សូមបញ្ចប់ប្រពៃណីការគូសប្លង់លួច


ខេត្តសៀមរាប ៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និង លើកទិសដៅការងារឆ្នាំ២០១៧ របស់មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ដែលបានប្រព្រឹត្តទៅមួយថ្ងៃពេញ​  នៅសាលប្រជុំសាលាខេត្តសៀមរាប ។ ឆ្លងតាមការពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ របស់អង្គសន្និបាតលើប្រធានបទ​នីមួយៗ ក្រោមការវាយតម្លៃលទ្ធផល​ការ​ងារពិតជាបានរកឃើញនូវចំណុចខ្លាំង និងចំណុច​ខ្វះខាត ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក និងរក​ឃើ​ញ​នូវដំណោះស្រាយ ក៏ដូចជាវិធានការល្អៗបន្ថែមទៀត ដើម្បី​ពុះ​ពារជំនះនូវរាល់ការលំបាក និង បញ្ហាប្រឈមនានា​នៅពេល​ខាងមុខ។អង្គសន្និបាតនេះត្រូវបានធ្វើពិធីបិទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្ត និង ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប  កាលពីរសៀលថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ២០១៧ ។

មានប្រសាសន៍បិទអង្គសន្និបាតនាឱកាសនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់មន្ទីរ ដែល​បានខិតខំប្រឹង ប្រែងតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីរួម​ចំណែក​ធ្វើឲ្យក្រសួង និងរដ្ឋបាលខេត្តសម្រេច​បាននូវសមិទ្ធ​ផល​ថ្មីៗ និងធំៗជាច្រើនថែមទៀត។ លទ្ធផលនៃកិច្ចការទាំងឡាយ ដែលមន្ទីរសម្រេចបាននេះ គឺអាស្រ័យដោយមានកិច្ចសហការ និង​ការ​ឧបត្ថម្ភគាំទ្រពីក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាព អាជ្ញាធរដែនដី ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិល ក្នុងដំណើរការ​អភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ បើ​ទោះ​​​​​បី​ជាត្រូវឆ្លងកាត់នូវការ​លំបាក និងបញ្ហាប្រឈមធំៗ។ រហូតមក​​ដល់​ពេលនេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដីខេត្ត បានរួមចំណែកយ៉ាង ច្រើនក្នុងការបង្កើត​នូវ​សមិ​ទ្ធិ​ផល ជាជោគជ័យរួមរបស់រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគាំទ្រផងដែរ ចំពោះលទ្ធផលដែលអង្គសន្និបាតរកឃើញ នូវអនុសាស​ន៍ដែលបានលើកឡើង ក៏ដូចជាវិធានការទាំងឡា​យ​សម្រាប់​ដោះស្រា​យ​​បញ្ហា​ប្រឈ​មនានាពាក់ព័ន្ធ និងការកសាងប្រព័ន្ធ​គ្រប់​​គ្រងរដ្ឋបាលដីធ្លី ការងាររៀបចំដែនដី និងនគរូបនីយកម្ម សំខាន់ការ​រៀបចំប្លង់​គោល​ក្រុងសៀមរាប ការងារសំណង់ឲ្យបានរឹងមាំ មាន​តម្លាភាព មានចីរភាព សមធម៌ និងប្រសិទ្ធិភាព។ ចំពោះបញ្ហាសំណូម​ពរ និង​ចំណុចដែលនៅសេសសល់ ក៏បានស្នើឲ្យក្រុមការងារ​ធ្វើការ​កត់​ត្រា​ទុកសម្រាប់ផ្នែកជំនាញពាក់ព័ន្ធ បន្តសិក្សាស្រាវជ្រាវ រកដំ​ណោះ​ស្រាយបន្តបន្ទាប់។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បណ្ឌិត ក៏បាននូវផ្តល់អនុសាសន៍មួយចំនួន និង បានសង្កត់ធ្ងន់ចំពោះបញ្ហាការគ្រប់គ្រងដីធ្លីរបស់រដ្ឋ នៅគ្រប់បណ្តា ក្រុង ស្រុកឲ្យបានត្រឹមត្រូវ សុក្រិតទៅតាមលិខិតបទដ្ឋាននៃច្បាប់ និង ត្រូវបញ្ចប់នូវប្រពៃណីការធ្វើប្លង់សំណង់លួច ដែលធ្វើឲ្យបាត់បង់នូវលិខិតបទដ្ឋានរចនាបទនៃសំណង់ជាលក្ខណៈខ្មែរ និង ការសាងសង់មុនច្បាប់អនុញ្ញាត ដោយសារតែលៀបសក្ការៈបន្តិបន្ទូចនោះ ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំ និង ផ្តាំផ្ញើ ដល់មន្ត្រីនៃមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និង អាជ្ញាធរក្រុង ស្រុកទាំងអស់

ត្រូវខិតខំចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ដើម្បីកាត់បន្ថយទំ​នាស់​​​​​នៃការកាន់កាប់ដីធ្លី និង ការធ្វើចរន្តទិន្នន័យសុរិយោដី ជៀស វាងការផ្ទេរដីក្រៅផ្លូវការ មិនស្របតាមគោលការណ៍ច្បាប់ ដើម្បីគ្រប់គ្រងឲ្យបានសុក្រឹត្យនូវទិន្នន័យក្បាលដី នៅក្នុង​សៀវភៅ គោលបញ្ជីដីធ្លី និងខិតខំប្រមូលចំណូលថវិកា​រដ្ឋ​តាមរយៈពន្ធ ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិដី។

ត្រូវពង្រឹកការអនុវត្តសារាចរណ៍០២ ស្តីពីការកាន់កាប់​ដី​​រដ្ឋ ដោយខុសច្បាប់ និងសារាចរលេខ០៣ ស្តីពីការដោះ​ស្រា​យ សំណង់បណ្តោះអាសន្នលើដីរបស់រដ្ឋ ដែលត្រូវបាន​ទន្ទ្រាន កាន់កាប់ដោយខុសច្បាប់ និង លើកកម្ពស់ការអនុវត្តអនុក្រឹត្យ ស្តីពីការគ្រប់គ្រងដីរដ្ឋ លើរាល់ប្រធានបទដែលទាក់ទងនឹងការគ្រប់គ្រង និងការ​ប្រើប្រាស់ដីរដ្ឋ ឲ្យមានលក្ខណៈតម្លាភាព សមធម៌ និងប្រសិទ្ធិភាព សំដៅជម្រុញការចុះបញ្ជីដីរដ្ឋ​ឲ្យ​បានច្បាស់លាស់។ទប់ស្កាត់ រាល់​សំណង់ ដែលសាងសង់គ្មានលិខិតអនុញ្ញាត ឬជាសំណង់​​ខុសច្បាប់ឲ្យបានទាន់ពេលវេលាសំណង់ខុសបទដ្ឋាន​បច្ចេកទេស ការ​សាងសង់លើដីសាធារណៈរបស់រដ្ឋ និងត្រូ​វ​ណែនាំដល់ម្ចាស់សំណង់ ដាក់ពាក្យ​សុំ​លិខិតអនុញ្ញាត​សាង​​សង់។ត្រូវចុះពិនិត្យគ្រប់ពេលវេលា នៅការដ្ឋាន​សំណង់ ដែលដំណើរការសាងសង់ និងជួយណែនាំ​បច្ចេក​ទេសដល់ម្ចាស់សំណង់ ដើម្បីសង់ឲ្យបានត្រឹម​ត្រូវ​តាម​លិខិតអនុញ្ញាតព្រមទាំងពង្រឹងជម្រុញលើការងារបម្រើសេវាសាធារណៈ ទាំង​ផ្នែកសាងសង់ និងផ្នែកដីធ្លីជូនប្រជាពលរដ្ឋ ។  មិនត្រូវទុកចោលនូវកិច្ចការដោះស្រាយ បញ្ហាវិវាទដីធ្លី ដែលកំពុងកើតឡើងនៅមូលដ្ឋាន រួមទាំង​វិវាទ ដែល​នៅសេសសល់នាពេលកន្លងមក ។ ជាពិសេ​ស​​លេ​ខាធិការ​ដ្ឋាន​សុរិយោដីថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់ និង​ជម្រុញ ដល់​គណៈកម្មការសុរិយោដីថ្នាក់ស្រុក ឲ្យអនុវត្ត​ការ​ងារដោះស្រាយ​បញ្ហាវិវាទដីធ្លីនេះបានបញ្ចប់ និង​ស្រប​តាម​គោលការណ៍​ណែ​នាំនៃលេខាធិការដ្ឋាន ៕ អត្ថបទ ម៉ី សុខារិទ្ធ

984 985 986 987 988 989 990 991 992 993 994 995 996