ក្រុមគ្រូពេទ្យព្យាបាលជម្ងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ


ខេត្តសៀមរាប ៖ ក្រុមគ្រូពេទ្យស្ម័ត្រចិត្តខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ៥០រូប បានអញ្ជើញចុះធ្វើការពិនិត្យវះកាត់ជូនប្រជាពលរដ្ឋ ដែលមានជម្ងឺភ្នែកឡើងបាយតាមប្រធាន( ដំណើរនៃពន្លឺ ) កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។  កម្មវិធី(ដំណើរនៃពន្លឺ ) នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឯក សំអុលប្រធានសមាគមន៍ មិត្តភាព កម្ពុជា ចិន ដោយមានការអញ្ជើញចូលរួមពីលេខាទូត​ទី១ស្ថានទូតចិនប្រចាំនៅកម្ពុជា អគ្គនាយករងការិ យាល័យកិច្ចការបរទេសខេត្តហាយណាន និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមគ្រូពេទ្យស្ម័ត្រ ចិត្ត និង មន្ត្រីបុគ្គលិកពេទ្យ រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ប្រជាពលរដ្ឋជា អ្នកជម្ងឺផងដែរ ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងការបញ្ជាក់របស់ឯកឧត្តម ឯក សំអុល ប្រធាន សមាគមន៍មិត្តភាព កម្ពុជា ចិន បានឲ្យដឹងថា ការចុះពិនិត្យព្យាបាលជម្ងឺផ្នែកឡើងបាយ របស់ក្រុមគ្រូ ពេទ្យ ស្ម័ត្រចិត្តខេត្តហាយណាន គឺជាលើកទីបីហើយ បន្ទាប់ពីខេត្តកំពង់ចាម ។ ការរីកចម្រើននៃកិច្ចសហប្រតិបត្តិ ការនេះ ក្រោមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រី ក៏ដូច គោលនយោបាយ (ខែ្សក្រវ៉ាត់មួយផ្លូវមួយ ) របស់រដ្ឋាភិបាលចិន ដែលកាន់តែធ្វើឲ្យចំណងមិត្តភាពនៃ ប្រទេសទាំង ពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង ។  តាមការបញ្ជាក់របស់លោកស្រី កាង បាយីង អគ្គនាយករងការិយាល័យ កិច្ចការបរទេសខេត្តហាយណាន បានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃមកនេះ ក្រុមគ្រូពេទ្យបានធ្វើការ ពិនិត្យវះកាត់ និង ព្យាបាលអ្នកជម្ងឺភ្នែកមានចំនួន ២៩៥នាក់ ហើយនេះជាការចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន នៅកម្ពុជា ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បាន​ថ្លែងនូវអំណរ គុណចំពោះ​រដ្ឋបាល​ខេត្ហាយណាន នៃសាធារណ​រដ្ឋ​ប្រជាមានិតចិន ដែលបាន​​ចាត់​​​​បញ្ជូន​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ចុះ​ម​កបំពេញ​​បេសកកម្ម​មនុស្ស​​ធម៌នៅកម្ពុជា ជាពិសេសបាន​ជ្រើស​​រើសខេត្ត​សៀមរាប ធ្វើជាគោលដៅ សម្រាប់ការពិនិត្យ វះកាត់ និងធ្វើ ការព្យា​បាល​ជម្ងឺភ្នែកឡើងបាយ ជូន​ប្រជាជនខេត្តសៀមរាប ។ ការបើកកម្ម វិធីចុះពិនិត្យ វះកាត់ និងព្យាបាលជម្ងឺភ្នែកឡើងបាយដោយគិតថ្លៃ ជូនប្រជាពលរដ្ឋទូទៅ ក្នុងខេត្តសៀមរាប នាថ្ងៃនេះ ក្រោមប្រធានបទ «ដំណើរនៃពន្លឺ» របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តហាយណាន ។  ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរថា ផ្តើមចេញពីកិច្ចទំនាក់ទំនង ខេត្តយើងទាំងពីរ បានពូនជ្រុំនូវទំនាក់ទំនងរវាគ្នានឹងគ្នា កាន់តែល្អប្រសើរ ជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរ ក្នុងដំណើរទស្សនកិច្ចទៅវិញទៅ មក និងចេះជួយគ្នាលើសកម្មភាពមនុស្សធម៌ជាដើម ។  ជាក់ស្តែងជាសក្ខីភាពដែល បានបង្ហាញនាថ្ងៃនេះ  ដោយមានក្រុមគ្រូពេទ្យ​​មកពីខេត្តហាយណាន ចុះមកធ្វើការពិនិត្យ វះកាត់ និង ​ព្យាបាលជម្ងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ។  ម៉្យាងទៀតបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់​តំបន់​ជនបទដាច់ស្រយាល និង តាម បណ្តាខេត្តជិតខាង  ក៏បានអញ្ជើញមកទទួល សេវាដ៏ល្អនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ។ ទាំងនេះ ក៏ជាមោទន​ភាព និងមិត្តភាពរបស់យើង និងផ្លែផ្លានៃកិច្ច​​សហប្រតិបត្តិការ​ហាយណាន-សៀមរាប ដ៏ល្អប្រសើរសម្រាប់ពេលបច្ចុប្បន្ន និង ទៅថ្ងៃអនាគត ហើយដែលជាខេត្តបានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦កន្លងទៅនេះ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកពីប្រវត្តិសាស្រ្ត ព្រះរាជាណាចក្រកម្ពុជា និង​សាធារណ​រដ្ឋ​ប្រជាមានិតចិន មាន​ចំណង​​ទាក់ទងល្អជាមួយគ្នា តាំង​ពីយូរ​ល​ង់​ណាស់​មក​ហើយ ពោល ​គឺចាប់តាំង​ពី​សម័យ​នគរ​ភ្នំ​មកម៉្លេះ ហើយត្រូវបានពង្រីក និង ​ពង្រឹង​ឲ្យ​កាន់​តែ​ជិតស្និទ្ធ និងស្អិតរមូត ថែម​ទៀត និងបានពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោម ព្រះរាជកិច្ចដឹកនាំ របស់ព្រះបរមរតនកោដ្ឋ នរោត្ត សីហនុ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ថែរក្សាការពារនូវចំណងមិត្ត ភាពប្រទេសទាំងពីរ  ដោយឈរ​លើ​មូល​ដ្ឋា​ន​ កិច្ចសហ​​​ប្រតិបត្តិការទ្វេភាគី ​រវាងប្រទេសទាំងពីរ​ទទួល​បានការរីក​ចម្រើន​គួរ​ជាទីមោទនៈ ដែលត្រូវបានឆ្លុះ​បញ្ចាំង​​​ឡើង ជាពិសេស​តាម​រយៈ​​​ការផ្លាស់​ប្តូរទស្សនកិច្ច កាន់តែ​ញឹកញាប់ ​រវាង​ថ្នាក់ដឹក​នាំ​នៃ​ប្រទេស និងការកើនឡើង​​កាន់​តែ​ខ្លាំងក្លា នៃការ​ផ្លាស់​ប្តូរដំណើរទស្សនកិច្ច​របស់​ប្រទេសទាំងពី​រ។ ជាសកម្មភាពជាក់ស្តែងបង្ហាញថាចិន និង​​​ កម្ពុជា គឺជាមិត្ត​ដ៏ជិតស្និទ្ធ និង គួរជាទីទុក ចិត្តបំផុតសម្រាប់គ្នា​​ទៅ​វិញទៅមក  ។   ឯកឧត្តមបណ្ឌិត បានធ្វើការគាំទ្រយ៉ាង​ពេញ​លេញ ចំពោះអង្គការសមាគម   សប្បុរជននានា ដែលតែង​តែ​ចំណាយធនធានបញ្ញាស្មារតី ថវិកា សម្ភារៈជួយដលជនទី​ទល់​​ក្រ អនាថា ឲ្យគ្នាមានក្តីសង្ឈឹមកាន់តែប្រសើរឡើង ហើយការរៀបចំពិធីពិនិត្យ វះកាត់ និងព្យាបាលជម្ងឺ​ភ្នែក​ឡើង​បាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្ត នា​ពេ​ល​នេះ គឺជាសក្ខីកម្មដ៏សប្បុរសក្នុងការជួយដល់សង្គម ដែល​បញ្ជាក់​ពីការយកចិត្តទុក ដាក់ពី​ថ្នាក់​ដឹកនាំ និង អង្គការសង្គម​ស៊ីវិល និងសប្បុរសជននានាមកលើ​សេចក្តីសុខសុភមង្គល​របស់​ប្រជា ពលរដ្ឋ កម្ពុជា និង បន្តគាំទ្រដល់សម្មភាពមនុស្សធម៌ ក្នុង​បុព្វហេតុភាពសុខសាន្ត និងសុភមង្គល ដោយមិនមាន​ប្រកាន់​ពណ៍​សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ៕ អត្ថបទ ម៉ី សុខារិទ្ធ

883 884 885 886 887 888 889 890 891 892 893 894 895 896 897 898 899 900 901 902 903 904 905 906 907 908 909 910 911 961