ទិវាវប្បធម៌ជាតិ ៣ ខែមីនា លើកទី១៩នៅខេត្តសៀមរាប


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៧នៅមហោស្រព រ៉ូសាណា ខេត្តសៀមរាប មានប្រារព្ធពីធីអបអរសាទរខួបលើកទី១៩ នៃទិវាវប្បធម៌ជាតិ០៣ មីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម សោមសុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសល្បះនិងលោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ក្រោមប្រធាមបទ(យុវជនដើមី្បវប្បធម៌ជាតិ ) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និសិ្សត សិស្សានុសិស្សសិស្សសាលាសិល្បះ និង ក្រុមរបាំ ប្រមាណជាង ៦០០នាក់ដែលបានចូលរួម ។

តាមសេចក្តីរាយការណ៍របស់លោក នឹម សុន អនុប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានគូសបញ្ជាក់ថា  ខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែប វប្បធម៌រូបី និង អរូបី ហើយមន្ទីរបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងគោលដៅសម្រេចនូវផែនការ គោលនយោបាយវប្បធម៌​សំដៅទៅលើ ការអភិរក្ស និង អភិវឌ្ឍន៍វិស័យវប្បធម៌ទាំងរូបី និង អរូបី ។ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី មានប្រាង្គប្រាសាទ , ទួលបុរាណ និងផ្ទះ  ព្រះវិហារបុរាណ  ស្ពានបុរាណ រមណីយដ្ឋាន និង អគារ សំណង់បុរាណផងដែរ ។ចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីវិញ ស្ថិតក្រោមការថែរក្សានូវប្រពៃណី , ទំនៀមទម្លាប់, របាំ, ល្ខោន, យីកេ, ភាសា, អក្សរសិល្បិ៍ ភ្លេងប្រពីណីបុរាណ ដោយមានការផ្ទេរចំណេះដឹង ពីអ្នកមានជំនាញ សម្រាប់អ្នកស្នងបន្ត (មរតកមនុស្សរស់)ដើមី្បឲ្យមានសុដុមភាព វប្បធម៌ជាតិ និងអរិយធម៌ របស់ជាតិ និង មានអត្ថិភាពនៅក្នុងពិភពលោកយើងនេះ។

មានប្រសាសន៍នោះដែរលោកស្រី យូ សុភា ក៏បានលើកឡើងថា ការ​ប្រារឰ​ទិវាវប្បធម៌​ជាតិ​នេះឡើង  ក្នុង​គោលបំណង​បំផុស​មនសិការ ស្នេហា​ជាតិ​,​ស្មារតី​ស្រឡាញ់​,​សម្បត្ដិ វប្បធម៌​ដ៏​សម្បូរបែប​របស់​ជាតិ ដល់ប្រជាជាតិ​ខ្មែរ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​នៅក្នុង និង​ ក្រៅប្រទេស ។  លោកជំទាវក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ ដែលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍ គ្រប់ជាតិសាសន៍ ចូលមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានវប្បធម៌នៃយើង។ចំពោះយុវវ័យខ្មែរយើងទាំងពីរភេទ ដែលបានកំពុងឈ្លក់វង្វេងទៅនឹងវប្បធម៌បរទេស ដែលបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ និង ប្រពៃណីជាតិ ។ លោកស្រី យូ សុភា ក៏បានបញ្ជាក់ពីខ្លឹមសារប្រធានបទនៃទិវាវប្បធម៌លើកទី១៩នេះក្នុងគោលបំណងរំលឹកដល់គុណូបការៈរបស់បុព្វបុរសយើងដែលបានបន្សល់នូវមរតកវប្បធម៌ដ៏សម្បូរបែបហើយព្រឹត្តិការណ៍វប្បធម៌ជាតិនេះ​ បានរួមចំណែកបំផុសនូវមនសិការស្នេហាជាតិស្រឡាញ់វប្បធម៌សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងការធានាឲ្យបាននូវសុខដុមរមនានៃពហុវប្បធម៌ជាតិតាមរយៈការថែរក្សាក្នុងការលើកម្ពស់វប្បធម៌ជាតិ។

មានប្រសាសន៍នោះដែរឯកឧត្តម សោមសុគន្ធ ក៏បាន​រំលឹក​ឡើង​ផងដែរ ពីស្មារតី​នៃ​ទិវា​វប្បធម៌​ជាតិ​នេះ នឹងមាន​អត្ថិភាព​គ្របដណ្ដប់​ទៅលើ​ចិ​ត្ដ គំនិត ឥរិយាបថ និង​សកម្មភាព​អនុវត្ដ​របស់ប្រជាជន​យើង​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងការចូលរួម​អភិរក្ស និង​អភិវឌ្ឍ​វិស័យ វប្បធម៌​ជាតិ​នៅក្នុង​គ្រប់ពេលវេលា ទាំង​ក្នុង​បច្ចុប្បន្ន និង​តទៅ​អនាគត​” ។​ ម៉្យាងទៀតខេត្តសៀមរាប  គឺជាទឹកដី​ដែល​សម្បូរ​ទៅដោយ​សម្បត្ដិ បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី និង​ អរូបី ដូចជា​ប្រាង្គ​ប្រាសាទ​,​រមណីយដ្ឋាន និង ទីក្រុង​បុរាណ​ ,​របាំ​,​ល្ខោន​,​តន្ដ្រី​,​សិល្បៈ សូន​រូប ,​សិប្បកម្ម ,​ម្ហូបអាហារ​,​ប្រពៃណី ទំនៀមទម្លាប់​ជាដើម ដែល​បុព្វបុរសដូនតា​យើង​បាន​បន្សល់ទុក​មក​។ បច្ចុប្បន្ន គឺ​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំងនេះហើយ​ ដែល​បានរួម​ចំណែក​ធ្វើឲ្យកេរ្ដិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រកម្ពុជាបាន​ល្បី​រន្ទឺ​សុសសាយ​នៅ​លើ ពិភពលោក ស័ក្ដិសម​នឹង “​កម្ពុជា  ព្រះរាជាណាចក្រ​នៃ​វប្បធម៌ ”​ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ​សម្បត្ដិ​វប្បធម៌​របស់​យើង​មួយចំនួន​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ និង​ បានដាក់​បញ្ចូល​ជា​បេតិកភណ្ឌពិភពលោក មាន​ជាអាទិ៍​ប្រាសាទ​តំបន់អង្គរ​,ប្រាសាទព្រះវិហារ ហើយបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ មនុស្សជាតិ​រួមមាន​របាំ​ក្បាច់បុរាណ​ខ្មែរ ឬ ​របាំ​ព្រះរាជ​ទ្រព្យ និងល្ខោន​ស្រមោលស្បែក​ធំ និងល្បែងទាញព្រ័ត្រ។សម្បត្ដិ​បេតិកភណ្ឌ​ វប្បធម៌ ទាំងអស់នេះ បាននិងកំពុង​ក្លាយទៅជាចលករ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត ក្នុងការចូល​រួមចំណែក​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្ររបស់​ប្រជាជន និងបានកំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តដែលជា​ទិដ្ឋភាព​ដែល​អាច​មើលឃើញ​អំពី ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​វិស័យ វប្បធម៌​,​ទេសចរណ៍ និង​សេដ្ឋកិច្ច ។​ ឯ.ឧ សោមសុគន្ធ ក៏បានលើកនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយយកចិត្តទុកដាក់លើយុវជនដែលជាកម្លាំងសកម្មរបស់សង្គម ដែលយុវជនជាអ្នកបន្តវេន និង ធ្វើព្រឹ​ត្ដិ​ការណ៍​នានា ក្នុង ការដាស់​រំលឹក ស្មារតី​ស្នេហា​ជាតិ​, ស្នេហា​វប្បធម៌​ជាតិ ឱ្យ​កាន់តែ​មោះមុត​ក្នុង​អារម្មណ៍​របស់ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ   បើ​ពុំ​ដូច្នេះ​ទេ កុមារ និង យុវជន​នឹង​ទទួលយក​នូវ​អីៗ​ដែល​ថ្មី ហូរ​ចូល​ពី​ក្រៅ​មកហើយ ។ ទោះបី​ធ្វើ​សិល្បៈ​ក្ដី ក៏​ចាំបាច់​ត្រូវមាន​ចំណេះដឹងទូលំទូលាយ និង​ទាន់សម័យ​ដែរ ទើបអាច​បម្រើ​ដល់​ប្រយោជន៍​សង្គម និងប្រទេសជាតិ​បាន ។​ ព្រមទាំង​បំផុស ស្មារតី​ប្រជាជន មហាជន និង​យុវជន​ឱ្យ​បង្កើន​ការដឹងគុណ​ចំពោះ បុព្វការី​ជន ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សម្បត្ដិ​វប្បធម៌​ដ៏​សម្បូណ៌​បែប​ប្រកបដោយ​ សក្ដានុពល​ក្នុង​ការរួម ចំណែក​អភិវឌ្ឍ​សង្គម និង​បម្រើឲ្យ​ភាព សុខសាន្ដ​របស់​ប្រជាជន និង​ប្រជាជាតិ នៃ​យើង​និងត្រូវចេះធ្វើការផ្ទេនូវចំណេះដឹងនៃវប្បធម៌ប្រពៃណីតាមរយៈក្រុមគ្រួសារ​និងសាលារៀនដែលជាវប្បធម៌មួយមិនចេះរីងស្ងួត៕ អត្ថបទ ម៉ី សុខារិទ្ធ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

17​​ 18 19 20 21 22 23 24 25