ពិធីលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូប៊ែលហ្សិក


ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប បានរៀបចំពិធីលាងសាយភោជន៍ ទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ សភាសហព័ន្ធវ៉ាល់ឡូនីប្រ៊ូហ្សែល នៃព្រះរាជាណាចក្រប៊ែលហ្សិក ដឹកនាំដោយឯកឧត្តម ហ្វីលីព កូរ៉ាដ ប្រធានសហភាពសហព័ន្ធ ដែលបានអញ្ជើញទស្សនកិច្ចជាការ នៅលើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាប នៅសណ្ឋាគារ បុរីអង្គរ។

ក្នុងកិច្ចស្វាគមន៍នោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា សំខាន់ខេត្តសៀមរាប ក្នុងគោលបំណងពង្រឹង និងពង្រីកនៃកិច្ចសហប្រតិបត្តការជាមិត្តភាពរវាងប្រទេសយើងទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត ។ នេះគឺជាសខីភាពមួយដែលឆ្លុះបញ្ចាំងឲ្យឃើញចំណង់មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត និងល្អផូរផង់ រវាងរដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរឲ្យកាន់តែស្និតស្នាលធ្វេរឡើងថែមទៀត។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជន ខេត្តសៀមរាប  ដែលពឹងផ្អែកលើសេដ្ឋកិច្ចស្នូលពីរ គឺវិស័យទេសចរណ៍ និងកសិកម្ម ។ ម្យ៉ាងទៀតដោយខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកំសាន្ត នៅតាមរមនីយដ្ឋានវប្បធម៌ និងធម្មជាតិ ដែលសំបូរទៅដោយប្រាង្គប្រាសាទ និងរមនីយដ្ឋានធម្មជាតិ មានភ្នំគូលែន និងបឹងទន្លេសាប។ ឯកឧត្តមបណ្ឌិត ក៏បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាល ប៊ែលហ្សិក ដែលជានិច្ចកាលតែងតែផ្ដល់នៅការគាំទ្រលើវិស័យអប់រំសិក្សាធិការ និងសាលាក្កីខ្មែរក្រហម ព្រមទាំងគាំទ្រដល់មជ្ឈមណ្ឌលកំចាត់មីកម្ពុជា (CMAC) ក៏ដូចផ្ដល់ជូនដល់ខេត្តសៀមរាបផងដែរ។ ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់គណៈប្រតិភូ ជួយធ្វើការជម្រុញដល់អ្នកវិនិយោគរបស់ប្រទេសប៊ែលហ្សិក ក៏ដូចប្រជាជន ឲ្យចូលមកវិនិយោគ និងធ្វើទេសចរណ៍មកកាន់កម្ពុជា ពិសេសខេត្តសៀមរាបនេះផ្ទាល់តែម្ដង។

មានប្រសាសន៍នោះផងដែរឯកឧត្តម ហ្វីលីព កូរ៉ាដ ក៏បានធ្វើការកោតសើរពីកិច្ចអភិវឌ្ឍរបស់ខេត្តសៀមរាប សំខាន់លើហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ និងសោភ័ណ្ឌភាពក្រុងសៀមរាប។ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមគណៈប្រតិភូ ក៏បានអញ្ជើញទៅទស្សនានៅតាមរមណីដ្ឋានប្រាសាទនានាដែលជាសម្បត្តិវប្បធម៌មរតកនៃបុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវវត្ថុដ៏មានតម្លៃ ​ក្នុងរជ្ជកាលព្រះបាទសូរិយាវ័រ្មនទី២និងព្រះបាទជ័យវរ្ម័នទី៧ដែលជាសំណង់ស្ថាបត្យកម្មដ៏កំពូលបានបង្ហាញនូវការសិក្សាស៊ីជម្រៅនាសម័យអតិត កាលបានឆ្លុះបញ្ចាំងដល់ការវាយតម្លៃខ្ពស់នូវទេពកោសល្យស្នាដៃបុព្វបុរសដូនតាខ្មែរនៃចក្រភពមួយលើលោក ។ឯកឧត្តម ក៏បានសម្លែងនូវក្តីស្ញប់ស្ញែងកោតសរសើរចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យពិតជាអច្ឆរិយៈវត្ថុគ្មានពីរលើលោក ប្រៀបបាននឹងសំណង់ស្ថាបត្យកម្មទេពនិម្មិតមិនអាចកាត់ថ្លៃបាន នៃដួងព្រលឹងជាតិកម្ពុជាហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផង និង ជាប្រភពចំណូលមិនចេះរីងសស្ងួតរបស់ជាតិកម្ពុជា ។ ឯកឧត្តម ហ្វីលីព កូរ៉ាដ បានបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីប្រវត្តសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាការពង្រឹង និងពង្រីកនូវចំណង់មិត្តភាពនៃប្រទេសយើងទាំងពីរឲ្យកាន់តែមានភាពរឹងមាំថែមទៀត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

1329 1330 1331 1332 1333 1334 1335 1336 1337 1338 1339 1340 1341 1342 1343 1344 1345