ការជួបសម្តែងការគួរសមនិងពិភាក្សាជាមួយឯកអគ្គរដ្ឋទូត បេឡារុស


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប បានជួបធ្វើសវនាការជាមួយឯកឧត្តម Vladimir Goshin  ឯកអគ្គរដ្ឋទូតបេឡារុស ប្រចាំ កម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីស្ថានភាព ភូ​មិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ចរបស់ខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ដែលសម្បូរទៅ ដោយប្រាង្គប្រាសាទបុរាណ និង រមណីយដ្ឋានធម្មជាតិ ដែលបានកំពុងក្លាយជាគោលដៅរបស់ភ្ញៀវទេសចរ នៅ លើពិភពលោកចូលមកទស្សនាកម្សាន្ត ហើយដែលជាប៉ូលសេដ្ឋកិច្ចមួយមិនចេះរីងស្ងួត នៃព្រះរាជាណាចក្រ កម្ពុជា ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ខេត្តសៀមរាប បានពឹងផ្អែកលើវិស័យទេសចរណ៍ និង កសិកម្ម ដែលមានប្រជាពលរដ្ឋ ប្រមាណ៨២%ជាកសិករ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូស បញ្ជាក់ថា  ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន ​សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យខេត្តសៀមរាប មានការអភិវឌ្ឍន៍លើគ្រប់វិស័យ  សំខាន់លើហេដ្ឋារចនាសម្ព័ន្ឌរូបវ័ន្ត  ក្នុងនោះលើ ហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍  ។ ឯកឧត្តមបណ្ឌិតក៏បានលើផងដែរ ពីគម្រោងរបស់ខេត្ត លើកិច្ចអភិវឌ្ឍ វិស័យទេសចរ ព្រមទាំងខិតខំស្វែងរកដៃគូ ដើមី្បវិនិយោគនៅខេត្តសៀមរាប ។  ម៉្យាងទៀតតម្រូវការរបស់ខេត្ត ក្នុងការពង្រីកក្រុងរណប និង បង្កើតទីកន្លែងកម្សាន្ត ​រៀបចំឲ្យមានផ្សារទំនើប នៅពេលរាត្រី បន្ទាប់ពីភ្ញៀវបាន ទស្សនាកម្សាន្តនៅតាមប្រាសាទ ហើយក៏ជាការទាក់ទាញនូវអារម្មណ៍ភ្ញៀវបានស្នាក់នៅយូថ្ងៃ ដែលផ្តល់នូវ ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និង សេដ្ឋកិច្ចជាតិ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកពីកំណើន នៃភ្ញៀវទេសចរណ៍ដែលចូលមកកម្ពុជា ក៏ដូចខេត្តសៀមរាប ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងនោះ  ក៏ អាស្រ័យទៅដោយកត្តាសន្តិសុខ សុវត្ថិភាព ជូនដល់ភ្ញៀវ ក៏ដូចគណៈប្រតិភូផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បាន លើកនូវសំណូមពរមួយចំនួន ដល់ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសបេឡារុស សូមជួយធ្វើការផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋបេឡារុស ឲ្យចូលមកធ្វើទេសចរណ៍ និង វិនិយោគនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ព្រមទាំង មានការសង្ឃឹមជឿជាក់ផងដែរ អំពីដំណើរទស្សនៈកិច្ចរបស់ឯកអគ្គរដ្ឋទូត នៅលើទឹកដីខេត្តសៀមរាប នឹងធ្វើឲ្យ ចំណងមិត្ត សម្ព័ន្ធមេត្រីភាពប្រទេសទាំងពីរ ក៏ដូចជាខេត្តសៀមរាប មានភាពស្និតស្នាលនឹងគ្នា លើកិច្ចទំនាក់ ទំនងសហប្រតិបត្តិការនឹងគ្នាបានល្អទ្វេរឡើង ហើយអាជ្ញាធរខេត្តនៅរងចាំទទួលស្វាគមន៍ចំពោះអ្នកដែលមាន បំណងមកវិនិយោគនៅខេត្តសៀមរាបផងដែរ ។

ឯកឧត្តម Vladimir Goshin  ឯកអគ្គរដ្ឋទូតបេឡារុស ក៏បានឲ្យដឹងផងដែរថា នេះជាលើកទី១ហើយ ដែលបានមកដល់លើទឹកដីប្រវត្តិសាស្ត្រសៀមរាប  ព្រមទាំងលើកពីគោលបំណងរបស់ ប្រតិភូ មកកាន់ខេត្ត សៀមរាប ក្នុងកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមិត្តភាព ។ ម៉្យាងទៀតដោយខេត្តសៀមរាប ជាខេត្តដែលមាន ឥទ្ធិពលនៅលើពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់មជ្ឈដ្ឋាននានា លើពិភពលោក ចូល មកកម្ពុជា តាមរយៈសម្បត្តិវប្បធម៌ដ៏លី្បល្បាញ នៃប្រាសាទអង្គរ ។  ក្នុងនោះដែរឯកឧត្តមក៏បានផ្តោតយ៉ាង សំខាន់ ទៅលើកង្វះនៃហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និង កិច្ចអភិវឌ្ឍន៍ផងដែរ ។ ឯកឧត្តម Vladimir Goshin  បានគូសបញ្ជាក់ថា  នេះជាការទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត សៀមរាប ទៅលើវិស័យពាណិជ្ជកម្ម និង សេដ្ឋកិច្ច  ដោយប្រទេសបេឡារុស ជាប្រទេសមួយផលិតគ្រឿងយន្ត កសិកម្ម ហើយបានកំពុងធ្វើចរាចរនៅក្នុងតំបន់អាស៊ីកណ្តាល  ។  ម៉្យាងទៀតនេះក៏ជាឱកាសដ៏ល្អសម្រាប់ ប្រទេសនៅក្នុងតំបន់អាស៊ី ក៏ដូចប្រទេសកម្ពុជា និង បេឡារុស មានការផ្លាស់ប្តូរទេសចរណ៍នឹងគ្នាផងដែរ ។ ឯកឧត្តមក៏បាន គូសបញ្ជាក់ថា ប្រជាជនប្រទេសបេឡារុង បានគាំទ្រនូវស្រូវអង្ករ និង ម្រេចនៅកម្ពុជា ព្រមទាំង សូមឲ្យខេត្តសៀមរាប ត្រូវមានធ្វើការកិច្ចព្រមព្រៀងជាមួយតំបន់ណាមួយរបស់ប្រទេសបេឡារុស ដែលមាន លក្ខណៈស្រដៀងគ្នា ដើមី្បចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និង ពាណិ ជ្ជកម្ម  ព្រមទាំងបានធ្វើការអញ្ជើញគណៈប្រតិភូខេត្តសៀមរាប ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅប្រទេស បេឡារុសផងដែរ ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

16 17 18 19 20 21 22