សន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តន៍កម្មវិធីនយោបាយ របស់គណៈបក្សប្រជាជនកម្ពុជានៅក្នុងស្រុកជីក្រែង


ខេត្តសៀមរាប ៖ កាលពីពេលថ្មីៗនេះ ឃុំចំនួន១២ឃុំ របស់ស្រុកជីក្រែង ខេត្តសៀមរាប បានប្រារព្វធ្វើជាបន្តបន្ទាប់នូវ សន្និ បាត​បូកសរុបលទ្ធផល នៃការអនុវត្តន៍កម្មវិធីនយោបាយរបស់គណបក្ស ដើម្បីអភិវឌ្ឍន៍ឃុំ/សង្កាត់ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៧ និង ទិសដៅភារកិច្ចសម្រាប់អនុវត្តរយៈពេល៥ឆ្នាំបន្ត២០១៧-២០២២   នៅទីស្នាក់ការបក្សឃុំគោកធ្លកលើ​ ក្រោមអធិបតីភាព លោក សត ណាឌី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកជីក្រែង និង លោក ទូច ទ្រី ប្រធានគណបក្សប្រជាជនឃុំគោកធ្លកលើ ដោយមានការអញ្ជើញចូលរួម ពីសំណាក់អស់លោក លោកស្រី ក្រុមការងារបក្សខេត្តចុះជួយឃុំ ក្រុមប្រឹក្សាស្រុក/ឃុំ សមាជិកសមាជិការសរុបចំនួន ៣៤៨នាក់ផងដែរ។

បន្ទាប់ពីមតិស្វាគមន៍របស់លោក ទូច ទ្រី  និងលោក ហ៊ិន ជាលី សមាជិកក្រុមប្រឹក្សាឃុំ  ក៏បានបង្ហាញអំពីលទ្ធផលការងារដែលឃុំសម្រេចបានក្នុងរយៈពេល៥ឆ្នាំ២០១២–២០១៧ និង ផែនការកម្មវិធីនយោបាយអភិវឌ្ឍន៍សង្កាត់ រយៈពេល៥ឆ្នាំបន្ត ២០១៧–២០២២ និង ដើម្បីសូមការគាំទ្រនិងអនុម័តពីអង្គសន្និបាត ក្នុងនោះក៏បានធ្វើការបោះឆ្នោតស្ទាបស្ទង់ដោយសម្ងាត់ ដើម្បីជ្រើសរើបេក្ខភាពសម្រាប់ការឈរឈ្មោះសម្រាប់ការបោះឆ្នោត ឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ។

លោក សត ណាឌី ប្រធានក្រុមការងាបក្សខេត្ត ចុះជួយស្រុកជីក្រែងបានមានប្រសាសន៍ អង្គសន្និបាតនេះ គឺជាការបង្ហាញនូវលទ្ធផលការងារដែលគណបក្សឃុំគោកធ្លកលើបានអនុវត្តនៅក្នុងអាណត្តិរបស់ខ្លួន ទោះបីរយះពេល អាណត្តិ របស់ក្រុមប្រឹក្សាឃុំសង្កាត់នៅខ្លីក៏ពិតមែន ក៏ប៉ុន្តែយើងនៅតែបន្តជម្រុញឲ្យគណៈកម្មាធិការគណបក្សភូមិ ឃុំ គណៈពង្រឹងមូលដ្ឋានឃុំ និង ក្រុមចលនាផ្សេងៗទៀត បន្តខិតខំអនុវត្តឲ្យបានខ្ជាប់ខ្ជួន និង ម៉ឺងម៉ាត់នូវវិធានការគោលនយោបាយនានា របស់គណបក្សប្រជាជនកម្ពុជា ស្របតាមស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើទី៤០ អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា​ ។ លោក សត ណាឌី ក៏បានសំណូមពរ ដល់សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ចូលរួមថែរក្សាជ័យជំនះឲ្យបាន នូវការកាន់កាប់អាសនៈឃុំរបស់ខ្លួន ចាប់ពីពេលបច្ចុប្បន្ននេះ ទៅដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខ  ដើមី្បនាំជ័យជំនះបន្ថែមក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ អាណត្តទី៦នៅឆ្នាំ២០១៨ ខាងមុខ ។  លោកក៏បានផ្ដាំផ្ញើ មន្ត្រីបក្សបន្តរក្សាសាមគ្គីភាព ឯកភាព ខិតខំធ្វើអំពើល្អ និងឆ្លើយតបសំណូមពរ ដំណោះស្រាយ ទុក្ខលំបាករបស់ពលរដ្ឋគ្រប់គ្នា ។ ម៉្យាងទៀតអង្គសន្និបាតនេះ ដើម្បីសូមការគាំទ្រនិងអនុម័តពីអង្គសន្និបាត ក្នុងនោះក៏បានធ្វើការបោះឆ្នោតស្ទាបស្ទង់ដោយសម្ងាត់ ដើម្បីជ្រើសរើបេក្ខភាពសម្រាប់ការឈរឈ្មោះសម្រាប់ការបោះឆ្នោត ឃុំ សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ។  ក្នុងការរៀបចំបេក្ខភាពនោះដែរ លោកក៏បានលើកផងដែរ អំពីសមភាព​យេនឌ័រ នៅក្នុងជួរក្រុមប្រឹក្សាឃុំ សង្កាត់ រួមទាំងភាពជាអ្នកដឹកនាំវ័យក្មេង ក្នុងការជម្រុញយុវជនយើងចូលរួម ក្នុងកិច្ច អភិវឌ្ឍសង្គមជាតិ ដែលជាធនធានមនុស្សក្នុងមូលដ្ឋាន ដើមី្បបន្តការដឹកនាំអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ។ ទន្ទឹមនឹងមានសន្តិសុខ សុវត្ថិភាពល្អ លោកក៏បានសំណូមពរ ដល់សមាជិកសមាជិកាឃុំ/ភូមិ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការណ៍រក្សាការពារ សន្តិសុខ សុវត្ថិភាពឲ្យបានកាន់តែល្អបន្ថែមទៀត និង ត្រូវបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង គោរពច្បាប់របស់រដ្ឋ ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចូលរួមអនុវត្តន៍គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព និងជម្រុញចលនាប្រជាការពារភូមិ/ឃុំ ឲ្យបានខ្លាំងក្លា ដើម្បីបង្កើនការទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះដែរ លោក សត ណាឌី ក៏បានប្រគល់ថវិកាចំនួន៥លានរៀល ដើម្បីរៀបចំចាត់ ចែងក្នុងអង្គពិធីសន្និបាត និង ១លាន៥០ម៉ឺនទៀតឧបត្តមធ្វើផ្លូវនៅភូមិសាលាផងដែរ ៕       ម៉ី សុខារិទ្ធ

01 02 03 04 05 06 07 08