ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា សាលាបឋមសិក្សាសំរោងខ្នារពោធិ ស្រុកសូទ្រនិគម


ខេត្តសៀមរាប ៖ អគារសិក្សាមួយខ្នងមាន៥បន្ទប់ ដែលជាអំណោយសប្បុរសធម៌របស់សមាគមពាណិជ្ជកម្មជនជាតិចិននៅ កម្ពុជា ប្រចាំខេត្តសៀមរាបក្នុងតម្លៃទឹកប្រាក់សរុប ៤០ពាន់ដុល្លាសហរដ្ឋអាមេរិក ផ្តល់ជូនដល់សិស្សានុសិស្ស នៃ សាលាបឋមសិក្សាសំរោងខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើក ការដ្ឋានដំណើរការសាងសង់ កាលពីរសៀលថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៧ ក្រោមវត្តមានរបស់ឯ.ឧពៅ ពិសិដ្ឋអភិបាលរងនៃគណៈអភិបាលខេត្តនិង លោកជំទាវគួយ ណាលីន ឃឹម ប៊ុនសុងនិង លោកស្រី TANG KAMFONG នាយករងសមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តសៀមរាប ដោយមានការនិមន្តចូល រួមពី ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុកឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោកម៉ក់ ប្រុសអភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគមនិង ការបញ្ជាក់ របស់នាយិការសាលាបឋមសិក្សាសំរោងខ្នារពោធិ៍ បានឲ្យដឹងថា សាលាបឋមសិក្សានេះបានកកើតឡើងនៅឆ្នាំ១៩៩៨ ហើយមកដល់បច្ចុប្បន្ននេះ មានអការសិក្សា៣ខ្នង មាន៤បន្ទប់ និង បណ្ណាល័យមួយ ព្រមទាំងមាន៧ថ្នាក់ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ ដែលមានសិស្សចូលសិក្សា សរុបចំនួន ២៣៧នាក់​ស្រី១១៣នាក់ មានគ្រូបង្រៀន៧នាក់ ប្រុស ១នាក់ជាគ្រូកិច្ចសន្យា ។ លោកស្រីនាយិការក៏បានឲ្យដឹងទៀតថា ដោយកំណើនសិស្ស​ពីមួយឆ្នាំទៅមួយឆ្នាំបាន កើនឡើង ធ្វើឲ្យខ្វះខាតថ្នាក់រៀន បានធ្វើឲ្យសិស្សរៀននៅក្រោមដើមឈើ និង សាលាសំណាក់ជាដើម។

មានប្រសាសន៍នោះលោកស្រី TANG KAMFONG បានសម្តែងនូវការអាណិតអាសូរដោយ បានមើល ឃើញពីភាពខ្វះខាតនូវអគារសិក្សារបស់ក្មួយៗ។ ម៉្យាងទៀតការផ្តល់នូវអគារសិក្សារបស់ សមាគមពាណិជ្ជកម្ម ជនជាតិចិននៅកម្ពុជា ប្រចាំខេត្តសៀមរាបគឺជាការចូលរួមក្នុងកិច្ចអភិវឌ្ឍ នូវការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាលកម្ពុជានៅថ្នាក់មូលដ្ឋាន ។

មានប្រសាសន៍នោះដែរឯ.ឧពៅ ពិសិដ្ឋក៏បានធ្វើការសម្តែងនូវអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរស របស់សមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តសៀមរាប ដែលជាដៃគូមួយដ៏ល្អជាមួយខេត្តសៀមរាប ដោយកន្លងមក សមាគមតែងតែបានចូលរួមនូវគ្រប់រាល់សកម្មភាពនៃកិច្ចអភិវឌ្ឍរបស់ខេត្ត ។ឯកឧត្តម បានបន្តទៀតថា ការអប់រំសម្រាប់ទាំងអស់គ្នា ដោយធានានូវលទ្ធភាពទទួលបានសេវាអប់រំ ប្រកបដោយសមធម៌ និង ផ្តល់ឱកាសដល់កុមារ យុវជនយើង ទទួលបានការអប់រំមូលដ្ឋាន ក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធនិង ដោយការអនុវត្តគោលការណ៍ ផ្សាភ្ជាប់នឹងការអប់រំ មនសិការស្នេហាជាតិ អប់រំអំពីប្រវត្តិសាស្ត្រវប្បធម៌សន្តិភាព។ឯ.ឧពៅ ពិសិដ្ឋក៏បានគូសបញ្ជាក់ផងដែរថា ការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព គុណធម៌ គឺ ជាកត្តាគន្លឹះ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់ប្រទេសក្នុងពេលដែលកម្ពុជា ឈានចូលជាប្រទេសមានចំណូលមធ្យមកម្រិតទាប បន្តទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ តាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ដូច្នេះវិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ ដោយកុមារ យុវជន និង មនុស្សពេញវ័យ ត្រូវទទួកបានការសិក្សា អប់រំពេញមួយជីវិត ដែលមានការពាក់ព័ន្ធ នឹង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់ ។ ឯកឧត្តមក៏បានផ្តល់នូវដំបូន្មានល្អៗមួយចំនួន ដល់ក្មួយៗសិស្សានុសិស្សទាំងពីរភេទ ត្រូវខិតខំសិក្សារៀនសូត្រ ត្រង់ត្រាប់ស្តាប់ដំបូន្មានរបស់គ្រូដែលជាអ្នកម្តាយទី២ របស់ខ្លួន និង ត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ការសែបគប់មិត្តមិនល្អ និង ត្រូវខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ដើមី្បអប់រំខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងសង្គមដែលជាសសរស្តម្ភ ដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត  ។

ក្នុងពិធីនោះដែរ ក៏មានការប្រគល់នូវរទេះជនពិការជូនដល់ក្មួយស្រីម្នាកដែលរងគ្រោះចរាចរណ៍ ហើយ បានក្លាយជាជនពិការ ដែលមានផលវិបាកក្នុងការចល័តផ្លាស់ប្តូរទីកន្លែងបានយកទៅប្រើប្រាស់ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

81 82 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110