របស់ឯកឧត្តម តូនីតាន់ កេងយ៉ាន់ (Tony Tan Keng Yam) ប្រធានា ធិបតីសិង្ហបុរី  និង លោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប  រួមមានវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ រួមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹ ក្សាខេត្ត គណៈអភិបាលខេត្ត  មេបញ្ជាការ បញ្ជាការរង​យោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ២ តំបន់ប្រតិបត្តិការសឹករងសៀមរាប ស្នងការ ស្នងការងនគរបាលខេត្ត  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង មន្ត្រីរាជការ គរុសិស្ស ​សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ

851 852 853 854 855 856 857 858 859 860 861 862863 864