កិច្ចជួបពិភាក្សាជាមួយប្រតិភូខេត្តក្វាងស៊ី ប្រទេសចិន


នៅវេលាម៉ោង១០ និង ៣០នាទីនាថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០១៧ លោក លី សំរឹទ្ធ អភិបាលរងនៃ គណៈអភិបាលខេត្តសៀមរាប បានជួបធ្វើកិច្ចពិភាក្សា សំណេះសំណាលជាមួយប្រតិភូខេត្តក្វាងស៊ី  នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក CAO KUNHUAអគ្គនាយកនៃនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និង សហការី នៅសាលប្រជុំសាលាខេត្តសៀមរាបក្នុងការជម្រុញនៃកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តទាំងពីរឲ្យកាន់តែមានភាពរឹងមាំទ្វេរឡើង។

មានប្រសាសន៍នោះលោកCAO KUNHUAក៏បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចសិក្សានៅ លើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងការជម្រុញនៃកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តសៀមរាបនិង ក្វាងស៊ី ដ៏ដូចជាការជម្រុញខេត្តក្វាងស៊ី ប្រទេសចិន មានកិច្ចសហប្រតិបត្តិការល្អនៅក្នុងតំបន់អាស៊ានក្នុង វិស័យ បច្ចេកវិទ្យាសាស្ត្រ ។​ ក្នុងពេលកន្លងមកខេត្តសៀមរាប និង ក្វាងស៊ី បានធ្វើការឯកភាពនឹងគ្នាក្នុងកិច្ចសហ ប្រតិបត្តិការនឹងគ្នា ដែលបានធ្វើឲ្យមានកិច្ចដំណើរការរីកចម្រើនយ៉ាងខ្លាំងក្នុងកិច្ចសហការលើវិស័យបច្ចេកវិទ្យា សាស្ត្រនេះ។ លោកក៏បានគូសបញ្ជាក់ថាភាគីខេត្តទាំងពីរក៏បានកំពុងអនុវត្តលើកិច្ចទំនាក់ទំនងសហប្រតិបត្តិ ការល្អនឹងគ្នា ហើយរាល់គម្រោងដែលបានលើកឡើងក៏បានធ្វើការអភិវឌ្ឍនៅខេត្តសៀមរាប ដែលមានគម្រោងគំរូ នៃបច្ចេកវិទ្យាកសិកម្ម កម្ពុជាចិនដែលមានទីតាំងនៅក្នុងឃុំ រុនតាឯក ស្រុកបន្ទាយស្រី។ម៉្យាងទៀតគម្រោង នេះ ក៏ត្រូវមានការចូលរួមយ៉ាងសកម្មនិង គាំទ្ររបស់អាជ្ញាធរអប្សរា ក៏ដូចប្រជាពលរដ្ឋនៅក្នុងតំបន់នោះក្នុងការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងដែលកំពុងអនុវត្តដំណើរការបានល្អ។លោកCAO KUNHUAក៏បានលើកផងដែរថា តាមរយៈនៃដំណើរនៃគម្រោងនេះក៏បានជួយជម្រុញក្នុងការបង្កើនចំណូលរបស់ប្រជាកសិករនៅ ក្នុងតំបន់នោះនិង ការជម្រុញផលិតកម្មកសិកម្មនៅក្នុងតំបន់នោះផងដែរ ។ដោយឈរលើគម្រោងនេះ ភាគីចិននិង ធ្វើការពង្រីកកិច្ចសហប្រតិបត្តិការ ​និង បង្កើននូវវិស័យបច្ចេកវិទ្យាសាស្ត្រជាមួយខេត្តសៀមរាបក្នុងគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នា ទៅលើគ្រប់វិស័យបច្ចេកវិទ្យាសាស្ត្រព្រមទាំងលើកនូវគម្រោង ជា ច្រើនជាទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរទៀតផង។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម លី សំរឹទ្ធក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់ គណៈប្រតិភូនាពេលនេះ ក្នុងគោលបំណងជម្រុញលើកកម្ពស់ ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការឲ្យកាន់ទ្វេឡើង រវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ  ។  ម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និង ចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត  ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ  ។ ឯកឧត្តមក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុង ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ ឯកឧត្តម លី សំរឹទ្ធក៏បានលើកឡើងថា បើគ្មានការគាំទ្រដោយសប្បុរស គ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃ កិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ  ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលបាន ផ្តល់ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។ ឯកឧត្តមក៏បានលើកផងដែរ អំពីការងារគ្រប់គ្រង អភិរក្សប្រាង្គប្រាសាទបុរាណនោះ ខេត្តបានត្រឹមតែធ្វើការសម្របសម្រួលតែចំពោះការងារបច្ចេកទេសនៅអាជ្ញាធរអប្សរា ក្នុងការអភិវឌ្ឍនិង អភិរក្សនៅតំបន់បុរាណវិទ្យាទាំងនោះ។ឯកឧត្តម ក៏បានធ្វើការជម្រាប់ជូនគណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើ  សក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និង ទេសចរណ៍  ។ ម៉្យាងទៀតខេត្តបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាបរិស្ថានអនាម័យ និង សន្តិសុខទេសចរណ៍ ហើយចំពោះវិស័យកសិកម្មរបស់ប្រជាកសិករនៅមានកម្រិត សំខាន់រាល់កសិផលកសិកម្ម ​ នៅមាន កង្វះខាងបច្ចេកទេសខ្ចប់វិច និង វិស័យទេសចរណ៍នៅមានកង្វះខាតនៅឡើយ លើហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យខេត្ត ទាមទារគ្រប់អ្នកវិនិយោគទុនទាំងក្នុង និង ក្រៅប្រទេស  ជាសំខាន់អ្នកវិនិយោគទុន នៃខេត្តចង សម្ព័ន្ធមេត្រីភាព ។ ឯកឧត្តម ក៏បានលើកនូវសំណូមពរមួយចំនួន ចំពោះខេត្តសម្ព័ន្ធមេត្រី ដែលកន្លងមកមានការទំនាក់ទំនងរីកចម្រើននឹងគ្នាព្រមទាំងមានការសង្ឃឹមជឿជាក់ថាបច្ចេកវិទ្យាសាស្ត្រកសិកម្មនេះ និងមិនកិច្ចសហ ប្រតិបត្តិការល្អនឹងគ្នា នូវជំនាញបច្ចេកទេសដល់ប្រជាកសិករខេត្តសៀមរាប៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ

55 56 57 58 59